ស្វ៊ីត Fibonacci និង ធម្មជាតិ

សូមណែនាំបងប្អូនអ្នកភូមិយើងអោយស្គាល់ និង ចាប់អារម្មណ៏ពីគណិតវិទ្យាបន្តិច ហើយមិនបាច់រអ៊ូ ថាមិនចេះ ឬ មិនសូវចេះ ឬ ថាភ្លេចអស់ ឬ ថាអោយគ្រូវិញអស់ហើយ ទេ ព្រោះខ្ញុំ ក៏មិនខុសពីបងប្អូនប៉ុន្មានដែរ ហេហេ និយាយរួមគឺគយគន់ ទិដ្ឋភាព និង ភាពស្រស់ស្អាត របស់ស្វ៊ីត Fibonacci ដែលទាក់ទង ឬ មានក្នុងធម្មជាតិ ដែលនៅជិតយើង គឺបានហើយ។
អូ…ភ្លេចប្រាប់ ថា ស្វ៊ីតហ្នឹង គឺមានទំរង់ដូចខាងក្រោ៖
តួទី១ គឺ ០
តួទី២ គឺ ១
តួទី៣ គឺ ០+១=១
តួទី៣ គឺ ១+១=២
តួទី៤ គឺ ២+១=៣
តួទី៥ គឺ ៣+២=៥
……………….
តួទីn = តួទី (n-1) + តួទី (n-2)
ឬ សរសេរ បែបនេះ រៀងខ្លីតិច X(0)=0;X(1)=1;X(n)=X(n-1)+X(n-2);n>1
ហើយដូចជាមានគេស្រាយបញ្ជាក់ថា ស្វ៊ីតហ្នឹង មានរួបមន្តទូទៅ គឺ
X_{n}=\frac{1}{\sqrt{5}}((\frac{1+\sqrt{5}}{2})^n-(\frac{1-\sqrt{5}}{2})^n))

Advanced Analysis And Design Of Steel Frames by John Wiley

ចុចលើរូបដើម្បីទាញយក-Click on picture to download

មូលដ្ឋានគ្រឹះនៃការដោះស្រាយវិសមភាព Olympiad

នេះជាសៀវភៅដែល មានលំហាត់និងដំនោះស្រាយច្រើនដែលទាក់ទងសំរាប់ការប្រលង Olympiad ឯកសារនេះមិនមែនជាស្នាដៃរបស់ខ្ញុំទេ តែខ្ញុំទទួលបានវាពី Forum Maths នៅប្រទេសវៀតណាម។ សង្ឃឹមថាឯកសារនេះនឹងមានប្រយោជន៏សំរាប់អ្នករាល់គ្នា។