សំនើច

មិនដឹងផ្សាយអត្ថបទអី ចឹងរករឿងពីរបីអោយបងប្អូនសើចលេងចុះ បើមានអីខុសមេត្តាអភ័យទោសផង(ព្រោះរឿងខ្លះបែបលេចលើលេចក្រោមតិចហើយ)៖
រឿងទី១៖
អ្នកគ្រូ៖ប្អូនៗចាំស្តាប់អ្នកគ្រូណា ប្អូនមើលហើយនិយាយថាចូលចិត្តអ្វីនៅលើរាងកាយអ្នកគ្រូ នឹងដឹងថាធំឡើងចឹងកា្លយជាអ្វីហើយ!
ធីតា៖ចាស អ្នកគ្រូខ្ញុំស្រលាញ់សក់អ្នកគ្រូ!
អ្នកគ្រូ​៖អូ ធីតាគួរអោយស្រលាញ់ ធំឡើងនឹងក្លាយជាជាងធ្វើសក់ដ៏ពូកែហើយ!
បុផា៖ភ្នែកអ្នកគ្រូស្អាតណាស់!
អ្នកគ្រូ៖អរគុណបុផា ប្អូនធំឡើងនឹងក្លាយជាចក្ខុបណ្ឌិតហើយ ខំរៀនណា!
អ្នកគ្រូ៖នែក្តឹប និយាយអីតិចទៅ?
ក្តឹប៖បាទអ្នកគ្រូ ខ្ញុំមិនដឹងនិយាយអីទេ ទោះជាយ៉ាងណាក៏នៅតែជាអ្នកច្របាច់ទឹកដោះគោនៅកសិដ្ឋានប៉ាខ្ញុំដែរ!
អ្នកគ្រូ៖…(សំណាងហើយវាអត់ហ៊ាននិយាយ)!?

រឿងទី២
នៅមាត់ទន្លេថ្ងៃនេះមានប្រុសស្រីមួយគូរកំពុងប្រកៀកគ្នាហើយសាសងគ្នាតាមទំលាប់៖
នារី៖បងសំលាញ ហេតុអីក៏ភ្នែកបងធំម្ល៉េះ?
បុរស៖មកពីបងពូកែយំពេក ពេលនៅតូចហ្នឹងណា!
នារី៖ចឹងហេតុអីក៏មាត់បងធំម្ល៉េះ?
បុរស៖មកកាលពីនៅតូច ពូកែញាំពេកបានចឹង!
នារី៖ចឹងពីតូចហេតុអីមិន នោមអោយច្រើនផង!?
បុរស៖អុញ…

