វេបសាយនិយាយពីព្រំដែនវៀតណាម

ចុះហត្ថលេខាព្រមព្រៀងព្រំដែនវៀតណាម-កម្ពុជា ២៧ ធ្នូ ១៩៨៥


ថ្មីនេះមានការផ្សាយពី ព្រំដែនវៀតណាមជាមួយនឹងប្រទេស ជិតខាង ក្នុងនោះរួមមានប្រទេស កម្ពុជាផងដែរ! វេបសាយនេះគឺ ជារបស់រដ្ឋាភិបានវៀតណាមស្ថិតក្រោមការត្រួតពិនិត្យរបស់ ក្រសួងការបរទេស និង ក្រុមការងារព្រំដែនជាតិ (អត់ដឹងបកជាខ្មែរយ៉ាងម៉េច និយាយថាចឹងទៅ វាក៏ដូចជាក្រុមពិភាក្សាព្រំដែនខ្មែរជាមួយសៀមចឹងដែរ) ដែលក្នុងនោះមានឯកសារនិយាយពី ការព្រមព្រៀងគ្នា រវាងប្រទេសជិតខាង វៀតណាម ទាំងព្រំដែនគោក និងព្រំដែន ទឹក! បងប្អូន សូមចុចត្រង់នេះ ដើម្បីចូលទៅកាន់វេបសាយនោះ ! ដោយសារគេសរសេរជាភាសាវៀតណាម សូមប្រើ Google translate ដើម្បីបងប្រែទៅកាន់ភាសា ណាដែលអាចអានយល់។ សូមអរគុណ…

Style អួបាម៉ា គោរពអធិរាជជប៉ុន

ជាការគួរសម ឬ ជាការខ្លបខ្លាច?


ការគោរពរបស់អូបាម៉ា ចំពោះអធិរាជជប៉ុន


ពិតណាស់ អាមេរិចជាប្រទេសមហាអំណាចដែល ពោរពេញដោយភាពរីកចំរើន មានមហាមិត្ត គ្រប់ទឹស ឯ សត្រូវក៏មានមិនតិចដែរ។ ក្នុងថ្ងៃទស្សនកិច្ចមួយជុំទ្វីបអាស៊ី លោកក៏បានចូលជួបអធិរាជជប៉ុន ក្នុងប្រទេសជប៉ុនដែលជាប្រទេសទីមួយក្នុងដំណើរ ទស្សនកិច្ចនេះ។ ពេលចូលជួបអធិរាជ លោកបានអោនគោរពដែល ធ្វើអោយមានការរិះគន់ លោកចំពោះទង្វើនេះ ដែលលោកអោនពេកធ្វើអោយអ្នកខ្លះយល់ថា លោកខ្លាចអធិរាជជប៉ុន ហើយអ្នកខ្លះក៏និយាយថា នេះជាសញ្ញាបញ្ជាក់ថា អាមេរិច កំពុងតែខ្សោយទៅៗ។
តែចំពោះខ្ញំវិញ ខ្ញុំគិតថាគាត់ធ្លាប់រស់នៅ ទ្វីអាស៊ីចឹង ការមានឥរិយាបថ ទន់ភ្លន់បែបអាស៊ី​ដែល ប្រកាន់ការគោរពចាស់ទុំ នោះ មិនជាបញ្ហាដែលអាចបញ្ជាក់ពីជោគវាសនាអាមេរិចនោះទេ ផ្ទុយទៅវិញខ្ញុំក៏សរសើរគាត់ដែលចេះ គោរពចាស់ទុំ មិនមែនដូចអ្នកដឹកនាំប្រទេសខ្លះអាង អីដៃជើង អាងអីប្រើពាក្យព្រៃ មិនប្រើសុជីវធម៍ជាមនុស្ស ជាអ្នកដឹកនាំសោះ។

តើការតែងតាំងថាក់ស៊ីនជាការលូកដៃនយោបាយសៀមឬ?

