មិត្តភាព

ក្នុងវីដេអូខាងក្រោម គឺថតពេលដែលក្រុមការងារទូរទស្សន៏មួយក្រុមរបស់ជប៉ុន ចុះថតយក ទិដ្ឋភាពជាក់ស្តែងបន្ទាប់ពីទទួលរងនូវការរញ្ជួយដីដ៏ខ្លាំង គឺ ៩ រិចទ័រ និងរលកយក្សរួចមក។ ក្នុងអត្ថបទមុន ខ្ញុំបានសរសេរខ្លះអំពី ផ្នត់គំនិតរបស់ជនជាតិជប៉ុន ដែលយើងជាប្រទេស អាស៊ី ដូចគ្នា គួរយកតំរាប់តាម នោះគឺមានមិត្តភាព និង ភាពស្មោះត្រង់។ សូម្បីតែឆ្កែ ក្នុងវីដេអូ ក៏ចេះរត់មករក ជំនួយ ទៅជួយមិត្តខ្លួន ដែលរងរបួសដែរ។ ការចេះជួយគ្នា ក្នុងគ្រាមានអាសន្ននេះ គឺជាមេរៀនមួយដែលមនុស្សគ្រប់ គួរតែធ្វើអោយបាន។

សូមអោយ ជប៉ុន និង ពិភពលោក ជាពិសេស គឺ កម្ពុជា រួចផុតពី គ្រោះវិបត្តិទាំងឡាយ !
We pray for Japan…

១៣ឆ្នាំប្រលងបានពិន្ទុ TOEFL ខ្ពស់

1

Kim Hyun-soo


Kim Hyun-soo​ ជាសិស្សនៃសាលាអន្តរជាតិ Daewon នៅទីក្រុងសេអ៊ូល បានប្រលងជាប់ពិន្ទុ TOEFL ទាំង៤ ផ្នែក មាន សរសេរ អាន ស្តាប់ និងនិយាយបាន ពិន្ទុខ្ពស់គួរអោយសរសើរ ( មិនបានបញ្ជាក់ថាបានប៉ុន្មានទេ ) ។ កុមារីនេះបានបញ្ជាក់ទៀតថា គ្មានថាមពលអ្វីពិសេស ណាមកធ្វើអោយនាងសំរេចបានជោគជ័យដ៏ត្រចះច្រចង់នេះទេ គឺពីពេលពីនាងចាប់និយាយភាសា កូរ៉េ នាងក៏បានផ្សារភ្ជាប់ខ្លួនទៅនឹងភាសាអង់គ្លេសទៅហើយ គឺក្នុងជីវភាពរស់នៅរបស់បានគឺបានប្រើភាសាអង់គ្លេសមួយផ្នែកដែរ។ នេះជាលក្ខណៈពិសេសរបស់នាង ខុសពីសិស្សដ៏ទៃដែលតែងតែទៅរៀនបន្ថែមនៅសាលា ឬ ជួលគ្រូពិសេសបង្រៀនបន្ថែមដើម្បីត្រៀមប្រលង តែនាងគ្រាន់តែរៀននៅផ្ទះប៉ុណ្ណោះ។
ពីអាយុ៤ឆ្នាំ នាងបាននិយាយភាសាអង់គ្លេសបានទៅហើយ គឺម្តាយរបស់នាង ឈ្មោះ Lee Woo-sook បានបង្កើតបរិស្ថានជុំវិញ អោយកូនផ្សារភ្ជាប់ទៅនឹងភាសាអង់គ្លេស ដោយការទិញសៀវភៅមួយចំនួន រួចស្រាវជ្រាវដើម្បី មុននឹងណែនាំអោយកូនរៀន។ អ្នកស្រី Lee ក៏បានជំរុញអោយកូនប្រលង ក្នុងការប្រលងនានា នៅក្នុងប្រទេស ព្រមទាំងបានទទួលជ័យលាភី ទៀតផង ក្នុងនោះមាន ការប្រលងរៀបចំដោយសាលាភាសាក្នុងប្រទេស និងអន្តរជាតិ​ ព្រមទាំ១៩ សាលាផ្សេងៗ ទៀត។ ចំពោះអ្នកស្រី Lee គឺធ្លាប់ជាសាស្រ្តាចារ្យភាសាអង់គ្លេស នៅតាមមហាវិទ្យាល័យនានាក្នុងប្រទេស រយៈពេលជាង១០ឆ្នាំ ដែលបទពិសោធន៏ដ៏ក្រាស់ក្រែល នេះទើបគាត់អាចជំរុញកូនគាត់អោយទទួលបានលទ្ធគួរអោយពេញចិត្តនេះ ហើយវាក៏ស្របនឹងចំនង់ចំនូលចិត្តរបស់ កូនគាត់ដែរ។
ជាមួយនឹងការយកពត៍មាន នាងក៏បានបកស្រាយផងដែរពីអាថ៏កំបាំងក្នុងការរៀនភាសាអង់គ្លេសរបស់នាងដែរ គឺ៖ ជំនួសដោយការគិតថារៀនភាសាគឺត្រូវចងចាំពី វេយ្យាករណ៏,កត់ត្រាពាក្យថ្មី ឬកន្សោមពាក្យ គឺនាងចាត់ទុក ការប្រើភាសាអង់គ្លេស ប្រចាំថ្ងៃគឺជាទំលាប់របស់នាង។