រឿងទី៣៖អ្នកចេះ
ក្តឹបត្រៀមខ្លួនសំរាប់ឡើងថ្នាក់ទី៦ សំរាប់សិស្សូពូកែប្រចាំសាលាមួយ ដោយសិស្សដែលត្រៀមចូលថ្នាក់នោះត្រូវតែ ទទួលការធ្វើតេស្តពីលោកនាយកសាលាទាំងអស់។ លោកនាយកធ្វើការសាកសួរពីចំនេះទូទៅ ទៅកាន់សិស្សទាំងនោះ ហើយក៏មិនទាន់មានសិស្សដែលឆ្លើយមិនទាល់ដែរ យ៉ាងតិចណាស់ក៏ឆ្លើយមិនរួច១សំនួរដែរ។ មួយស្របក់មកដល់វេនក្តឹបដែលជាសិស្សចុងក្រោយ៖
លោកនាយក៖២៥ ដង ២៥​ ស្មើប៉ុន្មាន?
ក្តឹប៖បាទលោកគ្រូ ៦២៥!
លោកនាយក៖រូបមន្តគណនាផ្ទៃក្រលារង្វង់?
ក្តឹប៖បាទគឺ ការ៉េ នៃកាំរង្វង់គុណនឹង ពី(pi)!
លោកនាយក៖ទឹកក្លាយជាចំហាយនៅប៉ុន្មានដឹក្រេ?
ក្តឹប៖បាទគឺនៅ ១០០ដឹក្រេ(១០០អង្សារសេ)!
……
មួយស្របក់ក្រោយមកលោនាយកឃើញថាក្តឹបអាចឆ្លើយបានល្អ តែលោកចង់ធ្វើជាអ្នកមើលម្តងក្រែងលោ មានអ្នកណាលួចប្រាប់ចំលើយ ទើបអោយអ្នកគ្រូបន្ទុកថ្នាក់សួរម្តង៖
អ្នកគ្រូ៖អ្វីនៅក្នុងខោប្អូនមាន តែអ្នកគ្រូអត់មាន?
លោកនាយក៖(ក្រលេកមើលមុខអ្នកគ្រូ)
ក្តឹប៖បាទ គឺហោប៉ៅខោ (អ្នកគ្រូស្លៀកខោអត់ហោប៉ៅមែន)
អ្នកគ្រូ៖តើរោមស្ត្រីនៅឯណារួញជាងគេ?
លោកនាយក៖(ព្រឺខ្លួនខ្ញាក)
ក្តឹប៖បាទគឺនៅ ទ្វីបអាព្រិច
អ្នកគ្រូ៖នៅពាក់កណ្តាលជើងរបស់អ្នកគ្រូទាំងពីរគឺអ្វី?
លោកនាយក៖(ហាមាត់ច្រងាង)
ក្តឹប៖បាទគឺក្បាលជង្គង់!
អ្នកគ្រូ៖ចុះ អ្វីនៅក្នុងខ្លួនអ្នកគ្រូដែល ពេលណាក៏សើមជាប់ជានិច្ច!?
លោកនាយក៖(មុខឡើងខៀវ)
ក្តឹប៖បាទ​ គឺអណ្តាត!
អ្នកគ្រូ៖ចុះវត្ថុអ្វីរបស់អ្នកគ្រូ ពេលមិនទាន់មានប្តីនៅតូច តែធំជាងមុននៅពេលយកប្តី?
លោកនាយក៖(បញ្ចេញសញ្ញាមិនអោយក្តឹបឆ្លើយ)
ក្តឹប៖បាទ គឺ គ្រែ
អ្នកគ្រូ៖ចុះស្អីគេ ទន់ៗ តែយកចេញក្រៅមួយសន្ទុះឡើងរឹង?
លោកនាយក៖(ធ្វើអៀនមិនហ៊ានមើលអ្នកគ្រូ)
ក្តឹប៖បាទ គឺកាវ ដូចជាកាវ ៥០២ជាដើម!
អ្នកគ្រូ៖ចុះស្អីគេ វែងដូចចេក អ្នកគ្រូកាន់ម៉ាភ្លែត ហ៊ាទឹកចេញ!
លោកនាយក៖(រៀបទៅជិតក្តឹបមិនអោយឆ្លើយ តែក្តឹបនៅតែឆ្លើយ)
ក្តឹប៖បាទ គឺ ការ៉េមកី!
លោកនាយក ក៏បញ្ឈប់ការសួរ ហើយខ្សឹបដាក់អ្នកគ្រូ៖(ខ្ញុំឆ្លើយអត់ត្រូវមួយសោះ!)
អ្នកគ្រូ៖(ឆ្កឺះក្រចក់ បែបអៀន)…

