August Rush

05/11/2009

AG

Poster រឿង August Rush


នេះជាខ្សែភាពយន្តបង្កប់ទៅដោយ មនោសញ្ចេតនា លាយឡំ នឹងបទភ្លេងដ៏ពិរោះៗ កំដរផងដែរ ជាងនេះទៅទៀតគឺ និយាយពីគូរស្នេហ៏អ្នកសិល្បៈមួយគូរ ដែលបានរួបមេត្រីជាមួយគ្នាតែម្តង ខាងតួស្រីក៏ត្រូវបានបំបែកដោយ ឪពុកហើយ ទើបនាងត្រូវចាកចេញទៅ ម្យ៉ាងទៀត ខាងប្រុសវិញក៏មានការឈ្លោះគ្នាក្នុងក្រុមភ្លេង ឈប់ធ្វើជាអ្នកសិល្បៈ។ ដោយសារមិនចង់អោយកូនជួបជាមួយអ្នកភ្លេងហារយទៀត ឪពុកខាងតួស្រីក៏បន្លំហត្ថលេខា បំបែកកូនរបស់នាង ក្រោពីកើតហើយ គឺទុកចោល។ ដោយមានឈាមជាអ្នកសិល្បៈកុមារកំព្រាម្នាក់នេះ មានសមត្ថភាពខ្ពស់ខាងបទភ្លេង ដែលបទភ្លេងនេះ ក៏បានធ្វើអោយគេបានជួបឪពុកម្តាយគេវិញ។ សាច់រឿងយ៉ាងណាសូមតាមដានខ្លួនឯង :lol:

ManCityThaksinEPA_468x673

លោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីសៀម


ដើរដល់ចំនុចនេះខ្ញុំមិនដឹងថា រដ្ឋាភិបាលខ្មែរ គិតយ៉ាងណាទេ គឺពិបាកនិយាយអោយត្រូវណាស់។ ការតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងជាទីប្រឹក្សាសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តី គឺជាការលូកដៃក្នុងនយោបាយសៀមឬ? តើនេះដល់ពេលដែលខ្មែរ ចាប់ផ្តើមក្រលុកប្រទេសសៀម ដែលពីមុនសៀមបាន ក្រលុកប្រទេសខ្មែរ យ៉ាងចាស់ដៃរាប់សិបដងមែនឬទេ? ឬមួយរដ្ឋាភិបាលខ្មែរ មានផលចំនេញក្នុងបញ្ហានេះ? ចុះតែងតាំងរួចហើយ ថាក់ស៊ីនអាចមកធ្វើអោយសេដ្ឋកិច្ចស្រុកខ្មែរល្អប្រសើរឬទេ? តើគួរគិតដល់ទំនាក់ទំនងរវាងសៀមនិងខ្មែរ ទៀតឬទេ?
សំនួរខាងលើបើខ្ញុំជាអ្នកនយោបាយវិញ បែបដេកគិតឡើងធាត់ហើយមើលទៅ ព្រោះមិនដឹងថាធ្វើយ៉ាងណាល្អ។ មានអ្នកខ្លះ មានមតិថា លោកនាយករដ្ឋមន្រ្តី ជួយលោកថាក់ស៊ីនគឺ ក្នុងឋានៈជាមិត្ត ហើយចាត់ទុកលោកជាអ្នកទោសនយោបាយ។ ខ្ញុំឆ្ងល់ទៀតថា លោកថាក់ស៊ីនជាប់ទោសនយោបាយមែនឬ? ចឹងចាំបាច់សុំការលើកលែងពីស្តេចសៀមធ្វើអី? បើគាត់ជួយក្នុងនាមជាមិត្ត ចាំបាច់តែងតាំងជាទីប្រឹក្សាធ្វើអី? នេះជាការបង្ហាញពីវប្បធម៍ ដែលគេតែហៅថា ប្រើខ្សែប្រើខ្នងហ្នឹងឬ?
ពិតណាស់ថា យើងអាចដឹងបានថា លោកថាក់ស៊ីនមានសមត្ថភាពខាងសេដ្ឋកិច្ចហ្នឹងមែន តែទង្វើនេះអាច ផ្សះផ្សាររវាងខ្មែរ និងសៀមបានឬទេ? មើលទៅមនុស្សភាគច្រើនទាំងសៀមទាំងខ្មែរ សុទ្ធតែដក់ជាប់នូវរឿងពី អតីត ចឹងពិបាកនឹងផ្សះផ្សារណាស់ ។
នៅមានសំនួរច្រើនទៀត តែខ្ជិលគិតសរសេរណាស់ព្រោះ យូរទៅកាន់តែយូរទៅ អាណិតតែបងប្អូន តាមជាយដែនទេ !

