យុវជនស្រលាញ់ជាតិដោយវិធីណា?

ថ្មីៗនេះ មានការលើកឡើងរបស់យុវជនស្រលាញ់ជាតិ Chhuon Cheav ដែលជានិស្សិតកំពុងតែសិក្សា ប្រទេសវៀតណាម បានប្រឹងប្រែងបណ្តុះគំនិតស្រលាញ់ជាតិ ដែលស្តាប់ទៅ ហាក់ដូចជា អ្នកចេះគិតគូរនយោបាយមានតែម្នាក់ឯង! ម្យ៉ាងវិញទៀត ពិតជាចង់ដឹងណាស់ថា សារពត៌មាន RFA សុក្រឹត្យ ពិតជាសុក្រឹត្យ អត់លំអៀងឬ? សារពត៌មាន បែបហ្នឹងមានតែ១ទេឬ?

ខ្ញុំពិតជាចង់ដឹងណាស់ថា គាត់ស្រលាញ់ជាតិដោយស្មោះមែនឬ? អ្នកចេះគិតពីនយោបាយ បែបមានតែគាត់ទេឬ?
តាមខ្ញុំដឹង គាត់ដូចជាទើបនឹងរៀន ឆ្នាំទី៣ ឬ ទី៤ នៅសាលាកសិកម្ម ទីក្រុងហាណូយ ហេតុអ្វីក៏ដឹងច្បាស់ថា អ្នកដែលរៀននៅវៀតណាម មិនដែលចូលអានពត៌មានអស់ហ្នឹង?
ហើយគាត់ហ្នឹងយកអ្វីមកសំអាងថា អ្នកដែលគិតតែពីរៀន ជាមនុស្សមិនល្អសំរាប់ជាតិ? លើសពីនេះ ថែមទាំងដែលត្មិះថា ជាអ្នកអាត្មានិយមទៀត…!
សំរាប់អ្នកដែលរៀននៅវៀតណាម ទោះបីជាប្រទេសកុម្មុយនីស តែពួកនិស្សិតនៅតែអាចចូលតាមដាន បណ្តាញពត៌មានទាំងអស់នោះបាន ហើយពួកគេមានសិទ្ធិ ចូលរួមនយោបាយ និង គាំទ្រនិន្នាការនយោបារបស់គ្រប់គណៈបក្ស នៅក្នុងប្រទេសកម្ពុជា ហើយបើទោះជាអ្នកខ្លះបញ្ចេញ ឬ មិនបញ្ចេញអោយគេឃើញក៏ដោយ ! យ៉ាងណាមិញ ក៏មិនដែលមានបុគ្គលណាម្នាក់ ហ៊ានតិះដៀលបុគ្គលដទៃដែរ។ លើសពីនេះទៀត ក្រៅពីកិច្ចការរៀនសូត្រ និស្សិតនៅទីនេះតែងតែចូលរួមសកម្មភាពសង្គម វប្បធម៌ ផងដែរ។
សំរាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាគាំទ្ររាល់ទង្វើ ឬ ចលនាស្រលាញ់ជាតិ តែមិនមែនលក្ខណៈជ្រុលនិយម ឬ បណ្តុះបង្អាប់បុគ្គលដទៃ ឬ ជាតិសាសន៏ផ្សេង ដើម្បីអោយតំលៃខ្លួនឯង។
ជាងនេះទៀតខ្ញុំពិតជា មិនពេញចិត្តក្នុងនាមខ្ញុំ ជានិស្សិតដែលរៀននៅវៀតណាម្នាក់ដែរ ! ហើយចំពោះសាធារណៈជន សូមជួយពិចារណា ថាតើសំដីបែបនេះ ជាចលនាបំផុសអោយស្រលាញ់ជាតិឬ?ឬអួតពីខ្លួនឯង?
ដោយមានការជជែកគ្នា ពីនិស្សិតនៅវៀតណាម តាំងតែពីមានការផ្សាយអត្ថបទខាងលើ ម្ចាស់អត្ថបទបានធ្វើការកែប្រែ ដូចខាងក្រោម៖

