អាយុ១៣ឆ្នាំ បន្តការសិក្សាថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រ

Sushma Verma អាយុ១៣ឆ្នាំ ជាកូនរបស់ Tej Bahadur Verma ជាកម្មករសំណង់ម្នាក់ រស់នៅទីក្រុង Lucknow រដ្ឋ Uttar Pradesh។ ក្រោយពីបានជាប់ជាសិស្សវ័យក្មេង ក្នុងអាយុ ៧ឆ្នាំ បានរៀនចប់ថ្នាក់ទី១០ និងត្រូវបានគេកត់ត្រាទុកក្នុងសៀវភៅ Limca Book of Records។ ពេលអាយុ ១០ឆ្នាំ នាងបានប្រលងយក Combined Pre Medical Test(CPMT)។ នៅអាយុ១៣ឆ្នាំនេះ, អាទិត្យក្រោយនាង នឹងចូលរៀនថ្នាក់អនុបណ្ឌិត ផ្នែក Microbiology នៅឯសាកលវិទ្យាល័យ Lucknow. នាងនៅមានការបារម្ភ អំពីអាយុរបស់នាង ដែលនាងមិនអាច យក CPMT បន្តបាន ជាហេតុធ្វើអោយនាងនឹង បន្តយកថ្នាក់បណ្ឌិតក្រោយពីរៀនចប់ អនុបណ្ឌិត។ ទោះជានាងរស់នៅក្នុងជីវភាពក្រីក្រ (ចំនូលប្រចាំថ្ងៃរប់សឳពុកត្រឹងម ២០០រូពី=ជាង៣ដុល្លារក្នុង១ថ្ងៃ) នាងនៅតែព្យាយាមរៀនសូត្រ ផ្ទះគ្មានទូរទស្សន៏ ដូចផ្ទះដទៃ មានតែកុំព្យូរទ័រចាស់មួយគត់ដែល ជាទ្រព្យមានតំលៃជាងគេ។
បងប្រុសរបស់នាង ក៏ជាសិស្សពូកែមិនចាញ់នាងប៉ុន្មានដែរ ដោយធ្លាប់ចប់មធ្យមសិក្សាអាយុ ៩ឆ្នាំ និង បន្តការសិក្សាថ្នាក់ ក្រោយឧត្តម ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រផងដែរ។
x31-sushma-verma-lucknow-600.jpg.pagespeed.ic.r6B_5UJSWN

1379467229-giao-duc

image