ទិដ្ឋភាពប្រទីបខ្មែរ(របស់ព្រឺទ្ធសភា)
នាឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំនេះ ខ្ញុំសូមជូនពរ សព្វសារធុការដល់ មាតាបិតាខ្ញុំ បងប្អូនញាតិមិត្តជិតឆ្ងាយ របស់ខ្ញុំអោយមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ប្រកបការងាររកស៊ីអោយសំរេចដូចក្តីប៉ងប្រាថ្នា ជាពិសេស គឺមានសេចក្តីសុខក្នុងក្រុមគ្រួសារ។ ជាងនេះទៅទៀត សូមអោយបងប្អូនក្នុងភូមិវើដប្រេសយើង ប្រកបរបរការងារ ផ្សេងទៅដោយក្តីសំរេច ជោគជ័យនិងបានថ្ងៃឈប់សំរាកដ៏មនោរម្យជាមួយអ្នកជាទីស្រលាញ់។
ជាពេសេសសូមផ្ញើរសេចក្តីនឹករលឹកដល់ នារីម្នាក់ដែលខ្ញុំតែងតែនឹក! :lol:

នេះជាកប៉ាល់ធំជាងគេក្នុងលោកដែលមានឈ្មោះថា Oasis of the Seas ដែលត្រូវបានតំឡើងនៅ STX Europe’s (erstwhile Aker Yards) Turku shipyard ប្រទេស​ Finland​ ហើយបានសំរេច ៦៥% ហើយ។ ទិន្ន័យរបស់កប៉ាល់នេះមានដូចជា៖

  • has a price tag of US $2.5 billion (euro2 billion).
  • Ship’s data:oasis_of _the_seas1
    • Guest Capacity: 5,400 double occupancy
    • Gross Tonnage: 222,900
    • Staterooms: 2,700
    • Decks: 16 high
    • Length: 1,184 feet
    • Max Beam: 154 feet
    • Draft: 30 feet
    • Cruising Speed: 22 knots

 

  • Some construction details (estimated quantity):oasis_of _the_seas3
    • area of steel: 525,000 sq metres
    • welding seam: 2,500 km
    • painted surface: 850,000 sq metres
    • paint: 630,000 litres
    • electric cable: 5,000 km
    • automation sensors: 30,000 pcs
    • pipeline (>25 mm): 250 km
    • sprinkler heads: 16,000 pcs
    • sprinkler pipelines: 100 km
  • Some accommodation facts:
    • seats for passengers: 26,000 pcs
    • air conditioned area: 150,000 sq metresoasis_of _the_seas2
    • carpet area: 90,000 sq metres
    • window area: 8,000 sq metres
    • works of art: 7000 pcs
    • water in pools: 2,300 metric tons
    • fresh water generated: 4,100,000 litres per day
    • ice cubes generated: 50 metric tons per day
  • Some more facts:
    • power plant: 97,020 kw
    • propulsion power: 60,000 kw
    • bow thrusters: 22,000 kw

ចុចត្រង់នេះដើម្បីមើលរូប

la_vie_en_rose_movie_poster

រូបភាព Poster របស់រឿង


នេះជាខ្សែភាពយន្ត មួយដែលនិយាយពីស្រ្តីអ្នកចំរៀងបារាំងឈ្មោះ Edith Piaf ដែលមានខ្សែជីវិតលំបាក វេទនាតាំងពីតូច រស់នៅទីក្រុង Belleville និង រហូតបានដល់ក្រុង New York។ ខ្សែរឿងមានអត្ថន័យយ៉ាងណាសូមអញ្ជើញ ទស្សនាតាមរយៈ Youtube ឬ download ឬ ទិញឌីសមកមើលក៏បាន។ សំរាប់អ្នកចេះភាសាបារាំង មិនជាបញ្ហាទេ តែអ្នកដែលមិនចេះអាចចុចត្រង់នេះ ដើម្បីទស្សនា តាមរយៈ Youtube ដោយមាន subtitle អង់គ្លេស។ តើរឿង La vie en rose មានអត្ថន័យយ៉ាងណាសូមទស្សនាជាមួយខ្ញុំ។
បំរាម៖ ស្រីៗ ហាមយំ ប្រុសៗ ហាមសារចុះឡើង! :lol:

giuliano_stroe_11

មើលហើយ ហាមធ្វើនៅផ្ទះស្ងាត់ៗ ប្រយ័ត្នបាក់ធ្មេញ


giuliano_stroe_10

មិនមែនកើតព្រូនទេ កុំច្រលំ :lol:


