យុវជនស្រលាញ់ជាតិដោយវិធីណា?

ថ្មីៗនេះ មានការលើកឡើងរបស់យុវជនស្រលាញ់ជាតិ Chhuon Cheav ដែលជានិស្សិតកំពុងតែសិក្សា ប្រទេសវៀតណាម បានប្រឹងប្រែងបណ្តុះគំនិតស្រលាញ់ជាតិ ដែលស្តាប់ទៅ ហាក់ដូចជា អ្នកចេះគិតគូរនយោបាយមានតែម្នាក់ឯង! ម្យ៉ាងវិញទៀត ពិតជាចង់ដឹងណាស់ថា សារពត៌មាន RFA សុក្រឹត្យ ពិតជាសុក្រឹត្យ អត់លំអៀងឬ? សារពត៌មាន បែបហ្នឹងមានតែ១ទេឬ?

ខ្ញុំពិតជាចង់ដឹងណាស់ថា គាត់ស្រលាញ់ជាតិដោយស្មោះមែនឬ? អ្នកចេះគិតពីនយោបាយ បែបមានតែគាត់ទេឬ?
តាមខ្ញុំដឹង គាត់ដូចជាទើបនឹងរៀន ឆ្នាំទី៣ ឬ ទី៤ នៅសាលាកសិកម្ម ទីក្រុងហាណូយ ហេតុអ្វីក៏ដឹងច្បាស់ថា អ្នកដែលរៀននៅវៀតណាម មិនដែលចូលអានពត៌មានអស់ហ្នឹង?
ហើយគាត់ហ្នឹងយកអ្វីមកសំអាងថា អ្នកដែលគិតតែពីរៀន ជាមនុស្សមិនល្អសំរាប់ជាតិ? លើសពីនេះ ថែមទាំងដែលត្មិះថា ជាអ្នកអាត្មានិយមទៀត…!
សំរាប់អ្នកដែលរៀននៅវៀតណាម ទោះបីជាប្រទេសកុម្មុយនីស តែពួកនិស្សិតនៅតែអាចចូលតាមដាន បណ្តាញពត៌មានទាំងអស់នោះបាន ហើយពួកគេមានសិទ្ធិ ចូលរួមនយោបាយ និង គាំទ្រនិន្នាការនយោបារបស់គ្រប់គណៈបក្ស នៅក្នុងប្រទេសកម្ពុជា ហើយបើទោះជាអ្នកខ្លះបញ្ចេញ ឬ មិនបញ្ចេញអោយគេឃើញក៏ដោយ ! យ៉ាងណាមិញ ក៏មិនដែលមានបុគ្គលណាម្នាក់ ហ៊ានតិះដៀលបុគ្គលដទៃដែរ។ លើសពីនេះទៀត ក្រៅពីកិច្ចការរៀនសូត្រ និស្សិតនៅទីនេះតែងតែចូលរួមសកម្មភាពសង្គម វប្បធម៌ ផងដែរ។
សំរាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាគាំទ្ររាល់ទង្វើ ឬ ចលនាស្រលាញ់ជាតិ តែមិនមែនលក្ខណៈជ្រុលនិយម ឬ បណ្តុះបង្អាប់បុគ្គលដទៃ ឬ ជាតិសាសន៏ផ្សេង ដើម្បីអោយតំលៃខ្លួនឯង។
ជាងនេះទៀតខ្ញុំពិតជា មិនពេញចិត្តក្នុងនាមខ្ញុំ ជានិស្សិតដែលរៀននៅវៀតណាម្នាក់ដែរ ! ហើយចំពោះសាធារណៈជន សូមជួយពិចារណា ថាតើសំដីបែបនេះ ជាចលនាបំផុសអោយស្រលាញ់ជាតិឬ?ឬអួតពីខ្លួនឯង?
ដោយមានការជជែកគ្នា ពីនិស្សិតនៅវៀតណាម តាំងតែពីមានការផ្សាយអត្ថបទខាងលើ ម្ចាស់អត្ថបទបានធ្វើការកែប្រែ ដូចខាងក្រោម៖

ហេតុអ្វីបានជាចិន ផ្តល់ជំនួយច្រើនដល់ខ្មែរ?