ល្បែងស្នេហ៏

ជនរងគ្រោះ ឬ ជាជនឧក្រិដ្ឋ?

ជនរងគ្រោះ ឬ ជាជនឧក្រិដ្ឋ?


ស្តាប់ និងអានល្បែងស្នេហ៏ ប្រុសស្រីវ័យក្មេងភាគច្រើន គឺខាងប្រុសច្រើនតែជាប់គុក! ពិតណាស់ វាតែងតែកើតឡើងជារឿយ ក្នុងសង្គមខ្មែរ និងក្នុងប្រទេសផ្សេងទៀត ហើយថែមទាំងមានស្ទិល(ល្បិច)ផ្សេងគ្នាផងដែរ។
និយាយពីអាស្វារពីរនាក់ក្នុងរូបនោះ គឺរស់ព្រៃនគរ ដែលតាមមើលទៅសុទ្ធតែជាសិស្សទេ ដែលមានម្នាក់ឈ្មោះ ដាវ ង៉ុក ទន់ Đào Ngọc Tuấn អាយុ១៨ឆ្នាំ និងចុង ង៉ុក កឿង Chung Ngọc Cường អាយុ១៦ ដោយពីរនាក់នេះ ជាប់ចោតពីបទ សេពសន្ថវៈជាមួយកុមារ(ក្រោមអាយុ១៣ឆ្នាំ) ដែល អាទន់ ជាប់១០ឆ្នាំ ក្នុងគុក និងអា កឿង ៨ឆ្នាំគុក។
ដើមហេតុគឺចេះ នាងហ្វឿង(អាយុក្រោម១៣ឆ្នាំ) បានស្គាល់អាទន់ តាមរយៈមិត្តភ័ក្តិ គ៏ដោះដូរលេខទូរសព្ទគ្នា ថ្ងៃមួយ អ្នកផ្ទះនាង ហ្វឿង មិននៅទេ នាងក៏ហៅ អាទន់មកលេង ដោយនាងជាអ្នកសកម្មជាម្ចាស់ផ្ទះ ក៏បានបិទភ្លើង បបួលអាទន់លេង ល្បែងប្តីប្រពន្ធ តែក្រោយពីរួចរាល់មិនទាន់ទាំង… រូចផង អ្នកផ្ទះរបស់នាងហ្វឿងក៏មកដល់ ល្មម ក៏ចាប់អាទន់ ទៅអោយប៉ូលីស និងប្តឹងទៅតុលាការ ហើយអាទន់ ក៏បានទទួលទោសតាមច្បាប់ដែរ(បទល្មើសជាក់ស្តែង ព្រោះចាប់បានភ្លាមៗ) តែនាងហ្វឿង ឆ្លៀតបរិយាយថែមទៀត ក្រែងលោ​ ជួយអាទន់បានថានាងជាអ្នកសកម្មទេ ក្នុងរឿងនេះ ហើយនាងក៏ធ្លាប់ធ្វើរឿងនេះ ជាមួយអាកឿង ច្រើនលើកមកហើយដែរ ចឹងគេក៏ចាប់ទាំងអាកឿងមកដាក់ទោសដែរ បាន២នាក់។
ច្បាប់បានកំណត់ថា អ្នកមានទំនាក់ទំនងផ្លូវភេទជាមួយ កុមារក្រោម អាយុ ១៣ឆ្នាំ គឺជាបទល្មើស ដែលមានទោសរំលោភសេពសន្ថវៈ ។ ចឹងអាពីរនាក់ហ្នឹង មិនអាចចៀសផុតទេ ។ ចំពោះអា២នាក់ហ្នឹង ក៏បានបញ្ចេញ យោបល់ខ្លះដែរ ថាវាអត់បានដឹងច្បាស់ពីអាយុគូរស្នេហ៏ទេ ហើយក៏មិនដឹងថាធើចឹងមានទោសដែរ!
ប្រភព វៀតណាមអិចស្រ្ពេស.នែត