ស្តាប់អ្នកចំរៀងខ្មែរ៖យូឌីស្កូខូច…

La vie en rose 2007

la_vie_en_rose_movie_poster

រូបភាព Poster របស់រឿង


នេះជាខ្សែភាពយន្ត មួយដែលនិយាយពីស្រ្តីអ្នកចំរៀងបារាំងឈ្មោះ Edith Piaf ដែលមានខ្សែជីវិតលំបាក វេទនាតាំងពីតូច រស់នៅទីក្រុង Belleville និង រហូតបានដល់ក្រុង New York។ ខ្សែរឿងមានអត្ថន័យយ៉ាងណាសូមអញ្ជើញ ទស្សនាតាមរយៈ Youtube ឬ download ឬ ទិញឌីសមកមើលក៏បាន។ សំរាប់អ្នកចេះភាសាបារាំង មិនជាបញ្ហាទេ តែអ្នកដែលមិនចេះអាចចុចត្រង់នេះ ដើម្បីទស្សនា តាមរយៈ Youtube ដោយមាន subtitle អង់គ្លេស។ តើរឿង La vie en rose មានអត្ថន័យយ៉ាងណាសូមទស្សនាជាមួយខ្ញុំ។
បំរាម៖ ស្រីៗ ហាមយំ ប្រុសៗ ហាមសារចុះឡើង! 😆

អ្នកសាច់ដុំដែលក្មេងជាងគេ

giuliano_stroe_11

មើលហើយ ហាមធ្វើនៅផ្ទះស្ងាត់ៗ ប្រយ័ត្នបាក់ធ្មេញ


giuliano_stroe_10

មិនមែនកើតព្រូនទេ កុំច្រលំ 😆


giuliano_stroe_06

ថតជាមួយប្អូនប្រុស


មើលនេះសាច់ដុំខ្ញុំ,,,,
Richard Sandrack​ ជនជាតិ Ukraine ត្រូវបានឪពុកបង្វឹកលើកអាល់ទែ តាំងពីអាយុ៣ឆ្នាំ ដើម្បីក្លាយជា កីឡាករបង្ហាញសាច់ដុំ ហើយពេលនេះគេមានអាយុប្រាំឆ្នាំ ហើយ។ កុមារនេះកំពុងតែល្បីល្បាញតាមអីនធើនែត ដែលក្លីបរបស់កុមារ នេះទទួលបានការចូលទស្សនាច្រើនគួរសម។ ទោះយ៉ាងណាកុមារនេះ នៅតែចូលចិត្តរត់លេងក្នុងសួនច្បារ ឬ មើលរឿងគំនូរជីវចល ដូចកុមារដទៃទៀតដែរ។

