ពិធីចែកអំណោយ នៅបុរី វិមានភ្នំពេញ

នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១១ នេះ នៅឯបុរី វិមានភ្នំពេញ របស់ក្រុមហ៊ុន លី ហួរ គ្រុប (Ly Hour Group) ដែលមានលោកឧកញ៉ា លី ហួរ ជានាយក មានការរៀបចំពិធីចែកអំណោយ ជូនដល់ បុគ្គលិក និង កម្មករ នៅក្នុងបុរី វិមានភ្នំពេញ ទាំងអស់ ក្រោមអធិបតីភាពរបស់ លោកអភិបាលក្រុង រាជាធានីភ្នំពេញ កែប ជុតិមា។ ទង្វើដ៏ថ្លៃថ្លានេះ បង្ហាញអោយឃើញពីទឹកចិត្តសប្បុរសរបស់ ថ្នាក់ដឹកនាំ ហើយក៏ដើម្បី ចូលរួមជាមួយបងប្អូនខ្មែរ ក្នុងឱកាសនៃ ការចូលកាន់បិណ្ឌ របស់ប្រជាជនខ្មែរទាំងមូលផងដែរ។
សូមបញ្ជាក់ថា បុរី វិមានភ្នំពេញ ជា បុរីមួយ ក្នុងចំនោមបុរី ដែលទទួលបានអាជ្ញាប័ណ្ណ អភិវឌ្ឍអចលនទ្រព្យ ពីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយជាពិសេស គឺជាបុរី ដែលនៅជាប់ភ្លូវធំៗ និង ជាតំបន់អភិវឌ្ឍ របស់រាជធានីភ្នំពេញទៀតផង។ ចំនាយពេលតែ ២-៣ នាទី ពីរង្វង់មូល កាំកូ ស៊ីធី(តាមផ្លូវ ៥៩៨ ឬ ផ្លូវ ជា សុផារ៉ា) យើងអាចមកដល់ ការិយាល័យលក់របស់បុរី បាន។

លោកឧកញ៉ា លី ហួរ កំពុងថ្លែងសុន្ទរកថា និង បើកកម្មវិធី


លោកអភិបាលក្រុង កំពុងសំនេះសំណាលជាមួយបងប្អូនកម្មករ


អង្ករដែលជាអំណោយត្រូវចែកជូន បងប្អូនកម្មករ



បងប្អូនកម្មករ និង បុគ្គលិកដែលបានចូលរួមក្នុងពិធី


លោកអភិបាលក្រុង កំពុង តែសំនេះសំណាលជាមួយបងប្អូនកម្មករ


លោកអភិបាលក្រុង កំពុងចែកអំណោយដល់ បងប្អូនកម្មករ


លោកឧកញ៉ា លី ហួរ កំពុងចែកអំណោយ ដល់បងប្អូនកម្មករ


ក្រោយពីចែកអំណោយចប់ លោកអភិបាលក្រុង បានសំនេះសំណាលជាមួយ លោកឧកញ៉ា លី ហួរ ពីដំណើរការសាងសង់ និងមើលពីប្លង់របស់បុរី


អំណោយទាំងអស់រួមមាន ៣៥០កេស ទឹកស៊ីអីវ ៣៥០ យួរ ទឹកសុទ្ធ ៣៥០កេស អង្ករ ៥០បាវ និងអាវចំនួន ៣៥០ ។
អត្ថបទនិងរូបភាព៖ សាយ័ន្ត

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Civil Engineer

6 Responses to ពិធីចែកអំណោយ នៅបុរី វិមានភ្នំពេញ

  1. ដីជួលរដ្ឋទេ អាយុតែ៩៩ឆ្នាំ ក្រោយមករដ្ឋនឹងរឹបអូសវិញហើយ​ តួយ៉ាងដូចជាបុរី​ សឡា សុភមង្គល​។ល។ មាននន័យថា គ្មានប្លង់រឹងចេញពី ក្រសួង ដែនដី (សិរុយោដី ) ឡើយ ។

  2. សូមជំរាបថា ប្លង់ដីរបស់ បុរីនេះ ជាដីឯកជន គ្មានសម្បទានរបស់រដ្ឋទេ! ចឹងគឺអាច ធ្វើប្ងង់រឹងបាន ! ចំពោះអ្នកទិញ ផ្ទះបុរីនេះ ក្រុមហ៊ុនធ្វើប្លង់ទន់ដល់ អោយ តែប្លង់រឹង ក៏ក្រុមហ៊ុន ធ្វើអោយដែរ តែចំនាយគឺអតិថិជន អ្នកចំនាយ!

  3. សាយ័ន្តជួយសួរថាតើត្រូវចំណាយប៉ុន្មានថែម ទើបអាចយកប្លង់រឹងបាន ខ្ញុំមានពួកម៉ាកដែលស្គាល់តគ្នា បាននិយាយថា រាល់បុរីភាគច្រើនគឺមិនមាន ចេញប្លង់រឹងអោយទេ ជាក់ស្តែង ដូចផ្ទះបងខ្ញុំនៅ បុរីសឡា គឹមិនមានប្លង់ចេញអោយទេ (៩៩ឆ្នាំជួល)
    គឺក្រុមហ៊ុនចេញតែលិខិតបញ្ជាក់ពី ម្ចាស់បុរី នឹង ទទួលស្គាល់ពី អាជ្ញាធរតែប៉ុនណ្ណោះ ។ ជាធម្មតាពេលទិញខ្ញុំមិនបានដឹងថា ជាដីជួលឡើយ ។
    ចំណែកបុរី លីហួរនឹង ដូចជាមានរឿងចំរូងចំរាស់ ត្រង់ថា ខាងក្រសួងហេរិញវត្ថុ មិនទាន់ចេញ ច្បាប់អោយ ចេញដោយលោក ងីតាយី

    អ្នកទិញផ្ទះល្វែងថ្មី ត្រូវ សយ !???


