មិត្តខ្ញុំជិតក្លាយជាគ្រូបង្រៀន

រូបថតជប់លៀងនៅផ្ទះវុទ្ធី

រូបថតជប់លៀងនៅផ្ទះវុទ្ធី


រំលឹកដល់ពេលរៀនទី១២ ឬ ក៏ពេលរៀននៅវិទ្យាល័យគឺ មានភាពសប្បយណាស់ តែឥលូវមិនយូរប៉ុន្មានផង ពេលវេលាក៏បាន ឆ្លងផុតយ៉ាងរហ័ស ដោយម្នាក់ៗ មានបញ្ចប់ការសិក្សា ហើយអ្នកខ្លះក៏មិនទាន់ចប់ដែរ តែក៏ត្រៀមចប់ដែរ។ ខ្ញុំពិតជានឹករលឹក ដល់អនុស្សាវរីយ និងជីវិតពេលនោះណាស់។
ថ្មីៗ មានមិត្តម្នាក់បានផ្ញើរ e-mail មកប្រាប់ថាគេ គឺជិតចេញជាគ្រូបង្រៀនហើយ ម្នាក់នោះគឺ លី ភាព ជាគ្រូគណិតចប់ពីសាកវិទ្យាល័យភូមិន្ទភ្នំពេញ។ សូមជួយអបអរនិង សូមអោយមិត្តខ្ញុំនិងខ្ញុំ សំរេចរាល់កិច្ចការងារ និង ឆាកជីវិត។

អនុស្សាវរីយ(ភាគ១)៖ជីវិតជាយដែន

ឡានទឹកសំរាប់ចែកចាយទឹក និងជួយក្នុងការពន្លត់ភ្លើង

ឡានទឹកសំរាប់ចែកចាយទឹក និងជួយក្នុងការពន្លត់ភ្លើង


(តពីអត្ថបទមុន)
បានជាខ្ញុំនិយាយថា ពេលនោះមិនដឹងថាខ្ញុំចាប់កំនើតហើយឬ នៅ ព្រោះខ្ញុំមិនដឹងថាខ្ញុំចាប់កំនើតក្នុងឆ្នាំណា អោយប្រាកដទេ តែក្រោយពីបានមករស់នៅក្នុងប្រទេសខ្មែរ ខ្ញុំក៏បានយកទីកន្លែងកំនើតនៅក្នុងប្រទេសខ្មែរវិញ នេះជាកំហុសមួយដែល ចេញពីការធ្វេសប្រហែសក្នុងការធ្វើការងាររបស់ខ្ញុំ ក្នុងការសរសេរនិងការចងចាំ។ តែវាមិនសំខាន់សំរាប់ខ្ញុំនៅឡើយទេ ព្រោះពេលនោះខ្ញុំនៅតូចណាស់ ចង់គេដាក់ថាយ៉ាងម៉េចក៏បានដែរ។ តែរឿងនេះចាំនិយាយពេលក្រោយចុះ។
និយាយពីជីវភាពក្រួសារខ្ញុំនៅពេលនោះ គឺមិនមែនជាអ្នកធូរធារអីទេ ជីភាពជាគ្រូបង្រៀនឪពុកម្តាយ តែងតែបើករបបពី សប្បុរសជន ដែលយើងហៅរត់មាត់ថា បារាំងៗ។ យើងមានរបបអង្ករ ទឹក ពងមាន់ពងទា អាហារកំប៉ុង ដូចជាត្រីខជាដើម។ មានអ្នកខ្លះ បានញាំប្រហុក គឺគេចាត់ទុកថាជាអ្នកមានហើយ បើញាំត្រឹម ងាវ ឬ ត្រីប្លាធូ អីហ្នឹងគឺធម្មតាទេ។ ផ្ទះភាគច្រើនគឺធ្វើពី ឬស្សីប្រកស្បូវ ផ្ទះនិមួយៗ តែងតែមានត្រង់សេ យ៉ាងតិចណាស់ក៏មួយដែរ ផ្ទះខ្លះគឺធ្វើជញ្ជាំងដល់ទៅ ពីរជាន់ គឺដាក់ដីបន្ថែមដើម្បីការពារគ្រាប់។ ដូចដែលបានរៀបរាប់អំពីផ្ទះខាងលើ គឺហាក់ដូចជាមិនរឹងមាំសោះ ជាពិសេសគឺងាយនឹងឆេះណាស់។ មានពេលមួយ មានមហន្តរាយ មួយបានកើតឡើងដោយឆេះផ្ទះអស់ជាច្រើនខ្នងដោយសារការផ្លោងគ្រាប់ពីសំនាក់ ខ្មែរ ក្រហម។ ពេលនោះគ្រួសារនិមួយ ភ័យស្លន់ស្លោ រត់ដឹងដៃកូនចៅអោយរហែ តាមផ្លូវ និងទៅតាម សំលេងមេក្រូ ដែលគេប្រាកាសអោយទៅកន្លែងមានសុវត្ថភាព។ ឡានទឹករាប់សិបឡានតំរង់ជួរ បន្តកន្ទុយគ្នាទៅជួយពន្លត់ភ្លើង។
(នៅមានត…)