របៀបចូល Window 7 ពេលភ្លេច Password របស់ Administrator
24/10/2011 បញ្ចេញមតិ
ពេលដែលយើងភ្លេច Password Administrator របស់ម៉ាស៊ីនរបស់យើង វាពិតជាមានផលលំបាកសំរាប់ណាស់ ក្នុងការចូលយកឯកសារនានា របស់យើងមកវិញ! នេះជាវិធីមួយដែលខ្ញុំបានអាន តាមរយៈវិបសាយ វៀតណាម សង្ឃឹមថា បងប្អូនអ្នកអាន អាចយកទៅប្រើការបាន ហើយគួរចៀសវាងការយកទៅលួយឯកសាររបស់អ្នកដទៃ។
ដំបូងឡើងពេលបើកដំណើរការម៉ាស៊ីន ដល់កន្លែងវាយពាក្យសំងាត់ តែយើងភ្លេច ចឹងចាំបាច់ត្រូវមាន CD Window 7 or Vista។ ក្រោយពី Restart ម៉ាស៊ីនរួចយើងនឹងឃើញ៖
នៅក្នុងផ្ទាំងនេះ ចុច Next, ហើយក្នុងផ្ទាំងបន្ទាប់ យក Repair your computer នៅជ្រុងខាងឆ្វេងនៃផ្ទាំងដែលលេចចេញមក។ ពេលនេះ វានឹងរត់រកកម្មវិធី តំលើង Window រួចជ្រើសរើសប្រភេទ Window និង ចុច Next។ ពេលនោះម៉ាស៊ីន នឹងរកឃើញ Error មួយចំនួន ហើយទាមទារអោយយើង Restart window តែយើងកុំខ្វល់ ចុច No យើងនឹងឃើញ System Recovery Options.
ជ្រើសយក Command Prompt ក្នុងកន្លែង សំរាប់វាយ Command សរសេរ regedit រួច Enter។ ពីចំនុចនេះទៅ ត្រូវប្រុងប្រយ័ត្ន ព្រោះវាអាចធ្វើអោយមានបញ្ហា OS បើសិនជាយើងមិនធ្វើ ឬ វាយ Command អោយត្រឹមត្រឹម។ រើស HKEY_LOCAL_MACHINE នៅខាងឆ្វេង Registry Editor បន្ទាប់មក ចុច Load Hive នៅក្នុង File របស់ Menu.
រួចហើយ Copy Command ខាងក្រោមចូល៖
%windir%\system32\config\SAM
បន្ទាប់មកយើងត្រូវដាក់ឈ្មោះ អោយ Folder នោះ ដោយនៅទីនេះយើងដាក់ឈ្មោះថា Test ចូរធ្វើការជំនួសរបៀបនេះក្នុងជំហ៊ានបន្ទាប់។ គោលបំនងដែលយើងធ្វើរបៀបនេះ គឺដើម្វី install SAM អោយចូលក្នុង Registry Editor រួចហើយធ្វើការប្រែវា។ បណ្តា Folder SAM ឬ Security Accounts Manager ផ្ទុកទៅដោយ ទិន្ន័យ កូដ របស់ Account និង Password។ ពេលនេះ ចូល “HKEY_LOCAL_MACHINE \test \SAM \Domains \Account \Users” ជ្រើសយក “000001F4” រួចចុច ២ ដង ទៅលើ File ឈ្មោះ F នៅខាងស្តាំ។
ក្រោយមកវានឹងលេចចេញផ្ទាំថ្មីមួយ ដែលអាចអោយយើងកែប្រែ ទិន្ន័យ។ នៅលើជួរដេក ដែលផ្តើមដោយ លេខ “0038” ចុច ២ដង លើ លេខ “11” រួចដូរជាលេខ “10” វិញ រួចចុច OK. លេខ “11” មានន័យថា Disable ហើយ លេខ “10” មានន័យថា Enable។
ត្រលប់ទៅ Registry Editor វិញ ចុចទៅលើ ឈ្មោះដែលយើងបានដាក់អោយ រួចជ្រើសយក Unload Hive នៅក្នុង Menu file រួចហើយ restart ម៉ាស៊ីន ហើយចូល Administrator ធម្មតា។
សូមអោយអ្នកអានទទួលបានជោគជ័យ។
ចំណាំ៖ សូមប្រាកដថា អ្នកវាយ Command ត្រឹមត្រុវ និង ធ្វើតាមលំដាប់ដូចខាងលើ។