យុវជនស្រលាញ់ជាតិដោយវិធីណា?

ថ្មីៗនេះ មានការលើកឡើងរបស់យុវជនស្រលាញ់ជាតិ Chhuon Cheav ដែលជានិស្សិតកំពុងតែសិក្សា ប្រទេសវៀតណាម បានប្រឹងប្រែងបណ្តុះគំនិតស្រលាញ់ជាតិ ដែលស្តាប់ទៅ ហាក់ដូចជា អ្នកចេះគិតគូរនយោបាយមានតែម្នាក់ឯង! ម្យ៉ាងវិញទៀត ពិតជាចង់ដឹងណាស់ថា សារពត៌មាន RFA សុក្រឹត្យ ពិតជាសុក្រឹត្យ អត់លំអៀងឬ? សារពត៌មាន បែបហ្នឹងមានតែ១ទេឬ?

ខ្ញុំពិតជាចង់ដឹងណាស់ថា គាត់ស្រលាញ់ជាតិដោយស្មោះមែនឬ? អ្នកចេះគិតពីនយោបាយ បែបមានតែគាត់ទេឬ?
តាមខ្ញុំដឹង គាត់ដូចជាទើបនឹងរៀន ឆ្នាំទី៣ ឬ ទី៤ នៅសាលាកសិកម្ម ទីក្រុងហាណូយ ហេតុអ្វីក៏ដឹងច្បាស់ថា អ្នកដែលរៀននៅវៀតណាម មិនដែលចូលអានពត៌មានអស់ហ្នឹង?
ហើយគាត់ហ្នឹងយកអ្វីមកសំអាងថា អ្នកដែលគិតតែពីរៀន ជាមនុស្សមិនល្អសំរាប់ជាតិ? លើសពីនេះ ថែមទាំងដែលត្មិះថា ជាអ្នកអាត្មានិយមទៀត…!
សំរាប់អ្នកដែលរៀននៅវៀតណាម ទោះបីជាប្រទេសកុម្មុយនីស តែពួកនិស្សិតនៅតែអាចចូលតាមដាន បណ្តាញពត៌មានទាំងអស់នោះបាន ហើយពួកគេមានសិទ្ធិ ចូលរួមនយោបាយ និង គាំទ្រនិន្នាការនយោបារបស់គ្រប់គណៈបក្ស នៅក្នុងប្រទេសកម្ពុជា ហើយបើទោះជាអ្នកខ្លះបញ្ចេញ ឬ មិនបញ្ចេញអោយគេឃើញក៏ដោយ ! យ៉ាងណាមិញ ក៏មិនដែលមានបុគ្គលណាម្នាក់ ហ៊ានតិះដៀលបុគ្គលដទៃដែរ។ លើសពីនេះទៀត ក្រៅពីកិច្ចការរៀនសូត្រ និស្សិតនៅទីនេះតែងតែចូលរួមសកម្មភាពសង្គម វប្បធម៌ ផងដែរ។
សំរាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាគាំទ្ររាល់ទង្វើ ឬ ចលនាស្រលាញ់ជាតិ តែមិនមែនលក្ខណៈជ្រុលនិយម ឬ បណ្តុះបង្អាប់បុគ្គលដទៃ ឬ ជាតិសាសន៏ផ្សេង ដើម្បីអោយតំលៃខ្លួនឯង។
ជាងនេះទៀតខ្ញុំពិតជា មិនពេញចិត្តក្នុងនាមខ្ញុំ ជានិស្សិតដែលរៀននៅវៀតណាម្នាក់ដែរ ! ហើយចំពោះសាធារណៈជន សូមជួយពិចារណា ថាតើសំដីបែបនេះ ជាចលនាបំផុសអោយស្រលាញ់ជាតិឬ?ឬអួតពីខ្លួនឯង?
ដោយមានការជជែកគ្នា ពីនិស្សិតនៅវៀតណាម តាំងតែពីមានការផ្សាយអត្ថបទខាងលើ ម្ចាស់អត្ថបទបានធ្វើការកែប្រែ ដូចខាងក្រោម៖

ហេតុអ្វីបានជាចិន ផ្តល់ជំនួយច្រើនដល់ខ្មែរ?

