បទពិសោធន៍ការងារ

វិស្វករ ង្វៀន ថាយ ហ័រ Nguyễn Thái Hòa

វិស្វករ ង្វៀន ថាយ ហ័រ Nguyễn Thái Hòa


លោកវិស្វករ ង្វៀន ថាយ ហ័រ Nguyễn Thái Hòa ជាវិស្វកររបស់ក្រុមធ្វើស្ពានថ្នល់ Công ty TNHH Cửu Long​ ត្រូវបានកំលាំងប៉ូលីស ចាប់ខ្លួនពីបទ ស៊ីសំនូក។ វិស្វកររូបនេះ ជាអ្នកត្រួតពិនិត្យការដ្ឋានសំនង់ផ្លូវ(Supervising Engineer)នៅខេត្ត កឺន ថឺ ។ តាមការស្រាវជ្រាវ លោកវិស្វករនេះ បានទាមទារអោយលោក កៀន ជាអ្នកផ្គត់ផ្គង់ វត្ថុធាតុសំនង់ សំរាប់ការដ្ឋានលោក ដោយតំរូវអោយលោក កៀន ផ្តល់ប្រាក់ទឹកតែ ៧០០០ដុង(=១៨០០៛) ក្នុង១ម៉ែត្រគីប បេតុង ទោះជាវត្ថុធាតុ ដែលគាត់ផ្តល់អោយត្រូវតាមស្តង់ដារក៏ដោយ។ មុនថ្ងៃ ៦ ខែកញ្ញា លោកកៀនបានផ្តល់ប្រាក់ចំនួន ១០លានដុង(១$=១៨២០០ដុង) ក្រោយមកគាត់បានសន្យាថែម​១៥លានដុងទៀត ហើយលោកវិស្វករនេះក៏ត្រូវបានចាប់ខ្លួនតែម្តង។

ប្រភពដើម វៀតណាមអិចស៍ប្រេស

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Civil Engineer

6 Responses to បទពិសោធន៍ការងារ

  1. វិចិត្រ says:

    មើល​ទៅ​ប្រហែល​ជា​ បើ​លោក​កៀន នោះ​មិន​បង់​លុយ​អោយ​លោក​ង្វៀន លោក​ង្វៀន​អត់​យក​បេតុង​កន្លែង​គាត់​

  2. បាទ រឿងនេះប្រហែលជាចឹងមែន តែតាមខ្ញុំដឹង ការអ្នកដែលចេញបញ្ជារទិញ ពីកន្លែងណា ជាសិទ្ធរបស់ ម្ចាស់គរោង និង contractor ( nhà thầu ) ចំនែកលោកង្វៀន ថាយ ហ័រ គាត់គ្រាន់តែ ជាអ្នកត្រួតពិនិត្យលើ​ គុណភាពវត្ថុធាតុដើម និង ដំនើរការធ្វើការ របស់វិស្វករខាង construction! បេតុងដឹកមកពីចំងាយ បើសិនជាខុស ស្តង់ដារ ឬ មិនទាន់ពេលវេលាមិនអាចធ្វើការ ចាក់សាប បានទេ ចឹងគាត់ក៏ឆ្លៀតធ្វើភ្លៀងផ្គរទៅ។ ការដ្ឋានមួយមានវិស្វករច្រើននាក់ ហើយជំនាញខុសគ្នា ខ្ញុំមិនដឹងថាត្រូវរើសយកអីទេ? ជិតដល់ពេលរើសហើយ ហេហេ អូភ្លេច លោក ហ័រ​ នឹងមានទោសថែមទៀត បើរដ្ឋប្តឹងព្រោះដូចជាក្រុមហ៊ុនហ្នឹងមានហ៊ុនរដ្ឋដែរ

  3. វិចិត្រ says:

    ស្មាន​តែគាត់​ហ្នឹង ​ខាង​purchasing: អញ្ចឹង​ជាប់​គុក​សម​មុខ​ហើយ។ កៀប​ក​គេ​ស៊ី​ទាំង​រស់​តែ​ម្តង។

    • ហេហេ​ ត្រូវហើយ ការស៊ីសំនូកចឹង បើគេចាប់បានគឺធ្ងន់ហើយ! តែតាមខ្ញុំដឹងតាមគ្រូនៅនេះ គាត់ថា ភាគច្រើន គឺ វិស្វករតាមផ្នែកផ្សេងៗ គេត្រូវរូវគ្នាណាស់! ប្រហែលលោកហ្នឹងស៊ីម្នាក់ឯងច្រើនយ៉ាង!

  4. phearak says:

    ពិបាកអីម៉ាក…គេចូលគុកគ្រាន់តែកែមុខមាត់មួយភ្លែតប៉ុណ្ណឹង បានសំនូកច្រើនម្លឹង គេចេះចាយវាយហើយ កុំទៅគិតច្រើនពេក។ ហេហេ ប៉ុន្តែ បើគិតៗទៅ តែអ្នកក្រោយ( អ្នកចាប់ )ធ្វើមែន យ៉ាប់ប៉ាដោយ។ ហ្នឹងហើយធ្វើមែន បើធ្វើលែងដូចខ្ញុំមានទោសអីណា :D:D ( កំពុងជួយផ្សព្វផ្សាយ ពាណិជ្ជកម្ម អោយ ទឹកពិសារ បរិសុទ្ធ)

ទំលាក់ មួយចំលើយតប ទៅ សាយ័ន្ត បោះ​បង់​ការ​ឆ្លើយ​តប