giuliano_stroe_06

ថតជាមួយប្អូនប្រុស


មើលនេះសាច់ដុំខ្ញុំ,,,,
Richard Sandrack​ ជនជាតិ Ukraine ត្រូវបានឪពុកបង្វឹកលើកអាល់ទែ តាំងពីអាយុ៣ឆ្នាំ ដើម្បីក្លាយជា កីឡាករបង្ហាញសាច់ដុំ ហើយពេលនេះគេមានអាយុប្រាំឆ្នាំ ហើយ។ កុមារនេះកំពុងតែល្បីល្បាញតាមអីនធើនែត ដែលក្លីបរបស់កុមារ នេះទទួលបានការចូលទស្សនាច្រើនគួរសម។ ទោះយ៉ាងណាកុមារនេះ នៅតែចូលចិត្តរត់លេងក្នុងសួនច្បារ ឬ មើលរឿងគំនូរជីវចល ដូចកុមារដទៃទៀតដែរ។

ទិដ្ឋភាពពេលល្ងាច និងបណ្តាគូរស្នេហ៏ក្បែរដើមឈើស្នេហ៏

ទិដ្ឋភាពពេលល្ងាច និងបណ្តាគូរស្នេហ៏ក្បែរដើមឈើស្នេហ៏


កូនសោរក្លាយជាស្លឹក របស់ដើមឈើស្នេហ៏

កូនសោរក្លាយជាស្លឹក របស់ដើមឈើស្នេហ៏


ថ្ងៃនេះសូមលើកយករឿង ស្នេហាមកចែករំលែកបងប្អូនអ្នកភូមិយើងម្តងទៀត! ហេហេ
នេះជាដើមឈើស្នេហ៏ ដែលត្រូវបានគេដាំនៅលើស្ពាន Tretriakovsky​ (ស្ពានសំរាប់ថ្មើរជើង) ឆ្លងស្ទឹង/ទន្លេ Matxcơva ដែលអ្នកស្រុកអោយឈ្មោះថា ដើមឈើស្នេហ៏។ សំរាប់គូរស្នេហ៏ គេតែងតែយកសោរមកចាក់ ឬព្យួរនៅដើមឈើនេះ រួចហើយបោះចូលក្នុង ស្ទឹង/ទន្លេ Matxcơva វាមាន័យថាគ្មានអ្នកទី៣ណា មកបំបែកគូរស្នេហ៏គេ បានឡើយ ហើយសព្វថ្ងៃនេះ ក៏មានគូរស្នេហ៏ដែលរៀបការថ្មី បង្កើតប្រពៃណី កូនកម្លោះបីកូនក្រមុំឆ្លងស្ពាននេះ ដើម្បីយកសោរទៅព្យួរដែរ។
ចំពោះអត្ថន័យនៃ អត្ថបទនេះខ្ញុំមានគោលបំណង និយាយពីភាពស្មោះត្រង់ក្នុងសេចក្តីស្នេហ៏ ទោះជាពួកអឺរ៉ុប ក៏ចង់បានសេចក្តីសេ្នហា ដែលពុំមានការបាក់បែកដែរ (មិនចឹងមានអ្នកទីបី…) ។
តើខ្មែរយើង គួរតែបញ្ចេញស្នេចក្តីស្រលាញ់ អោយអ្នកដែលខ្លួនស្រលាញ់ឬ ទេ? បើបាន តើដោយវិធីណា?
បើមិនបាន តើហេតុអ្វី?
សំនួរខាងលើសូមបងប្អូនអ្នកភូមិ គិតដោយខ្លួនឯងចុះ ចំពោះអត្ថបទនេះ ក៏មិនមែនមានន័យថាខ្ញុំ ទទួលយកវប្បធម៍អឺរ៉ុបដែរ ។
ដើម ដំបូង

ដើម ដំបូង


គូរស្នេហ៏ជាច្រើន បានយកសោរមកចាក់ស្នេហាគេនៅលើ ដើមឈើនេះ

គូរស្នេហ៏ជាច្រើន បានយកសោរមកចាក់ស្នេហាគេនៅលើ ដើមឈើនេះ


ប្រភពដើម វៀតណាមអ៊ិចស្រ្ពេស.នែត

អ្នកប្រលូកពិភពគុណរុយ...

អ្នកប្រលូកពិភពគុណរុយ...


ក្រុមសៀករុយ

ក្រុមសៀករុយ


រុយជើងធំ

រុយជើងធំ


cowboy រុយ នៅរដ្ឋតិចសាស

cowboy រុយ នៅរដ្ឋតិចសាស


ដេកហាលថ្ងៃ យក style អឺរ៉ុបខ្លះ...