វិនដូ៧ ចេញអោយប្រើហើយ

ចាប់ផ្តើមតំឡើងវិនដូ៧

ចាប់ផ្តើមតំឡើងវិនដូ៧


Desktop Gadget

Desktop Gadget


Game

Game


Windows Media Center

Windows Media Center


Windows Media Player 12

Windows Media Player 12


Calculator​ ស្អាតនិងមានអនុគមន៏ច្រើនជាងអិចស៏ភី

Calculator ស្អាតនិងមានអនុគមន៏ច្រើនជាងអិចស៏ភី


លោកនាយក Microsoft Steve Ballmer បានអោយដឹងថាRTM(Release To Manufacturing) មិនមានអ្វីផ្លាស់ប្តូរច្រើនទេគ្រាន់តែកែសំរួលកំហុសមួយចំនួនប៉ុណ្ណោះ ធៀបជាមួយនឹង Release Candidate​ ។
Build 7600​ ដែលជាលេខកូដរបស់ Microsoft​ ចែកចាយសំរាប់វិនដូ៧ នេះ ត្រូវបានគេទាញយកពី
អិនធើនែតមុនពេលMicrosoft ប្រកាសអោយប្រើប្រាស់ទៅទៀត ដែលMicrosoft មិនអាចទប់ស្កាត់បាន។
អ្នកចុះឈ្មោះប្រើប្រាស់ផលិតផលរបស់ Microsoft នឹងតាមMSDN និង TechNet និងទទួលបានវិនដូរ៧
នៅថ្ងៃទី​ ៦ ខែសីហា ហើយអ្នកប្រើប្រាស់ធម្មតានិងអាចប្រើបានចាប់ពីថ្ងៃទី ២២ ខែតុលា។ ហើយចំពោះតំលៃ
អាប់ដែត ពី អិចស៏ភី ឬ វិស្តារ ទៅ វិនដូ៧ អាចមានតំលៃពី ១០០ទៅ៤០០ ដុល្លារ។​
បើវាថ្លៃចឹងរឿងអីមិនចាំប្រើអាអត់អស់លុយវិញ!ហេហេ

ការប្រលងចូលសាកលវិទ្យាល័យដែលយ៉ាប់នៅវៀតណាម

នៅថ្ងៃនេះមានប្រាមាណជាង ១០ វិទ្យាស្ថាន និង សាកលវិទ្យាល័យនៅវៀតណាបានប្រកាសលទ្ធផល
ប្រលងរបស់បេក្ខជនប្រលង ដែលក្នុងនោះមានសាកលវិទ្យាល័យ ឡាក់ ហុង ដែលមានពិន្ទុគួរអោយ
ភ្ញាក់ផ្អើល គឺ ក្នុងចំនោមបេក្ខជនប្រលង ២៧០០នាក់ មានតែ ១៦​នាក់ ប៉ុណ្ណោះដែលមានពន្ទុគណិតវិទ្យា
លើស ៥ពិន្ទុ ចំនែកឯអ្នកដែលមានពន្ទុក្រោម ១ពិន្ទុគឺមានដល់ទៅ ៥៥០នាក់ និង ០ពិន្ទុ(សូន្យពិន្ទុ) គឺ
មាន ៣៨នាក់។ តែសាលានេះសំបូរអ្នកធ្វើបានផ្នែក ប្រវត្តិវិទ្យា គឺ ៩០ភាគរយ លើសមធ្យមភាគ។
ហើយផ្នែក រូបវិទ្យាក៏មាន ៧ និង ១០ ពិន្ទុដែរ(១០គឺត្រូវពេញ) ២នាក់ ធ្វើបានខាងអក្សរសាស្រ្ត ៩ពិន្ទុ
និង៩,៥ពិន្ទុ ខាងភាសាអង់គ្លេស។
តែបើតាមការមើលសង្កេតទៅ សាលាដែលមិននៅក្នុងក្រុង ហើយមិនល្បី គឺតែងតែមានពិន្ទុយ៉ាងនេះ!

