ផ្នែកមួយ នៃ លី យ៉ុង (L’Urbanisme à Lyon)

លី យ៉ុង ជាទីក្រុងមួយនៃប្រទេសបារាំងដែល មានហេដ្ឋារចនាសម្ព័ន្ធ រីកចំរើន បើធៀបនឹងទីក្រុងយើង ឃើញថា រាជធានីយើងនៅចាញ់គេឆ្ងាយណាស់។ អ្វីដែលខ្ញុំចង់លើក ឡើងពេលនេះ គឺចែកគ្នាមើល ពីគំរូនៃការរៀបចំទីក្រុង ឬ ធ្វើនគរូបនីយកម្ម។ ដើម្បីរៀបចំទីក្រុងមួយដែល ចៀសវាងបាននូវបញ្ហាថ្ងៃក្រោយ ដូចជា ចរាចរណ៏ លំនៅដ្ឋាន ទីផ្សារលក់ដូរ ទីលំហកំសាន្ត… គឺជាកត្តាចាំបាច់ សំរាប់អ្នកធ្វើនគរូបនីយកម្ម ការដែលតំបន់មួយ ឬ ទីក្រុងមួយ មិនដើរតាមការរៀបចំនគរូបនីយកម្មនោះទេ ថ្ងៃក្រោយយើងនឹងជួបបញ្ហា។ តួយ៉ាងដូចជាទីក្រុងហាណូយ ផ្ទះរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃ សាងសង់កកកុញ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម រីកដូចផ្សឹត…មនុស្សកកកុញរាល់ពេលម៉ោងងាប់ (មុនម៉ោងចូលធ្វើការ និង ម៉ោងចេញធ្វើការ) ព្រោះតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធ នៅមានកំរិត ដូចជា ផ្លូវថ្នល់តូច ប្រជាជនយក ផ្លូវធ្វើអាជីវកម្ម… ជាហេតុរដ្ឋអំណាច បង្ខំចិត្តដោះស្រាយបញ្ហាតាមលទ្ធភាព និង ជាក់ស្តែង។ ក្នុងការដោះស្រាយនោះមានដូចជា សង់ស្ពានអាកាស, សង់ផ្លូវក្រោមដី,… ដែលក្នុងការសាងសង់យើងត្រូវចំណាយពេល និងលុយច្រើនជាងមុន ជាពិសេស កំឡុងពេលសាងសង់ ការកកស្ទះកាន់តែច្រើន។ ហើយថ្មីៗនេះ រដ្ឋគេបានចេញការណែនាំ អោយផ្លាស់ប្តូរម៉ោងធ្វើការរដ្ឋ…ដែលហាក់ដូចជាគ្មានផ្លែផ្កាសោះ ជាងនោះសោតនៅមាន គំរោងទាលុយដើម្បីកំរិតចរាចរណ៏ ចូលទីក្រុង ដែលស្តាប់ទៅហាក់ដូចជា ពិបាកនឹងទទួលយកណាស់។
ជាបទពិសោធន៏យើងត្រូវតែគិតគូរអោយបានច្បាស់លាស់ក្នុងការពង្រីកទីក្រុង ក្នុងបរិបទ ទៅរកការអភិវឌ្ឍដោយនិរន្តរភាព។

បំរែបំរួល និង ការអភិវឌ្ឍរបស់ទីក្រុងហាណូ

ហាណូយ ពីមុនគឺសំបូរទៅដោយតំបន់ភ្នំ ដែលជាកំផែងការពារយ៉ាងល្អ ពីសត្រូវធំមកពីទឹសខាងជើង។ ក្រោយពីការយកទីតាំង នេះជាទីក្រុងនយោបាយមក (តាំងពីឆ្នាំ ១០១០ គ.ស) តំបន់នេះ ត្រូវបានមនុស្សម្នាមករស់នៅ កកកុញ ជាពិសេសតាមតំបន់ដីសន្ត ទន្លេ ក្រហម ដែលបង្កើតបានជា តំបន់ ត្រីកោន ដែលបារាំងហៅថា តុងគីណ័រ រួមមានបណ្តាខេត្តធំៗ នៅជុំវិញ ទន្លេងក្រហម។ ក្រោយពីបារាំង ចូលកាន់កាប់ ដាក់អាណានិគម បារាំង បានសិក្សាពីសណ្ឋានភាព និង ពង្រីកទីក្រុង តាមបែបបារាំង ដោយរចនាបថ បែបបារាំងពេលនោះ យើងហៅថា រចនាបថ បែបអាណានិគម។ ដែលយើងអាចឃើញអគារ បែបបារាំង ជាច្រើន ដែលបន្សល់ទុកនៅក្នុងប្រទេសនេះ ក៏ដូចជាប្រទេសខ្មែរ យើងផងដែរ។ ការសិក្សា និងរៀបចំនគរូបនីយកម្ម គឺជាការចាំបាច់ ដើម្បីចៀសវាង ផលវិបាកពេលក្រោយ ដែលអាចនឹងជួប ដូចជា បញ្ហា បណ្តាយទឹក ស្អាត-ទឹកស្អុយ បណ្តាញអគ្គីសនី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់…ជាពិសេសគឺ លំហសំរាប់កំនើនប្រជាជន។

សព្វថ្ងៃនេះ ទីក្រុងមួយកំពុងជួបវិបត្តិជាច្រើនដែលរដ្ឋាភិបាល កំពុងតែដោះស្រាយ គឺ ចរាចរណ៏ និង កែលំអ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់… នៅមានបញ្ហាជាច្រើនទៀត ដែលត្រូវដោះស្រាយ។ 

Image

បំរែបំរួលទីក្រុងហាណូយ ពីឆ្នាំ ១៨៧៣ មកដល់បច្ចុប្បន្ន (គូរដោយ សាយ័ន្ត ក្នុងកម្មវិធី ហ្វូតូស៊ប )