ស្វ៊ីត Fibonacci និង ធម្មជាតិ

សូមណែនាំបងប្អូនអ្នកភូមិយើងអោយស្គាល់ និង ចាប់អារម្មណ៏ពីគណិតវិទ្យាបន្តិច ហើយមិនបាច់រអ៊ូ ថាមិនចេះ ឬ មិនសូវចេះ ឬ ថាភ្លេចអស់ ឬ ថាអោយគ្រូវិញអស់ហើយ ទេ ព្រោះខ្ញុំ ក៏មិនខុសពីបងប្អូនប៉ុន្មានដែរ ហេហេ និយាយរួមគឺគយគន់ ទិដ្ឋភាព និង ភាពស្រស់ស្អាត របស់ស្វ៊ីត Fibonacci ដែលទាក់ទង ឬ មានក្នុងធម្មជាតិ ដែលនៅជិតយើង គឺបានហើយ។
អូ…ភ្លេចប្រាប់ ថា ស្វ៊ីតហ្នឹង គឺមានទំរង់ដូចខាងក្រោ៖
តួទី១ គឺ ០
តួទី២ គឺ ១
តួទី៣ គឺ ០+១=១
តួទី៣ គឺ ១+១=២
តួទី៤ គឺ ២+១=៣
តួទី៥ គឺ ៣+២=៥
……………….
តួទីn = តួទី (n-1) + តួទី (n-2)
ឬ សរសេរ បែបនេះ រៀងខ្លីតិច X(0)=0;X(1)=1;X(n)=X(n-1)+X(n-2);n>1
ហើយដូចជាមានគេស្រាយបញ្ជាក់ថា ស្វ៊ីតហ្នឹង មានរួបមន្តទូទៅ គឺ
X_{n}=\frac{1}{\sqrt{5}}((\frac{1+\sqrt{5}}{2})^n-(\frac{1-\sqrt{5}}{2})^n))

គំនូរដីខ្សាច់

នេះជាសិល្បៈមួយដែល កម្រនឹងឃើញគេសំដែងណាស់ ថ្ងៃនេះខ្ញុំសូមលើកយកការសំដែងមួយ Kseniya Simonova និយាយពីសង្គ្រាមលោកលើកទី២ ដែលធ្វើអោយទស្សនិកជនជាច្រើនបានស្រក់ទឹកភ្នែក នៅក្នុងការប្រលង Britain’s Got Talent 2009។ ក្នុងរូបនេះចាប់ផ្តើមពី គូរសង្សារមួយអង្គុយសារសងគ្នានៅលើ កៅអីវែងមួយ តែមិនយូរប៉ុន្មានយន្តហោះ ចម្បាំងក៏ចាប់លេចមុខមក សេចក្តីសុខនោះក៏រលាយបាត់ទៅវិញ….សូមចូលរួមទស្សនា…

New Guinness World Record: ទាត់បាល់ទំលាក់ពីក្បាល ១នាទីបាន៤៣គ្រាប់

Zara Phythian ជនជាតិអង់គ្លេស ទាត់បាន៤៣បាល់ទំលាក់ពីលើក្បាល ក្នុង១នាទី

Zara Phythian ជនជាតិអង់គ្លេស ទាត់បាន៤៣បាល់ទំលាក់ពីលើក្បាល ក្នុង១នាទី


ហាមផ្សាយពាណិជ្ចកម្ម

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៩ក្រសួងវប្បធម៍ កីឡានិងទេសចរ វៀតណាមបានរៀប

ចំការប្រជុំស្តីពីការផ្សាយពាណិជ្ជកម្ម។ក្នុងនោះមានការហាមផ្សាយ ស្រាលើស៣០ ដឺក្រេ, 

ល្បែងលេងដែលអាចមានគ្រោះថ្នាក់,​ បារី ប្រភេទថ្នាំដែលធ្វើញៀនឫគ្មានវិជ្ជបញ្ជាក៏អាចទិញបានជាដើម។ 

ការផ្សាយដែលបានច្បាប់ផ្សាយក៏មិនត្រូវប្រើពាក្យប្រៀបធៀបដូចជា ៖ 

បំផុត, តែមួយគត់, ល្អបំផុត, លេខមួយ ឫ ប្រៀបធៀបពីតំលៃជាមួយអ្នកផ្សេងជាដើម, 

ហាមផ្សាយធ្វើអោយប៉ះពាល់ដល់កុមារអោយចេះប្រើពាក្យឫអំពើផ្ទុយពីការអប់រំ 

ឫប៉ះពាល់ដល់សុខភាពកុមារ។ ក្នុងនោះការមានកំនត់ទំហ៊ំ ប៉ាណូផ្សាយ ហើយមានភ្ជាប់ជាមួយលិខិត

អនុញ្ញាត្តិផងដែរ។លើសពីនេះក៏មានកំនត់រយៈពេលផ្សាយផងដែរ(តាមវិទ្យុ ឫទូរទស្សន៏)។ 

ជាការលើកកំពស់ដល់សុខភាពកុមារ ការផ្សាយប្រភេទទឹកដោះគោដែលប្រើជំនួស

ទឹកដោះម្តាយក៏ត្រូវបានហាមប្រាមដែរ។

កុមារកំពុងបៅដោះ

កុមារកំពុងបៅដោះ

ប្រលងអូឡាំពិចថា្នក់បឋមតាមអិនធើណែត

សកម្មភាពប្រលង របស់សិស្ស

សកម្មភាពប្រលង របស់សិស្ស

ក្រសួសអប់រំ និងបណ្តុះបណ្តាលវៀតណាម បានរៀបចំការប្រលងគណិតលក្ខណៈ

អន្តរជាតិសំរាប់ថ្នាក់ទី៥ និងថ្នាកទី៩សិស្សដែលចូលរួមប្រលងត្រូវឆ្លងកាត់ការប្រលង

តាមឆមាសសិក្សានិងមានការជ្រើសរើសត្រឹមត្រូវ។

ការប្រលងចាប់ផ្តើមពី ម៉ោង៩​ ដល់ម៉ោង ១០ និង១៥នាទី

អ្នកដែលអាចឈានដល់ជុំទី២៥ នឹងមានវាសនាយកបានមេដាយ 

ប្រាក់រង្វាន់ ឫ វត្ថុអនុស្សាវរីយ៏។ការប្រលងនេះចាប់ប្រារព្ធតាំងពីឆ្នាំ ២០០៨​ មកម៉្លេះ ក្នុងគោលបំនងបណ្តុះបណ្តាលវិស័យពត៍មានវិទ្យា។

ប្រភពដើម