បន្ទាប់ពីមានការធ្វើដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ហ៊ូ ជិនតាវ នៅកម្ពុជាមក ទំនាក់ទំនង កម្ពុជា-ចិន ហាក់ដូចជាល្អូកល្អើនជាងមុន បើតាមរយៈការស្តែងចេញអោយឃើញរបស់អ្នកដឹកនាំទាំងសងខាង។ ក្រៅពីនោះកម្ពុជា ក៏នៅមានទទួលជំនួយដ៏ច្រើនផងដែរ សំរាប់ស្តារហេដ្ឋារចនាសម្ព័ន្ធ និងកសាងប្រទេស។
ទន្ទឹមនឹងភាពស្និទ្ធស្នាលនេះ អ្នកខ្លះក៏បានគិតថា ហេតុអ្វីបានជាចិន ផ្តល់ជំនួយច្រើនម្ល៉េះដល់ខ្មែរ? ហើយភាគច្រើនគឺ ជំនួយដែលគ្មានភ្ជាប់នូវ លក្ខខណ្ឌស៊ាំញ៉ាំ ដែលមិនបាកទេ ដែលខ្មែរយើងសំរេចនឹងទទួលយក។
ហេតុផលដែលធ្វើអោយយើងងាយនឹង លើកឡើងមកគឺ ងាយណាស់ដូចជា៖
-ចិនជាមហាមិត្ត យូរអង្វែងរបស់ខ្មែរ
-ចិនចង់បង្កើន ឥទ្ធិពលខ្លួននៅអាស៊ីអាគ្នេយ៏
-ផលចំនេញសេដ្ឋកិច្ច…
ក្រៅពីនោះវាជាកត្តានយោបាយដែល មានមនុស្សមួយចំនួនបានលើកឡើង ហើយខ្ញុំក៏សុំមិនបកស្រាយបន្ថែមមតិរបស់អ្នកដទៃដែរ។
ជានេះទៅទៀត មានមនុស្សមួយចំនួននៃប្រទេសជិតខាងយើងខ្លះ ហាក់ដូចជាមិនសប្បាយចិត្តនឹងចំនងមិត្តភាពរបស់ កម្ពុជា-ចិន ដែរ ដោយអ្នកខ្លះបានលើកយកឧទាហរណ៏ របបខ្មែរក្រហមដែល កាលណោះ ក៏ទទួលឥទ្ធិពល និងជំនួយ ពីចិនមិនតិចដែរ។ ដោយហេតុនេះ ហើយទើបពួកគេខ្លាច កម្ពុជា ជាទីតាំងបញ្ជូនអាវុធសំរាប់លុកលុយប្រទេសគេ ឬ ជាឈ្នាន់មួយ ដែលអាចមានលទ្ធភាពវាយបកទៅកាន់គេបានគ្រប់ពេល។ នេះ ជាវេបសាយដែលគេបានពិភាក្សាគ្នា៖

ចុចលើរូបដើម្បីតំណទៅកាន់វេបសាយ


មានមនុស្សខ្លះដែល សតិអារម្មណ៏ដែលនៅដិតជាប់រូបភាពសង្គ្រាម ហាក់ដូចជាពិបាកនឹងលុបវាចេញណាស់ ហើយរាល់ពេលដែលនិយាយចេញមកហាក់ដូចជា ចង់តែធ្វើសង្គ្រាម។ មានអ្នកខ្លះ គំនិតចង់គ្រប់គ្រងលើអ្នកដ៏ទៃ មិនដែលយកចិត្តគេមកដាក់លើចិត្តខ្លួនឯង ថាបើគេគ្រប់គ្រងវិញ នោះវាទៅជាយ៉ាងណា?
សំរាប់ខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំចង់បានការអភិវឌ្ឍ និងតម្លាភាពក្នុងសង្គម ហើយជាពិសេសនោះ គឺសុវត្ថិភាព ស្ថេរភាពក្នុងសង្គម ដែលអាចអោយ មនុស្សគ្រប់គ្នា រស់បានដោយភាពសមរម្យ។ ហើយសូមបញ្ជាក់ទៅកាន់ជនរួមជាតិ និង ជាតិសាសន៏ដទៃថា ខ្មែរ មិនមែនជាអាយ៉ង របស់ប្រទេសណាមួយឡើយ ខ្មែរ មានសិទ្ធសំរេចលើវាសនាជាតិរបស់ខ្លួន។ ហើយសូមអោយអ្នកដឹកនាំជាតិ គិតដល់ប្រទេសជាតិជាធំ លុបបំបាត់អំពើពុករលួយ ដោះស្រាយបញ្ហាសង្គម និងជីវភាពអោយបានសមរម្យ។

