អនុស្សាវរីយ(ភាគ១)៖ជីវិតជាយដែន

ក្មេងៗនាជំរុំ សាយធូ Site II Camp

ក្មេងៗនាជំរុំ សាយធូ Site II Camp


ក្នុងកំលុងឆ្នាំ១៩៨០ គ្រួសារខ្ញុំបានផ្លាស់ទីលំនៅទៅរស់នៅឯ ជាយដែនខ្មែរ-សៀម ដែលស្ថិតក្នុងជំរុំសំរាប់ជនភៀសខ្លួន សាយធូ Site II Camp ដែលនៅទីនោះមានការឧបត្ថមពី អង្គការសហប្រជាជាតិ និងសប្បុរសជន។ គ្រួសារខ្ញុំដែលពេលនោះ មិនដឹងថាខ្ញុំ បានចាប់កំនើត ហើយឬ នៅទេ? តែអ្វីដែលខ្ញុំចងចាំក្នុងអារម្មណ៏នោះ គឺទិដ្ឋភាពផ្សេង ដែលមានដូចជា ការចែករបប របស់បារាំង(គេតែងនិយាយចឹង ទោះជាអ្នកចែកនោះជាជនជាតិផ្សេងក៏ដោយ​ អោយតែស្បែកស និងច្រមុះស្រួច គេហៅបារាំងទាំងអស់) ការរត់ចូលពួនក្នុងត្រង់សេ ការពារគ្រាប់(ពេលមានការភ្លោងគ្រាប់ពីខ្មែរក្រហមឬ អ្នកផ្សេងទៀតក៏ខ្ញុំមិនដឹងដែរ) ការចែករបស់ក្មេងលេង(មានតុក្កតាជាដើម) ញាំនុំកន្ទក់​ ការចែកនុំប៉័ងរាល់ ពេលចូលរៀនពេលព្រឹក ឬ ចេញពីរៀនពេលល្ងាច ការគោរពទង់ជាតិ(មានសូត្រគុណមាតាបិតា​ និងបទគោរពទង់ជាតិ) ទិដ្ឋភាពពេលឆេះជំរុំ ឡានទឹក ការចែកទឹក… ការចងចាំទាំងនេះបានធ្វើអោយខ្ញុំ មានក្តីស្រម៉ៃ ចង់រស់នៅដោយសេចក្តីសុខជានិច្ច តែក្តីស្រម៉ៃពេលនោះ វាមិនបានទូលំទូលាយដូច ក្តីស្រម៉ៃរបស់មនុស្សពេញវ័យដូច សព្វថ្ងៃនេះទេ គឺគ្រាន់តែចង់បានភាពកក់ក្តៅពី ឪពុកម្តាយ មិនចង់ឃើញទឹកមុខ ភ័យព្រួយរបស់គាត់ មិនចង់ឃើញទឹកភ្នែកហូរចុះមក របស់គាត់ ចង់បានញាំឆ្អែត ចង់ប្រលែងលេងជាមួយក្មេងៗ ដទៃទៀត ជាដើម។
(នៅមានត)…