បន្ទាប់ពីមានការធ្វើដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ហ៊ូ ជិនតាវ នៅកម្ពុជាមក ទំនាក់ទំនង កម្ពុជា-ចិន ហាក់ដូចជាល្អូកល្អើនជាងមុន បើតាមរយៈការស្តែងចេញអោយឃើញរបស់អ្នកដឹកនាំទាំងសងខាង។ ក្រៅពីនោះកម្ពុជា ក៏នៅមានទទួលជំនួយដ៏ច្រើនផងដែរ សំរាប់ស្តារហេដ្ឋារចនាសម្ព័ន្ធ និងកសាងប្រទេស។
ទន្ទឹមនឹងភាពស្និទ្ធស្នាលនេះ អ្នកខ្លះក៏បានគិតថា ហេតុអ្វីបានជាចិន ផ្តល់ជំនួយច្រើនម្ល៉េះដល់ខ្មែរ? ហើយភាគច្រើនគឺ ជំនួយដែលគ្មានភ្ជាប់នូវ លក្ខខណ្ឌស៊ាំញ៉ាំ ដែលមិនបាកទេ ដែលខ្មែរយើងសំរេចនឹងទទួលយក។
ហេតុផលដែលធ្វើអោយយើងងាយនឹង លើកឡើងមកគឺ ងាយណាស់ដូចជា៖
-ចិនជាមហាមិត្ត យូរអង្វែងរបស់ខ្មែរ
-ចិនចង់បង្កើន ឥទ្ធិពលខ្លួននៅអាស៊ីអាគ្នេយ៏
-ផលចំនេញសេដ្ឋកិច្ច…
ក្រៅពីនោះវាជាកត្តានយោបាយដែល មានមនុស្សមួយចំនួនបានលើកឡើង ហើយខ្ញុំក៏សុំមិនបកស្រាយបន្ថែមមតិរបស់អ្នកដទៃដែរ។
ជានេះទៅទៀត មានមនុស្សមួយចំនួននៃប្រទេសជិតខាងយើងខ្លះ ហាក់ដូចជាមិនសប្បាយចិត្តនឹងចំនងមិត្តភាពរបស់ កម្ពុជា-ចិន ដែរ ដោយអ្នកខ្លះបានលើកយកឧទាហរណ៏ របបខ្មែរក្រហមដែល កាលណោះ ក៏ទទួលឥទ្ធិពល និងជំនួយ ពីចិនមិនតិចដែរ។ ដោយហេតុនេះ ហើយទើបពួកគេខ្លាច កម្ពុជា ជាទីតាំងបញ្ជូនអាវុធសំរាប់លុកលុយប្រទេសគេ ឬ ជាឈ្នាន់មួយ ដែលអាចមានលទ្ធភាពវាយបកទៅកាន់គេបានគ្រប់ពេល។ នេះ ជាវេបសាយដែលគេបានពិភាក្សាគ្នា៖