ដើមឈើស្នេហា

ទិដ្ឋភាពពេលល្ងាច និងបណ្តាគូរស្នេហ៏ក្បែរដើមឈើស្នេហ៏

ទិដ្ឋភាពពេលល្ងាច និងបណ្តាគូរស្នេហ៏ក្បែរដើមឈើស្នេហ៏


កូនសោរក្លាយជាស្លឹក របស់ដើមឈើស្នេហ៏

កូនសោរក្លាយជាស្លឹក របស់ដើមឈើស្នេហ៏


ថ្ងៃនេះសូមលើកយករឿង ស្នេហាមកចែករំលែកបងប្អូនអ្នកភូមិយើងម្តងទៀត! ហេហេ
នេះជាដើមឈើស្នេហ៏ ដែលត្រូវបានគេដាំនៅលើស្ពាន Tretriakovsky​ (ស្ពានសំរាប់ថ្មើរជើង) ឆ្លងស្ទឹង/ទន្លេ Matxcơva ដែលអ្នកស្រុកអោយឈ្មោះថា ដើមឈើស្នេហ៏។ សំរាប់គូរស្នេហ៏ គេតែងតែយកសោរមកចាក់ ឬព្យួរនៅដើមឈើនេះ រួចហើយបោះចូលក្នុង ស្ទឹង/ទន្លេ Matxcơva វាមាន័យថាគ្មានអ្នកទី៣ណា មកបំបែកគូរស្នេហ៏គេ បានឡើយ ហើយសព្វថ្ងៃនេះ ក៏មានគូរស្នេហ៏ដែលរៀបការថ្មី បង្កើតប្រពៃណី កូនកម្លោះបីកូនក្រមុំឆ្លងស្ពាននេះ ដើម្បីយកសោរទៅព្យួរដែរ។
ចំពោះអត្ថន័យនៃ អត្ថបទនេះខ្ញុំមានគោលបំណង និយាយពីភាពស្មោះត្រង់ក្នុងសេចក្តីស្នេហ៏ ទោះជាពួកអឺរ៉ុប ក៏ចង់បានសេចក្តីសេ្នហា ដែលពុំមានការបាក់បែកដែរ (មិនចឹងមានអ្នកទីបី…) ។
តើខ្មែរយើង គួរតែបញ្ចេញស្នេចក្តីស្រលាញ់ អោយអ្នកដែលខ្លួនស្រលាញ់ឬ ទេ? បើបាន តើដោយវិធីណា?
បើមិនបាន តើហេតុអ្វី?
សំនួរខាងលើសូមបងប្អូនអ្នកភូមិ គិតដោយខ្លួនឯងចុះ ចំពោះអត្ថបទនេះ ក៏មិនមែនមានន័យថាខ្ញុំ ទទួលយកវប្បធម៍អឺរ៉ុបដែរ ។
ដើម ដំបូង

ដើម ដំបូង


គូរស្នេហ៏ជាច្រើន បានយកសោរមកចាក់ស្នេហាគេនៅលើ ដើមឈើនេះ

គូរស្នេហ៏ជាច្រើន បានយកសោរមកចាក់ស្នេហាគេនៅលើ ដើមឈើនេះ


ប្រភពដើម វៀតណាមអ៊ិចស្រ្ពេស.នែត

គំនូរសត្វរុយ

អ្នកប្រលូកពិភពគុណរុយ...

អ្នកប្រលូកពិភពគុណរុយ...


ក្រុមសៀករុយ

ក្រុមសៀករុយ


រុយជើងធំ

រុយជើងធំ


cowboy រុយ នៅរដ្ឋតិចសាស

cowboy រុយ នៅរដ្ឋតិចសាស


ដេកហាលថ្ងៃ យក style អឺរ៉ុបខ្លះ...

ដេកហាលថ្ងៃ យក style អឺរ៉ុបខ្លះ...


ប្រហែលជាគេរៀបចំពេលបាយហើយយ៉ាង!

ប្រហែលជាគេរៀបចំពេលបាយហើយយ៉ាង!


អ្នកអត្តពលកម្មរុយ...

អ្នកអត្តពលកម្មរុយ...


ក្រុមរុយទំនើង(មើលរូបទៅយល់ហើយ កិកិ)

ក្រុមរុយទំនើង(មើលរូបទៅយល់ហើយ កិកិ)


ប្រហែលជាគេសួរសុខទុក្ខគ្នាដឹង?ហេហេ

ប្រហែលជាគេសួរសុខទុក្ខគ្នាដឹង?ហេហេ


ធ្វើពីរ៉ាមីត

ធ្វើពីរ៉ាមីត


តំរង់ជួរគ្នាលោតលេងទឹក

តំរង់ជួរគ្នាលោតលេងទឹក


រុយជើងវែង និង ជើងខ្លី

រុយជើងវែង និង ជើងខ្លី


ក្បាច់ឡើងជញ្ជាំង(មកផ្ទះយឺតចឹងហើយ)

ក្បាច់ឡើងជញ្ជាំង(មកផ្ទះយឺតចឹងហើយ)