បេក្ខជនប្រលង

បេក្ខជនប្រលង


លទ្ធផលនេះ ធ្វើអោយខ្ញុំនឹកឃើញការប្រលងដែលខ្ញុំបាន ០ពិន្ទុលើកដំបូង គឺនៅពេលប្រលងចូល
ថ្នាក់គណិតវិទ្យានៃ វិទ្យាល័យព្រះមុនីវង្ស(បាត់ដំបង)។ ហេហេ និយាយទៅគួរអោយខ្មាស់គេមែន!
តែវាជាបទពិសោធន៏ដែលខ្ញុំមាន គឺមិនព្រមប្រើសមត្ថភាពដែលមានអោយអស់ ហើយបណ្តោយខ្លួន
តាមវាសនា ព្រោះពេលនោះខ្ញុំអាចធ្វើបានប៉ុន្មានលំហាត់ដែរ តែខ្ញុំឃើញថា ទោះយ៉ាងណាខ្ញុំក៏មិនអាច
ធ្វើបានលើសមធ្យមភាគដែរ ចឹងគឺខ្មាស់គេ ទើបក្រដាស់ស ដាក់ទៅវិញ។
ហើយខ្ញុំត្រូវបានរៀបទៅរៀនថ្នាក់ចុងគេ គឺ ថា្នក់ 12Q ទោះជាយ៉ាងណាខ្ញុំបានព្យាយាមឡើងវិញ
បន្ទាប់ពីបាន អ្នកមានគុណខ្ញុំគឺ ម្តាយខ្ញុំបានបញ្ជូនខ្ញុំអោយទៅរៀនជាមួយលោកគ្រូចំរើន ដែលគាត់
និងប៉ាម៉ាក់ខ្ញុំធ្លាប់ជាគ្រូបង្រៀននៅសាលាជាមួយគ្នា ហើយបានស្គាល់មិត្តល្អៗ ដូចជា សូវុទ្ធី វិសាល
កុម្ភៈ សុភា រ៉ាយុទ្ធ វណ្ណារត្ន កញ្ញា… និងមិត្តជាច្រើនទៀតក្នុងថា្នក់ទោះខ្ញុំមិនទាន់ជាសិស្សរួមថ្នាក់
រប់សពួកគេក៏ដោយ។ ហើយការព្យាយាមក៏បានសំរេចដោយមិននឹងស្មានដល់ ដោយខ្ញុំត្រូវបានផ្លាស់
ទៅរៀនថ្នាក់គណិតវិទ្យាដោយស្វ័យប្រវត្តិ បន្ទាប់ពីបានដោះស្រាយលំហាត់របស់លោកគ្រូរ័ត្ន
(គ្រូដែលមានសិស្សបង្រៀនគួរច្រើនម៉ោងគណិតវិទ្យា និងមានវិធីសាស្ត្រក្នុងការពន្យល់ច្រើន)
បានច្រើន។ហើយការព្យាយាមរបស់ខ្ញុំនៅ ក្នុងថ្នាក់គណិតវិទ្យា ក៏អាចទទួលយកបានព្រោះមិន
ដែលធ្លាក់ក្រោមមធ្យមភាគម្តងណាទេ(គ្រប់មុខវិទ្យា ជាពិសេសគឺគណិត ដែមានសិស្សជាងពាក់កណ្តាលធ្លាក់រាល់ខែ) ហើយក៏មិនដែលមានចំនាត់ថ្នាក់ក្រោមលេខ១០ ដែរ។
ជាពិសេសក៏ធ្លាប់បានឈរក្នុងតារាងកិត្តិយស បានច្រើនខែដែរ ជាពិសេសគឺយើងជួយគ្នាក្នងការ
សិក្សា ហើយពួកយើងបានទទួលលទ្ធផលល្អសឹងទាំងអស់គ្នាគឺ និទ្ទេស B នៅថ្នាក់ខ្ញុំមានទៅ៦នាក់(ក្នុងនោះខ្ញុំក៏ជាម្នាក់ក្នុងចំនោមពួកគេដែរ)
ដែលទូទាំងខេត្តមាន តែ១២នាក់ទេ(សំរាប់ការប្រលងទី១២) នៅឆ្នាំសិក្សរបស់ខ្ញុំ ហើយឆ្នាំក្រោយៗ
មានកាន់តែច្រើនថែមទៀត។
សង្ឃឹមថា ការប្រលងទី១២ ដែលនឹងប្រព្រឹត្តទៅឆាប់ៗនេះ នឹងទទួលបានលទ្ធផលល្អ ហើយគុណភាព
នៃការអប់រំ និងការប្រលងគឺត្រឹមត្រូវមិនមានការបែកធ្លាយវិញ្ញាសារទេ។
សូមជូនពរប្អូនដែលធ្វើការប្រលងក្នុងឆ្នាំនេះទទួលបានជោគជ័យគ្រប់គ្នា!!!
សូមកុំភ្លេចលៀងដៃមុននឹងកាន់អ្វីមកបរិភោគ! 😀

