ផ្លាស់ប្តូរឈ្មោះប្លុក ពី SAYON ទៅជា សប្បាយនឹងអាន…

read
ចាប់ពីពេលនេះតទៅ ខ្ញុំសូមផ្លាស់ប្តូរចំនងជើងប្លុករបស់ខ្ញុំទៅ ជា សប្បាយនឹងអាន វិញ ហេតុតែខ្ញុំនឹកឃើញផ្លាស់ប្តូរឈ្មោះប្លុកខ្ញុំដូចនេះ ព្រោះតែខ្ញុំបាននឹងឃើញ ដល់ បណ្ណាល័យ សប្បាយនឹងអាន ដែលជាបណ្ណាល័យដំបូង ដែលខ្ញុំបានអានសៀវភៅតាំងពីពេលខ្ញុំរៀនថ្នាក់ទី៣ បណ្ណាល័យនោះជាបណ្ណាល័យសាធារណៈ ហើយបើករៀងរាល់ថ្ងៃ តែមានថ្ងៃពិសេសខ្លះគឺមានចែកនំញាំទៀតផង! ខ្ញុំចូលចិត្តទៅអានសៀវភៅនៅទីនោះ ព្រោះមានសៀវភៅថ្មីៗ និងមាននំញាំទៀតផង កាលពីជំនាន់នោះខ្ញុំចូលចិត្តអានសៀវភៅណាស់ តែឥលូវមិនសូវចូលចិត្តអានសោះ ហេតុខ្ញុំដូរចំនងជើងប្លុកគឺដើម្បីជួយដាស់តឿនខ្ញុំខ្លួនឯង ដើម្បីអោយកាន់សៀវភៅយកមកអានអោយបានច្រើន។
បើសិនជាការផ្លាស់ប្តូរនេះមាន ជាន់ឈ្មោះឬយ៉ាងណាសូមមេត្តាផ្តល់ជាដំនឹង ហើយខ្ញុំក៏គ្មានបំនងអ្វីផ្សេងក្រៅពីការរៀបរាប់ខាងលើដែរ សង្ឃឹមថាបងប្អូនក្នុងភូមិជួយគាំទ្រ ហើយសូមអោយថ្ងៃណាមួយបណ្ណាល័យសប្បាយនឹងអាននឹង បើកទ្វារអោយមិត្តអានបានអានដូចពីមុន ព្រោះបណ្ណាល័យនោះបានបិទទ្វារតាំងពីខ្ញុំជិតចូលរៀនថ្នាក់ទី៤។
សប្បាយនឹងអាន…អានដើម្បីចំនេះដឹង…អានដើម្បីភាពរីករាយ…

របៀបប្រើ SAP2000 V.14.0 (ចប់)

ដោយសារតែគ្រូអោយឈប់សំរាក មុនថ្ងៃកំនត់ គឺចាំតែទៅប្រលងបានហើយ!​ 😀 ចឹងហើយខ្ញុំក៏មានពេលសរសេរបញ្ចប់សៀវភៅនេះមុខពេលកំនត់ដែរ តែល្អឬមិនល្អក៏សូមអធ្យាស្រ័យផង!