ដេកហាលថ្ងៃ យក style អឺរ៉ុបខ្លះ...


ប្រហែលជាគេរៀបចំពេលបាយហើយយ៉ាង!

ប្រហែលជាគេរៀបចំពេលបាយហើយយ៉ាង!


អ្នកអត្តពលកម្មរុយ...

អ្នកអត្តពលកម្មរុយ...


ក្រុមរុយទំនើង(មើលរូបទៅយល់ហើយ កិកិ)

ក្រុមរុយទំនើង(មើលរូបទៅយល់ហើយ កិកិ)


ប្រហែលជាគេសួរសុខទុក្ខគ្នាដឹង?ហេហេ

ប្រហែលជាគេសួរសុខទុក្ខគ្នាដឹង?ហេហេ


ធ្វើពីរ៉ាមីត

ធ្វើពីរ៉ាមីត


តំរង់ជួរគ្នាលោតលេងទឹក

តំរង់ជួរគ្នាលោតលេងទឹក


រុយជើងវែង និង ជើងខ្លី

រុយជើងវែង និង ជើងខ្លី


ក្បាច់ឡើងជញ្ជាំង(មកផ្ទះយឺតចឹងហើយ)

ក្បាច់ឡើងជញ្ជាំង(មកផ្ទះយឺតចឹងហើយ)

បង្កាន់ដៃប្រលង Le DELF A2 ថ្ងៃ៨ វិច្ឆិកា ២០០៩

បង្កាន់ដៃប្រលង Le DELF A2 ថ្ងៃ៨ វិច្ឆិកា ២០០៩


ប៉ុន្មានថ្ងៃនេះ មានការរវល់ជាខ្លាំង ដោយរកពេលធ្វើអី មិនត្រូវ ដោយសារ មាន Assignment ៣ និង ការត្រៀមប្រលង យក Le DELF A2 គ្រាន់ទុកបង្អួតកូនចៅ។ អាទិត្យមុនធ្វើការប្រលង សាករៀបចំដោយ CFC បានលទ្ធផល មិនជាល្អប៉ុន្មានទេ គឺ សរសេរ ១៣ពន្ទុ(ប៊ិះ ធ្លាក់ :lol: ) ស្តាប់ ១៦ពិន្ទុ (គ្រាន់បើតិច) អាន ១៩ពិន្ទុ(អាចទទួលយកបាន) និយាយ ២០ពិន្ទុ ( ប៉ះចំវិញ្ញាសារចេះ និយាយ :D ) ឃើញថា មិនទាន់បាន ៧៥%(គឺបានតែ​ ៦៨/១០០) ទេ។ ខ្ញុំនឹងព្យាយាមធ្វើអោយបាន ៧៥% និងច្រើនជាងនេះ។
ចំពោះ Assignment វិញរៀន ប៉ះ ប្រធានដេប៉ាត់ម៉ង់ត៏ structure ឈើ-ដែក គាត់រៀបរៀងប្រធានថ្មីដែលថ្នាក់ខ្ញុំជាថា្នក់ដំបូង ធ្វើវិញ្ញាសារហ្នឹង ហើយការគណនាធ្វើតាមគំរូចាស់ដូចអត់សូវត្រូវ ត្រូវគិតឡើងវិញ ១អាទិត្យពិនិត្យម្តង ឯប្លង់ត្រូវគូរលើក្រដាស់ A1 វិញមើលចង់វិលមុខ(ប្លង់គំរូ) គ្មានចន្លោះទេ! ចំនែកឯគណនាគ្រឹះ វិញ មិនដឹងថាយ៉ាងណាទេ ពិនិត្យដីទៅ វាប៉ះតែដី ខ្សោយ ចេញវិធីដោះស្រាយកែលំអដីខ្លួនឯងសិន បានយកអោយគ្រូកែ បើគាត់យល់ថាល្អ មិនចាំបាច់សរសេរឡើងវិញ ព្រោះសរសេរដៃផង(និយាយរួមមានរោគខ្ជិលអាដែល ហិហិ)។ ឯមួយទៀតវិញគឺ គណនាបច្ចេកទេស​ក្នុងការសាងសង់ អគារ មានរក ជើងទំរ សំរាប់ទ្រ ពិតាន សសរ ចាក់បេតុងអីអស់ហ្នឹង គឺ មិនសូវជាអីទេ តែខ្លាចថ្ងៃការពារឆ្លើយជាមួយគ្រូអត់កើត! ហេហេ យ៉ាប់មែនខ្ញុំ!