អ្នកគ្រូស្អាត

ថ្ងៃនេះណែនាំអ្នកភូមិអោយស្គាល់អ្នកគ្រូម្នាក់ បង្ហាត់ភ្លេង! មើលហើយទប់អារម្មណ៏ផង! ហាហា

Animator vs Animation

ចូលមកបោសសំអាតបណ្ណាល័យខ្ញុំតិចសិន ខានរកអីថ្មីដាក់យូរហើយចឹង ដាក់អានេះមួយជូនបងប្អូនចុះ៖

សូមប្រយ័ត្នកុំព្យូទ័ររបស់លោកអ្នកផង ប្រយ័ត្នដូចចឹង! ហេហេ

វណ្ណៈ

ថ្ថៃមួយកូនប្រុសបានសួរទៅឪពុក៖
កូនប្រុស៖ ប៉ា តើវណ្ណៈមានខ្លះអីទៅប៉ា?
ឪពុក៖ បើចង់ដឹងប៉ាលើកឧទាហរណ៏ក្នុងផ្ទះយើងចុះ ប៉ាជាអ្នករកលុយ ចឹងប៉ាជាវណ្ណៈមួលធន ម្តាយកូនជាអ្នកអបរំ ណែនាំ ចឹងម៉ាក់កូនជាអ្នកកាន់អំណាច, កូនជាប្រជាជន ឯ បងស្រីមកជួយធ្វើការផ្ទះគឺវណ្ណៈកម្មករ។
យប់ឡើងកូនតូចដេកមិនលក់ក៏ចេញដើរ ទៅបន្ទប់គេងប៉ាម៉ាក់ ឃើញតែម្តាយដេកម្នាក់ឯកយ៉ាងស្កប់ស្កល់ លុះទៅបន្ទប់អ្នកជួយការងារផ្ទះក៏ឃើញប៉ាគេកំពុង…ជាមួយអ្នកបងនោះ។ ស្អែកឡើង៖
ឪពុក៖ យ៉ាងម៉េចហើយកូនយល់ពីអ្វីដែលប៉ាពន្យល់ពីម្សិលអត់?
កូន៖ យប់មិញនេះគឺ ពួកវណ្ណៈមូលធនជិះជាន់ អ្នកបងដែលជាវណ្ណៈកម្មករ ដែលអ្នកកាន់អំណាចគិតតែពីដេក គ្មានដឹងអីសោះ កូនដែលជាប្រជាជនធម្មតា តើអាចធ្វើអីកើត?
ឪពុក៖ ចុម…!?

សំនើច

មិនដឹងផ្សាយអត្ថបទអី ចឹងរករឿងពីរបីអោយបងប្អូនសើចលេងចុះ បើមានអីខុសមេត្តាអភ័យទោសផង(ព្រោះរឿងខ្លះបែបលេចលើលេចក្រោមតិចហើយ)៖
រឿងទី១៖
អ្នកគ្រូ៖ប្អូនៗចាំស្តាប់អ្នកគ្រូណា ប្អូនមើលហើយនិយាយថាចូលចិត្តអ្វីនៅលើរាងកាយអ្នកគ្រូ នឹងដឹងថាធំឡើងចឹងកា្លយជាអ្វីហើយ!
ធីតា៖ចាស អ្នកគ្រូខ្ញុំស្រលាញ់សក់អ្នកគ្រូ!
អ្នកគ្រូ​៖អូ ធីតាគួរអោយស្រលាញ់ ធំឡើងនឹងក្លាយជាជាងធ្វើសក់ដ៏ពូកែហើយ!
បុផា៖ភ្នែកអ្នកគ្រូស្អាតណាស់!
អ្នកគ្រូ៖អរគុណបុផា ប្អូនធំឡើងនឹងក្លាយជាចក្ខុបណ្ឌិតហើយ ខំរៀនណា!
អ្នកគ្រូ៖នែក្តឹប និយាយអីតិចទៅ?
ក្តឹប៖បាទអ្នកគ្រូ ខ្ញុំមិនដឹងនិយាយអីទេ ទោះជាយ៉ាងណាក៏នៅតែជាអ្នកច្របាច់ទឹកដោះគោនៅកសិដ្ឋានប៉ាខ្ញុំដែរ!
អ្នកគ្រូ៖…(សំណាងហើយវាអត់ហ៊ាននិយាយ)!?