    (ក្រែងថាជាដីកម្មសិទ្ឋ ) តែគាត់បានប្រាកាស់ក្តែងៗឡង់សេ លក់មុនច្បាប់ចេញអោយទៅវិញ ទើបតែប៉ុន្មានចុងក្រោយទេ ដែលខ្ញុំឃើញថាបានទទួលលិខិត ពីក្រសួងនោះ។​

  4. ចំពោះរឿងចំណាយសំរាប់ប្លង់រឹង ក៏ខ្ញុំមិនដឹងពីតំលៃដែរ! តែតាមស្មានប្រហែល ៣០០០-៤០០០ដុល្លារ ឬ អាចតិចជាងនេះ ព្រោះគេធ្វើគ្នាច្រើនតែម្តង! ចំពោះ រឿងអាជ្ញារប័ណ្ណ ខ្ញុំគ្រាន់ជាវិស្វករ មិនបានដឹងថា គាត់ចាប់ធ្វើពីពេលណាទេ! ទាល់តែសួរខាងរដ្ឋបាល! តែខ្ញុំគិតថា វាគ្រាន់តែជាការយឺតយ៉ាវ ក្នុងការសុំប៉ុណ្ណោះ ព្រោះអាជ្ញារប័ណ្ណ គឺបានប៉ុន្មានថ្ងៃក្រោយគេចុះផ្សាយ ប៉ុណ្ណោះ! ចំណែកអាបុរី ដែលមានអាជ្ញារប័ណ្ណ ខ្ញុំបានអានកាសែតថ្ងៃមុន គឺ ដូចជាមានតែ ១០ ទេ! ក្រៅពីនោះ គេនៅមិនទាន់មានអាជ្ញារប័ណ្ណទេ! ក្នុងនោះក៏មានបុរី ដ៏ល្បីឈ្មោះមួយផងដែរ! ចឹងមានន័យថា អាជ្ញារគេអាចផ្តល់អោយលឿន ឬ យឺត តាមការវាយតំលៃពីក្រសួងទេដឹង !? ចំនែកឯការផ្សាយលក់ គេអាចធ្វើបណ្តើរៗ និង សាងសង់បណ្តើរៗ វាជារឿងធម្មតាទេ ! បើចាំសាងសង់ផ្ទះ រួចរាប់រយផ្ទះពេញដីសិន ចាំលក់ អ្នករកស៊ីណាក៏ដឹងថា ធ្វើចឹងមិនទាន់គេទេ! ចឹងមានតែធ្វើបណ្តើៗ ទៅ! ហើយខ្ញុំជឿថា ពេលនេះ បុរី វិមានភ្នំពេញ គឺជាបុរី មួយក្នុងចំនោមបុរីផ្សេង ដែលអាចទុកចិត្តបាន ហើយ ល្អជាងបុរីផ្សេងខ្លះ ដែលក្រុមហ៊ុននឹងរត់ការ ធ្វើប្លង់រឹងអោយ!
    ចំពោះបងថា គាត់ប្រកាសឡង់សេ លក់មុនគេចេញច្បាប់ គឺ ខ្ញុំគិតថា បងអាចច្រលំ ឬ អ្នកខ្លះអាចច្រលំ រវាង ដីកម្មសិទ្ធ និង អាជ្ញារប័ណ្ណ រកស៊ីអភិវឌ្ឍន៏អចលនទ្រព្យ! ដីដែលជាទីតាំងបុរី គឺជាកម្មសិទ្ធិរបស់គាត់ ស្របច្បាប់ ! បញ្ហាដែលលឺ ពីមុន គឺគ្រាន់តែមិនទាន់ទទួលបានអាជ្ញារប័ណ្ណប៉ុណ្ណោះ តែឥលូវ បុរីគាត់ គឺមានអាជ្ញាប័ណ្ណគ្រប់គ្រាន់អស់ហើយ! មានន័យថា កុងត្រា រវាងក្រុមហ៊ុន គាត់ និងអតិថិជន គឺស្របច្បាប់ និង មានតំលៃចំពោះមុខច្បាប់!
    ខ្ញុំប្រហែលជានិយាយច្រើនពីបុរីនេះ ព្រោះខ្ញុំនឹងត្រូវបញ្ចប់អនុបណ្ឌិត ខាងសំណង់សេដ្ឋកិច្ច ចឹងខ្ញុំក៏ខំប្រឹងស្រាវជ្រាវ ពីវិស័យអចលនទ្រព្យនៅខ្មែរ ! ហើយអ្វីដែលខ្ញុំ និយាយ សង្ឃឹមថា អាចទទួលយកបាន ជាពិសេសគឺ អ្នកដែលមានបំណងចង់ទិញផ្ទះនៅបុរីនេះ ឬ ក៏បុរីផ្សេងៗ ដែលមានអាជ្ញារប័ណ្ណ ! វាជាសញ្ញាមួយដែលបញ្ហាពីការងើបឡើងវិញ នូវវិស័យអចលនទ្រព្យ របស់ប្រទេសយើង!

ទំលាក់ មួយចំលើយតប ទៅ សាយ័ន្ត បោះ​បង់​ការ​ឆ្លើយ​តប