រូបភាពខ្លះៗ នៅពេលមើលសូរ្យគ្រាស

តាមរូបនេះ ឃើញថាខ្មែរ និងសៀម អាចមើលឃើញភាគតិចណាស់(២០ ទៅ ៥០%)

តាមរូបនេះ ឃើញថាខ្មែរ និងសៀម អាចមើលឃើញភាគតិចណាស់(២០ ទៅ ៥០%)


ម្នាក់ៗទំរាំបានមើលចាំលើងស្ងួតជើងធ្មេញ

ម្នាក់ៗទំរាំបានមើលចាំលើងស្ងួតជើងធ្មេញ


តាំងពីម៉ោង៦ កន្លះ គេជួបជុំគ្នាហើយ!

តាំងពីម៉ោង៦ កន្លះ គេជួបជុំគ្នាហើយ!


សាស្ត្រាចារ្យសាលាគរុកោសល្យហាណូយ(ផ្នែករូបវិទ្យា) ក៏មានចំនាប់អារម្មណ៏ដែរ

សាស្ត្រាចារ្យសាលាគរុកោសល្យហាណូយ(ផ្នែករូបវិទ្យា) ក៏មានចំនាប់អារម្មណ៏ដែរ


ព្រះអាទិត្យពេលជិតងងឹតអស់

ព្រះអាទិត្យពេលជិតងងឹតអស់

ព្រឹកនេះចាំមើលសូរ្យគ្រាស

ស្រីស្អាតប្រើវ៉ែនតាមើលសូរ្យគា្រស

ស្រីស្អាតប្រើវ៉ែនតាមើលសូរ្យគា្រស


សូរ្យគ្រាសមួយដ៏កំរ ដែលនឹងកើតឡើងនៅព្រឹកនេះ គឺមានរយៈពេលយូរ ដែលប្រទេសចិននិងឥណ្ឌា
គឺត្រូវទទួលរងនូវភាពងងឺតនឹងយូរជាងគេ។ តែនៅហាណូយឯនេះ ក៏អាចមើលឃើញដែរ។
តាមជំនឿរបស់ចិននិងឥណ្ឌា សូរ្យគ្រាសនិងចន្ទគ្រាស គឺអាចជាប្រផ្នូលល្អនិងអាក្រក់។
តែទោះជាយ៉ាងខ្ញុំសូមអោយនេះជាប្រផ្នូលល្អសំរាប់មនុស្សគ្រប់រូប ជាពិសេសគ្រួសារខ្ញុំ សាច់ញាតិ
មិត្តភក្តិ និងមនុស្សជាទីស្រាឡាញ់របស់ខ្ញុំ។
ដើម្បីថែរក្សាភ្នែក សូមបងប្អូនកុំមើលទៅកាន់ព្រះអាទិត្យដោយភ្នែកទទេ ឬដោយឧបករណ៏ដែលមិន
ធានាគុណភាព ដូចជាហ្វីល កញ្ចក់វ៉ែនតាធម្មតា ឬ សំបកឌីសជាដើម។ សូមប្រើប្រាស់ឧបករណ៏
ដែលមានការណែនាំច្បាស់លាស់។
សូមកុំផ្លេចលាងដៃមុនញាំបាយ និងកាន់របស់មកបរិភោគ។