គណនាគ្រោងផ្ទះដោយប្រើ SAP2000 V.14.0

ខ្ញុំបានសាកប្រើ SAP2000 V.14.0 ដោយសារតែកុំព្យូទ័រខ្ញុំវាមិនអាច តំលើងអាផ្សេងបានចឹង ក៏ត្រូវបង្ខំចិត្តប្រើអាវើស៊ិន ខ្ពស់ចឹងទៅ តែវាក៏ល្អដែរ អោយគេថាទាន់សម័យនឹងគេ។ ខ្ញុំក៏បានសាកល្បងគណនាគ្រោងផ្ទះ ដែលខ្ញុំបានធ្វើពីឆមាសមុនឡើងវិញ ហើយលើកនេះខ្ញុំសរសេរជាភាសាខ្មែរ គ្រែងលោ៎ មានបងប្អូន ដែលចង់អានគាត់ត្រូវការ តែនេះជាការសរសេរតាម បទពិសោធន៏ដែលខ្ញុំបានរៀនមិនមែន ជាស្នាដៃដែលខ្ញុំបានបង្កើតនោះទេ ហើយវាក៏មិនល្អអិតខ្ចោះនោះដែរ តែខ្ញុំរីករាយចំពោះការកែលំអ ពីបងប្អូន។ ខ្ញុំសរសេរបានតែបន្តិចទេ ព្រោះរវល់ប្រលងផងទើបឆ្លៀតពេលតិចតួចប៉ុណ្ណោះ!
ខ្ញុំនឹងសរសេរបញ្ចប់បន្ទាប់ពីប្រលង ចប់ថ្ងៃ១៧ ខែសីហា ឆ្នាំ២០០៩។