បុណ្យចូលឆ្នាំខ្មែរ ១៣ មេសា ២០១២ នៅអន្តេវាសិកដ្ឋាន A3 ហាណូយ,វៀតណាម

ដើម្បីសំរួលដល់បងប្អូនដែល ពិបាកក្នុងការចូលមើលរូបថតរបស់ខ្លួននៅក្នុងទំព័រ Facebook ដោយសារតែវៀតណាមបាន ប្លុក ដោយទាល់តែប្រើ កម្មវិធី ប្តូរ IP ទើបអាចមើលបាន។ ចឹងខ្ញុំផ្សាយនៅទីនេះ ដើម្បីងាយបង្កការងាយស្រួល ម្យ៉ាងទំហំរូបថត មិនបានប្តូរទេ។

ប្រកួតបាល់ទាត់មិត្តភាពនិស្សិតខ្មែរ រៀននៅភាគខាងជើងវៀតណាម

កាលពីថ្ងៃអាទិត្យ ៣០ ខែតុលា ឆ្នាំ ២០១១ និស្សិតខ្មែរ ដែលកំពុងតែរៀននៅភាគខាងជើងប្រទេស វៀតណាម រួមមាន ៣ ក្រុម គឺ ក្រុម ហាណូយ ឬ ក្រុម អន្តេរវាសិកដ្ឋាន តេ៤ (T4) ក្រុម និស្សិតសាកលវិទ្យាល័យ សុខាភិបាល ថាយបិញ និងក្រុម និស្សិតខ្មែរ ដែលកំពុងសិក្សាភាសាវៀតណាម នៅសាលា សឺន តី ហៅថាក្រុម សឺន តី បានទៅធ្វើការប្រកួតបាល់ទះ និង បាល់ទាត់ និង សួរសុខទុក្ខ និស្សិតដែលទើបមកថ្មី នៅឯខេត្ត សឺន តី ឆ្ងាយពី ហាណូយប្រហែល ៤០គីឡូម៉ែត្រ។
ចំពោះកីឡាបាល់ទះ ទាំង ៣ក្រុម ឈ្នះវិលជុំ ១ក្រុម ឈ្នះ ១ ប្រកួត និង ចាញ់ ១ប្រកួត។
ចំពោះកីឡាបាល់ទាត់៖
ក្រុម តេ៤ (៣:៣) ក្រុម ថាយបិញ
ក្រុម សឺនតី (១:២) ថាយបិញ
ក្រុម តេ៤ (៤:០) សឺន តី
មានន័យថា បាល់ទះ គឺស្មើរគ្នា ហើយ បាល់ទាត់ លេខ ១ គឺបានទៅលើ ក្រុម តេ៤ ហើយអ្នកស៊ុត បញ្ចូលទី បើកឆាក សំរាប់ការប្រកួត ជាមួយ ក្រុមសឺនតី គឺខ្ញុំ តែម្តង! ហេហេ

ថតរូបទុកជាអនុស្សាវរីយ៏ក្រោយពេលប្រកួតចប់



ពេលជិះមកហាណូយវិញ...

មកដល់ ហាណូយវិញហើយ


យប់មិញនេះ ខ្ញុំបានធ្វើដំណើរមកដល់ ហាណូយវិញហើយ បន្ទាប់ពី ទៅខ្មែរ អស់រយៈពេលជិត ១ខែ ហើយខ្ញុំមកដល់វិញ ដោយសុខសប្បាយ សូមអរគុណដល់ បងប្អូនសាច់ញាតិ មិត្តភក្តិ និងគ្រួសារ ដែលបានយកចិត្តទុកដាក់កំលុងពេល ដែលខ្ញុំបានទៅខ្មែរ ។
បន្ទាប់មកដល់គឺគ្មានអ្វី ក្រៅពីកាន់សៀវភៅ និង ប៊ិចទៅប្រលងមុខវិជ្ជានយោបាយ ដែលជាលក្ខខណ្ឌ សំរាប់យកសញ្ញាប័ត្រ របស់ខ្ញុំនោះទេ ហើយការប្រលងក៏បានបញ្ចប់នៅព្រឹកនេះដែរ ក្រោយពីនេះ គឺគ្មានអ្វីធ្វើក្រៅពី ដេកស៊ីទៀតហើយ តែខ្ញុំនឹងព្យាយាម មិនអោយពេលវេលារំលងទៅដោយឥតប្រយោជន៏ដែរ គឺ នឹងព្យាយាមបញ្ចប់សៀវភៅដែលខ្ញុំសរសេរ អោយឆាប់ចប់ និង រៀនកម្មវិធីខុសជំនាញខ្លះៗ ដែលត្រូវប្រើ។
សូមអរគុណជាថ្មីម្តងទៀត ពីចំងាយសំរាប់ទឹកចិត្តរបស់មិត្តទាំងអស់។ ហេហេ