Huế ទីក្រុងហ្វេ អតីតរាជធានី ដាយវៀត (Đại Việt)

តាំងតែពីបានរាប់បញ្ចូលជាបេតិកភណ្ឌ ពិភពលោក របស់ UNESCO អតីតរាជធានីនៃប្រទេសជិតខាងយើងមួយនេះ បានទាក់ទាញភ្ញៀវទេសចរណ៏ មិនតិចនាក់ទេ មកទស្សនាជារាងរាល់ឆ្នាំ។ ខ្ញុំសូមលើកយកទិដ្ឋភាពនាពេលរាត្រី នៃទីក្រុងបុរាណមួយនេះ មកចែកជូនបងប្អូនទស្សនា៖

ព្រឹលធ្លាក់នៅវៀតណាម(សាប៉ា,បាតសាត,ខេត ឡៅកាយ)

នីឯហាណូយឯនេះ ក្រោយពីមានប្រកាសថាអាចមានធា្លក់ភ្លៀងទឹកកក ប្រជាជនដែលគ្មានការងារចាំបាច់ត្រូវចេញក្រៅ គឺមិនសូវជាចេញទៅណាមកណីទេ។ ឬ ឯពួកខ្ជឹលៗ ដូចខ្ញុំយ៉ាងជាដើមក៏មិនសូវជាចេញទៅសាលា ដូចសព្វមួយដងដែរ ហេហេ តែនៅតែមានការចាំបាច់ចេញទៅខ្លះដែរ ទោះជាសីតុណ្ហភាពតឹ្រមតែ ១០-១៥ អង្សា ក៏ដោយ។
ឬ ឯខេត្តនៅតាមជាយដែនវៀតណាម-ចិន វិញក៏មិនជាគួរអោយផ្ញាក់ផ្អើលអីដែរ ដែលឃុំ សាប៉ា ឯខេត្ត ឡៅ កាយប្រទេសវៀតណា មួយនេះត្រជាក់ជាប់គ្នា ១ឆ្នាំ ១២ខែ ជារៀងរាល់ឆ្នាំ តែឆ្នាំនេះ រដូវរងារមិនជាធ្លាក់ព្រឹលអី ដូចពីបីថ្ងៃនេះសោះ។ តាមរយៈសារពត៌មានក្នុងស្រុង និង តាមរយៈប្លុកវៀតណាមមួយចំនួន យើងនឹងអាចបានឃើញនូវទិដ្ឋភាពធ្លាក់ព្រឹលនៅតំបន់នោះ។
បើមើលយូរទៅព្រឹលដែលនៅជាប់នឹងតាម ដី ដំបូលផ្ទះ ឬ គុម្ពស្មៅ អៅអស់ហ្នឹង មិនសូវជាខុសគ្នាអី ទៅនឹងទឹកកក ក្នុង ទូទឹកកកទេ តែវាជព្រឹលដែលធ្លាក់មកមែន ឬ ជាសន្សើមដែលរឹងជាទឹកកក ដោយសារតែសីតុណ្ហភាព នៅតំបន់នោះត្រឹមតែ ០-៥ អង្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

អ្នកភូមិយកព្រឹលមកធ្វើជារូបចំលាក់សំរាម់ទាក់ទាយភ្ញៀវទេសចរណ៏


ផ្លូវឡើងទៅកាន់ភ្នំ មានសុទ្ធព្រឹល


ដំបូលផ្ទះកកដោយព្រឹល ទោះជាមានភ្លៀងខ្លះក៏ដោយ


មើលទៅកុំថាទឹកកកឈូសណា


ដើរប្រមូលព្រឹលយកទៅធ្វើរូបទឹកកក


នាំគ្នាទៅមើលព្រឹលធ្លាក់



Source VNexpress.net