ស្ពានបន្តុប

នេះជាលើកដំបូងដែលនៅទីក្រុងហាណូយ សង់ស្ពានដោយបច្ចេកទេស បន្តុប ដោយប្រើដែក និង បេតុងអាមេ។ ស្ពាននេះ សាងសង់ក្រោយពីពួកខ្ញុំ ចុះមកសិក្សានៅតំបន់នេះ ដែលជាចំនុចក្តៅ ក្នុងដោះស្រាយបញ្ហាចរាចណ៏ ក៏ដូចជាបញ្ហារៀបចំទីក្រុង តាមអ័ក្សផ្លូវ តី សឺន (Tay Son) រហូតដល់ ផ្លូវ តូន ដឹក ថាំង (Ton Duc Thang)។ អ័ក្សផ្លូវដ៏សំខាន់នេះ មានតាំងពីមុនបារាំងចូលម្ល៉េះ តែហេដ្ឋារចនាសំព័ន្ធ ត្រូវបានសាងសង់ដោយបារាំង ដែលមកដល់ឥលូវ វាជាច្រកចេញចូលសំខាន់មួយ រវាងទីប្រជុំជន (Centre-ville) ជាមួយនឹងបណ្តាខេត្តនានា។
និយាយពីស្ពាននេះ សង់នៅចំនុចប្រសព្វ ផ្លូវ ឡាង ហាក់ Láng Hạ និង ថាយ ហា Thái Hà ប្រើរយៈពេលតែជាង ៣ ខែ ផ្លូវនេះ ជិតរួចរាល់ហើយ តែមិនដឹងកាណាគេដាក់អោយប្រើប្រាស់ទេ។