រឿងទី២
នៅមាត់ទន្លេថ្ងៃនេះមានប្រុសស្រីមួយគូរកំពុងប្រកៀកគ្នាហើយសាសងគ្នាតាមទំលាប់៖
នារី៖បងសំលាញ ហេតុអីក៏ភ្នែកបងធំម្ល៉េះ?
បុរស៖មកពីបងពូកែយំពេក ពេលនៅតូចហ្នឹងណា!
នារី៖ចឹងហេតុអីក៏មាត់បងធំម្ល៉េះ?
បុរស៖មកកាលពីនៅតូច ពូកែញាំពេកបានចឹង!
នារី៖ចឹងពីតូចហេតុអីមិន នោមអោយច្រើនផង!?
បុរស៖អុញ…

រឿងទី៣៖អ្នកចេះ
ក្តឹបត្រៀមខ្លួនសំរាប់ឡើងថ្នាក់ទី៦ សំរាប់សិស្សូពូកែប្រចាំសាលាមួយ ដោយសិស្សដែលត្រៀមចូលថ្នាក់នោះត្រូវតែ ទទួលការធ្វើតេស្តពីលោកនាយកសាលាទាំងអស់។ លោកនាយកធ្វើការសាកសួរពីចំនេះទូទៅ ទៅកាន់សិស្សទាំងនោះ ហើយក៏មិនទាន់មានសិស្សដែលឆ្លើយមិនទាល់ដែរ យ៉ាងតិចណាស់ក៏ឆ្លើយមិនរួច១សំនួរដែរ។ មួយស្របក់មកដល់វេនក្តឹបដែលជាសិស្សចុងក្រោយ៖
លោកនាយក៖២៥ ដង ២៥​ ស្មើប៉ុន្មាន?
ក្តឹប៖បាទលោកគ្រូ ៦២៥!
លោកនាយក៖រូបមន្តគណនាផ្ទៃក្រលារង្វង់?
ក្តឹប៖បាទគឺ ការ៉េ នៃកាំរង្វង់គុណនឹង ពី(pi)!
លោកនាយក៖ទឹកក្លាយជាចំហាយនៅប៉ុន្មានដឹក្រេ?
ក្តឹប៖បាទគឺនៅ ១០០ដឹក្រេ(១០០អង្សារសេ)!
……
មួយស្របក់ក្រោយមកលោនាយកឃើញថាក្តឹបអាចឆ្លើយបានល្អ តែលោកចង់ធ្វើជាអ្នកមើលម្តងក្រែងលោ មានអ្នកណាលួចប្រាប់ចំលើយ ទើបអោយអ្នកគ្រូបន្ទុកថ្នាក់សួរម្តង៖
អ្នកគ្រូ៖អ្វីនៅក្នុងខោប្អូនមាន តែអ្នកគ្រូអត់មាន?
លោកនាយក៖(ក្រលេកមើលមុខអ្នកគ្រូ)
ក្តឹប៖បាទ គឺហោប៉ៅខោ (អ្នកគ្រូស្លៀកខោអត់ហោប៉ៅមែន)
អ្នកគ្រូ៖តើរោមស្ត្រីនៅឯណារួញជាងគេ?
លោកនាយក៖(ព្រឺខ្លួនខ្ញាក)
ក្តឹប៖បាទគឺនៅ ទ្វីបអាព្រិច
អ្នកគ្រូ៖នៅពាក់កណ្តាលជើងរបស់អ្នកគ្រូទាំងពីរគឺអ្វី?
លោកនាយក៖(ហាមាត់ច្រងាង)
ក្តឹប៖បាទគឺក្បាលជង្គង់!
អ្នកគ្រូ៖ចុះ អ្វីនៅក្នុងខ្លួនអ្នកគ្រូដែល ពេលណាក៏សើមជាប់ជានិច្ច!?
លោកនាយក៖(មុខឡើងខៀវ)
ក្តឹប៖បាទ​ គឺអណ្តាត!
អ្នកគ្រូ៖ចុះវត្ថុអ្វីរបស់អ្នកគ្រូ ពេលមិនទាន់មានប្តីនៅតូច តែធំជាងមុននៅពេលយកប្តី?
លោកនាយក៖(បញ្ចេញសញ្ញាមិនអោយក្តឹបឆ្លើយ)
ក្តឹប៖បាទ គឺ គ្រែ
អ្នកគ្រូ៖ចុះស្អីគេ ទន់ៗ តែយកចេញក្រៅមួយសន្ទុះឡើងរឹង?
លោកនាយក៖(ធ្វើអៀនមិនហ៊ានមើលអ្នកគ្រូ)
ក្តឹប៖បាទ គឺកាវ ដូចជាកាវ ៥០២ជាដើម!
អ្នកគ្រូ៖ចុះស្អីគេ វែងដូចចេក អ្នកគ្រូកាន់ម៉ាភ្លែត ហ៊ាទឹកចេញ!
លោកនាយក៖(រៀបទៅជិតក្តឹបមិនអោយឆ្លើយ តែក្តឹបនៅតែឆ្លើយ)
ក្តឹប៖បាទ គឺ ការ៉េមកី!
លោកនាយក ក៏បញ្ឈប់ការសួរ ហើយខ្សឹបដាក់អ្នកគ្រូ៖(ខ្ញុំឆ្លើយអត់ត្រូវមួយសោះ!)
អ្នកគ្រូ៖(ឆ្កឺះក្រចក់ បែបអៀន)…