ការិយាល័យ Google (ត)

ជាបន្តខ្ញុំសូមផ្សាយបន្ថែមទៀតពី ភាពស្រស់ស្អាតរបស់ ការិយាល័យធ្វើការរបស់ Google ដែលជាមានភាពទាក់ទាញក្នុងការ ឌីសាញ ទាំងខាងក្រៅ និង ខាងក្នុង។

ការិយាល័យ Google

ចង់ដឹង សួរ Google ពាក្យនេះ សំរាប់អ្នកប្រើប្រាស់ អិនធើណែត ប្រាកដជាធ្លាប់ ឬ ធ្លាប់គិតដែរ ព្រោះពេលណាដែលត្រូវការស្វែងរកអ្វីៗ តាមអិនធើណែត មិនថាខ្ញុំ មិនថាអ្នក ច្បាស់ជាគិតដល់ Google ជាក់ជាមិនខាន។ តែពេលនេះអ្វីដែលខ្ញុំចង់និយាយគឺ ការិយាល័យដ៏ស្រស់ស្អាតរបស់ Google ដែលគួរអោយទាក់ទាញ និង សូមសសើរដល់អ្នក រចនា ខ្លាំងណាស់។ វាជាបរិយាកាសមួយដ៏ល្អ សំរាប់បុគ្គលិក ការិយាល័យ ហើយទីនេះ វាបានផ្គត់ផ្គង់នូវអ្វីៗ ដែលគេគិតថាចាំបាច់សំរាប់ពួកគេ។ អារដ្ឋាន, ទីលំហែរ, បន្ទប់ធ្វើការ,…គឺបង្ហាញអោយឃើញនូវ គំនិតបង្កើតថ្មី និង មិនធ្វើអោយអ្នកធ្វើការនឿយណាយនឹងការងារ។