ManCityThaksinEPA_468x673

លោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីសៀម


ដើរដល់ចំនុចនេះខ្ញុំមិនដឹងថា រដ្ឋាភិបាលខ្មែរ គិតយ៉ាងណាទេ គឺពិបាកនិយាយអោយត្រូវណាស់។ ការតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងជាទីប្រឹក្សាសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តី គឺជាការលូកដៃក្នុងនយោបាយសៀមឬ? តើនេះដល់ពេលដែលខ្មែរ ចាប់ផ្តើមក្រលុកប្រទេសសៀម ដែលពីមុនសៀមបាន ក្រលុកប្រទេសខ្មែរ យ៉ាងចាស់ដៃរាប់សិបដងមែនឬទេ? ឬមួយរដ្ឋាភិបាលខ្មែរ មានផលចំនេញក្នុងបញ្ហានេះ? ចុះតែងតាំងរួចហើយ ថាក់ស៊ីនអាចមកធ្វើអោយសេដ្ឋកិច្ចស្រុកខ្មែរល្អប្រសើរឬទេ? តើគួរគិតដល់ទំនាក់ទំនងរវាងសៀមនិងខ្មែរ ទៀតឬទេ?
សំនួរខាងលើបើខ្ញុំជាអ្នកនយោបាយវិញ បែបដេកគិតឡើងធាត់ហើយមើលទៅ ព្រោះមិនដឹងថាធ្វើយ៉ាងណាល្អ។ មានអ្នកខ្លះ មានមតិថា លោកនាយករដ្ឋមន្រ្តី ជួយលោកថាក់ស៊ីនគឺ ក្នុងឋានៈជាមិត្ត ហើយចាត់ទុកលោកជាអ្នកទោសនយោបាយ។ ខ្ញុំឆ្ងល់ទៀតថា លោកថាក់ស៊ីនជាប់ទោសនយោបាយមែនឬ? ចឹងចាំបាច់សុំការលើកលែងពីស្តេចសៀមធ្វើអី? បើគាត់ជួយក្នុងនាមជាមិត្ត ចាំបាច់តែងតាំងជាទីប្រឹក្សាធ្វើអី? នេះជាការបង្ហាញពីវប្បធម៍ ដែលគេតែហៅថា ប្រើខ្សែប្រើខ្នងហ្នឹងឬ?
ពិតណាស់ថា យើងអាចដឹងបានថា លោកថាក់ស៊ីនមានសមត្ថភាពខាងសេដ្ឋកិច្ចហ្នឹងមែន តែទង្វើនេះអាច ផ្សះផ្សាររវាងខ្មែរ និងសៀមបានឬទេ? មើលទៅមនុស្សភាគច្រើនទាំងសៀមទាំងខ្មែរ សុទ្ធតែដក់ជាប់នូវរឿងពី អតីត ចឹងពិបាកនឹងផ្សះផ្សារណាស់ ។
នៅមានសំនួរច្រើនទៀត តែខ្ជិលគិតសរសេរណាស់ព្រោះ យូរទៅកាន់តែយូរទៅ អាណិតតែបងប្អូន តាមជាយដែនទេ !

សៀម ឬចោរសៀមពិតជាគួរអោយជេរមែន!

អានព៍តមានប៉ុន្មានថ្ងៃនេះ ពិតជាឈឺក្បាលជាមួយនឹងទង្វើរបស់ចោរសៀមដែល
កំពុងតែធ្វើអោយប្រទេសខ្មែរជួបបញ្ហាក្រពុលមុខ ពីមួយទៅមួយ!
អាចោរសៀមមិនដឹងជាពេលណាបានវាធ្វើអោយខ្មែរបានដេកលក់ស្រួលទេ!
ម៉ាថ្ងៃៗ​ គិតតែពីបង្កបញ្ហា ឥលូវគេដើរនយោបាយវាយផង អង្អែលផង 
ម្តងមកចរចារខាងខ្មែររឹតចំនង រួចហើយដើរនិយាយភូតបរទេសតាមប្រទេសផ្សេងៗ
អានេះគិតទៅរស់នៅស្រួលមិនចង់មែន!

មានអ្នកចង់រំលំរបបសាធារណរដ្ឋសង្គមនិយមវៀតណាម?

ឡេ កុង ឌិច ថ្ងៃចាប់ខ្លួន ១៣/៦

ឡេ កុង ឌិច ថ្ងៃចាប់ខ្លួន ១៣/៦


ថ្ងៃនេះអានពត៍មាននៅ វៀតណាមអ៊ិចស្រ្ពេសមានរឿងគួរអោយភ្ញាក់ផ្អើលជាខ្លាំងដោយអត្ថបទនោះ
និយាយពីអ្នកចង់ប្រឆាំងរបបសាធារណរដ្ឋសង្គមនិយមវៀតណាម។លោកមេធាវី Lê Công Định
(ឡេ កុង​ ឌិច​) ជាមេធាវីប្រឆាំការិយាល័យមេធាវី Lawyer នៅផ្លូវ Nguyễn Huệសង្កាត់លេខ ១ ទីក្រុងហ៊ូជីមិញ ត្រូវបានចាប់ខ្លួនពីបទមានសកម្មភាព ទំនាក់ទំនងជាមួយកងកំលាំង
មានទំនោរប្រឆាំងនឹងរបប សាធារណរដ្ឋសង្គមនិយមវៀតណាម។តាមការស្រាវជា្រវពីឆ្នាំ២០០៥លោកមេធាវីរូបនេះបានចាប់ផ្តើមទាក់ទងជាមួយអ្នកខាងក្រៅប្រទេស​ដើម្បីផ្តួលរំលំរបបកុំម្មុយនីស
នៅវៀតណាម តាមរយៈការបង្កើតអង្គការនយោបាយផ្សេងៗដូចជា បក្សពលកម្ម និង បក្សសង្គម 
ដើម្បីប្រមូលផ្តុំកំលាំង វាយពីក្រៅចូលក្នុងនិងបង្កចលាចលក្នុងប្រទេស។
ឡេ កុង ឌិច និងភរិយា ង្វៀន ធិ ងុក ខាញ់(បវរកញ្ញាវៀតណាម ១៩៩៨)

ឡេ កុង ឌិច និងភរិយា ង្វៀន ធិ ងុក ខាញ់(បវរកញ្ញាវៀតណាម ១៩៩៨)

ប្រភពដើម វៀតណាមអ៊ិចស្រ្ពេស