រូបថតខ្លះៗ ក្នុងរយៈពេលជិតមួយឆ្នាំនេះ


ទាំងនេះជាសកម្មភាពមួយចំនួនដែល ខ្ញុំនិងមិត្តភក្តិឯទៀត មានជាមួយគ្នា ជាពិសេសគឺ លោកគ្រូធី, វិសាល, វណ្ណារី, សំណាង និងស៊ុដ ដែលបានមកធ្វើកម្មសិក្សានៅវៀតណាមរយៈកាលកន្លងមក។ ក្នុងនោះមានដូចជា ការលេងកីឡា ការរាំកំសាន្តបុណ្យចូលឆ្នាំខ្មែរ, ប៉ាតម្ស៉ៅ, ចូលរួមពិធីជប់លៀងនៅសណ្ឋាគារ គីម លៀន, ការសំដែងសិល្បៈរបស់និស្សិតខ្មែរ, ការរាំកំសាន្តនៅអាំងទែ ខ្ញុំ ជាពិសេស មានរូបថតជាមួយស្រីវៀតណាម ហើយសូមបញ្ជាក់ថា ក្នុងនោះជាអ្នកដែលស្គាល់គ្នា និងខ្លះជាមិត្តស្រីរបស់មិត្តខ្ញុំទេ ខ្ញុំគ្មានពាក់ព័ន្ធទេ! ហេហេ

ពានរង្វាន់


នេះអនុស្សាវរីយ៏ដែល ក្រុមកីឡាករនៅអាំងទែ ខ្ញុំទទួលបាន។ សង្ឃឹមថាឆ្នាំក្រោយនឹងទទួលបានទៀត។ ហេហេ

ហេតុអ្វីបានជាមិនចូលចិត្តរបស់ Free ?

ព្រឹកថ្ងៃព្រហស្បតិ៏ សូមអញ្ញើញបងប្អូននិស្សិតទាំងអស់ មកពិសារ Coca cola Free

នេះជាសេចក្តីជូនដំណឹងរបស់ កង់ទីនរបស់អាំទែ ខ្ញុំ! តែមិនសូវមានអ្នកចុះទៅផឹកសោះ។ តើហេតុផលអ្វី ជាគ្មានអ្នកណាទៅផឹករបស់​​ ដែលមិនបាច់បង់ប្រាក់បែបនេះ? ដែលក្នុងនោះរួមទាំងខ្ញុំដែរ ហើយហេតុផលដែលមិនសូវមានអ្នក ទៅមានដូចជា៖
-ពួកខ្ញុំមិនសូវមានអ្នកចូលញាំនៅកង់ទីនទេ
-ដេកជ្រុលម៉ោង ព្រោះសំបូរអ្នកដេកដល់ថ្ងៃត្រង់ណាស់
-របស់ Free តែកំណត់ម៉ោងអោយទៅផឹក សុខចិត្តអត់
-មិនចូលចិត្តសំនួរ៖ បាត់មុខទៅណា អត់សូវឃើញមកញាំបាយកន្លែងមីង?
ទាំងនេះជាកត្តាដែលនាំអោយពួកខ្ញុំមិនសូវ មានអ្នកចុះទៅផឹក កូកាកូឡា free free ហេហេហេ តែបើសិនជាសួរថា ហេតុអ្វីបានជាមិនចូលចិត្តញាំបាយនៅកង់ទីននោះ? គឺមានហេតុផលច្រើនណាស់!