ចុចលើរូបដើម្បីតំណទៅកាន់វេបសាយ


មានមនុស្សខ្លះដែល សតិអារម្មណ៏ដែលនៅដិតជាប់រូបភាពសង្គ្រាម ហាក់ដូចជាពិបាកនឹងលុបវាចេញណាស់ ហើយរាល់ពេលដែលនិយាយចេញមកហាក់ដូចជា ចង់តែធ្វើសង្គ្រាម។ មានអ្នកខ្លះ គំនិតចង់គ្រប់គ្រងលើអ្នកដ៏ទៃ មិនដែលយកចិត្តគេមកដាក់លើចិត្តខ្លួនឯង ថាបើគេគ្រប់គ្រងវិញ នោះវាទៅជាយ៉ាងណា?
សំរាប់ខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំចង់បានការអភិវឌ្ឍ និងតម្លាភាពក្នុងសង្គម ហើយជាពិសេសនោះ គឺសុវត្ថិភាព ស្ថេរភាពក្នុងសង្គម ដែលអាចអោយ មនុស្សគ្រប់គ្នា រស់បានដោយភាពសមរម្យ។ ហើយសូមបញ្ជាក់ទៅកាន់ជនរួមជាតិ និង ជាតិសាសន៏ដទៃថា ខ្មែរ មិនមែនជាអាយ៉ង របស់ប្រទេសណាមួយឡើយ ខ្មែរ មានសិទ្ធសំរេចលើវាសនាជាតិរបស់ខ្លួន។ ហើយសូមអោយអ្នកដឹកនាំជាតិ គិតដល់ប្រទេសជាតិជាធំ លុបបំបាត់អំពើពុករលួយ ដោះស្រាយបញ្ហាសង្គម និងជីវភាពអោយបានសមរម្យ។

ASEAN 2012 Phnom Penh Cambodia

ដើម្បីសំរួលដល់ការទទួលដំណឹងពីការប្រជុំអាស៊ាន រាជរដ្ឋាភិបាលខ្មែរ បានបង្កើតវេបសាយ អាស៊ាន ដែលអាចអោយយើងអាចអាននឹងទាញយកឯកសារខ្លះពីការប្រជុំ។ សូមចុចលើរូបភាពដើម្បីទៅកាន់ទំព័រដើម របស់អាស៊ាន៖

Click on picture to ASEAN Website

http://asean2012.mfa.gov.kh/

ហត្ថកម្មធ្វើកាំភ្លើង នៅហ្វីលីពីន

មានប្រទេសជាច្រើន ការផលិតកាំភ្លើង ឬ អាវុធយុទ្ធភណ្ឌ គឺចាត់ទុកថាជាទង្វើខុសច្បាប់បើសិនជា វាមិនបានផ្តល់ការអនុញ្ញាតិ ដោយច្បាប់ ឬ រដ្ឋអំណាចទេនោះ។ រីឯនៅប្រទេសហ្វីលីពីន ជាប្រទេសមួយក្នុង ASEAN ដែរ មានភូមិមួយដែលអ្នកស្រុកបានប្រកបរបរ ធ្វើកាំភ្លើងដោយហត្ថកម្ម ដែលមានប្រវត្តិតាំងពីជំនាន់ ជប៉ុនគ្រប់គ្រងមកម្ល៉េះ គឺដើម្បីផ្គត់ផ្គង់អាវុធដល់អ្នកប្រយុទ្ធប្រឆាំងនឹងពួកជប៉ុន។ តាំងពីឆ្នាំ ១៩៥០ មក ពាក្យ paltik គឺសំដៅទៅលើការធ្វើកាំភ្លើងដោយហត្ថកម្មដោយខុសច្បាប់ តែមកដល់ឆ្នាំ ១៩៩០ វាត្រូវបានអនុញ្ញាតិដោយរដ្ឋ នឹងប្រគល់សិទ្ធិផលិត កាំភ្លើងទៅអោយក្រុមហ៊ុន ពីរក្នុងស្រុកដើម្បិផលិតគឺ សហព័ន្ធរួបរួមកម្មករសំរាប់ពហុគោលដៅ Danao (World MPC), នៅ Dungguan, Danao។
នៅទីនោះលោហធាតុមិនត្រូវបានបោះចោលដោយឥតប្រយោជន៏ឡើយ ហើយគេយកលោហៈទាំងនោះទៅ ផលិតជាអាវុធ និងលក់អោយទៅ អ្នកមាន, អ្នកនយោបាយ, ប៉ូលីស…។