Assignment vs Exams

បង្កាន់ដៃប្រលង Le DELF A2 ថ្ងៃ៨ វិច្ឆិកា ២០០៩

បង្កាន់ដៃប្រលង Le DELF A2 ថ្ងៃ៨ វិច្ឆិកា ២០០៩


ប៉ុន្មានថ្ងៃនេះ មានការរវល់ជាខ្លាំង ដោយរកពេលធ្វើអី មិនត្រូវ ដោយសារ មាន Assignment ៣ និង ការត្រៀមប្រលង យក Le DELF A2 គ្រាន់ទុកបង្អួតកូនចៅ។ អាទិត្យមុនធ្វើការប្រលង សាករៀបចំដោយ CFC បានលទ្ធផល មិនជាល្អប៉ុន្មានទេ គឺ សរសេរ ១៣ពន្ទុ(ប៊ិះ ធ្លាក់ 😆 ) ស្តាប់ ១៦ពិន្ទុ (គ្រាន់បើតិច) អាន ១៩ពិន្ទុ(អាចទទួលយកបាន) និយាយ ២០ពិន្ទុ ( ប៉ះចំវិញ្ញាសារចេះ និយាយ 😀 ) ឃើញថា មិនទាន់បាន ៧៥%(គឺបានតែ​ ៦៨/១០០) ទេ។ ខ្ញុំនឹងព្យាយាមធ្វើអោយបាន ៧៥% និងច្រើនជាងនេះ។
ចំពោះ Assignment វិញរៀន ប៉ះ ប្រធានដេប៉ាត់ម៉ង់ត៏ structure ឈើ-ដែក គាត់រៀបរៀងប្រធានថ្មីដែលថ្នាក់ខ្ញុំជាថា្នក់ដំបូង ធ្វើវិញ្ញាសារហ្នឹង ហើយការគណនាធ្វើតាមគំរូចាស់ដូចអត់សូវត្រូវ ត្រូវគិតឡើងវិញ ១អាទិត្យពិនិត្យម្តង ឯប្លង់ត្រូវគូរលើក្រដាស់ A1 វិញមើលចង់វិលមុខ(ប្លង់គំរូ) គ្មានចន្លោះទេ! ចំនែកឯគណនាគ្រឹះ វិញ មិនដឹងថាយ៉ាងណាទេ ពិនិត្យដីទៅ វាប៉ះតែដី ខ្សោយ ចេញវិធីដោះស្រាយកែលំអដីខ្លួនឯងសិន បានយកអោយគ្រូកែ បើគាត់យល់ថាល្អ មិនចាំបាច់សរសេរឡើងវិញ ព្រោះសរសេរដៃផង(និយាយរួមមានរោគខ្ជិលអាដែល ហិហិ)។ ឯមួយទៀតវិញគឺ គណនាបច្ចេកទេស​ក្នុងការសាងសង់ អគារ មានរក ជើងទំរ សំរាប់ទ្រ ពិតាន សសរ ចាក់បេតុងអីអស់ហ្នឹង គឺ មិនសូវជាអីទេ តែខ្លាចថ្ងៃការពារឆ្លើយជាមួយគ្រូអត់កើត! ហេហេ យ៉ាប់មែនខ្ញុំ!

កាំជណ្តើរ Piano

អ្នកធ្វើដំនើរជ្រើសរើសរវាង ជណ្តើរយន្ត និង ជណ្តើរ Piano

អ្នកធ្វើដំនើរជ្រើសរើសរវាង ជណ្តើរយន្ត និង ជណ្តើរ Piano


សកម្មភាពរបស់ក្រុមការងារ

សកម្មភាពរបស់ក្រុមការងារ


តើអ្នកអ្នកចូលចិត្តកាំជណ្តើរ ធម្មតា ឬក៏ ជណ្តើរយន្ត?
នៅឯចំណតរថភ្លើង TGV Odenplan ប្រទេសSweden គេបានធ្វើកាំជណ្តើរមួយ(គ្រាន់តែបន្ថែមលើកាំជណ្តើរដែលមានស្រាប់) ដោយភ្ជាប់ទៅនឹងកាំនិមួយៗ ដោយសម្លេង Piano ហើយគេបានដាក់កាម៉េរា ដើម្បីតាមដាន តើមានអ្នករើសយកកាំជណ្តើរនេះ ឬ ក៏ឡើងចុះតាម ជណ្តើរយន្ត។