ទីក្រុងដែលគ្មានផ្លូវរថយន្ត
08/02/2012 បញ្ចេញមតិ
Giethoorn គឺជាទីក្រុងមួយដ៏ស្រស់បំព្រង ជាមួយនឹង ធម្មជាតិខៀវខ្ចី និងផ្ទៃទឹកដែលជាផ្លូវបំលាស់ទីក្នុងតំបន់នេះ។ គេបានប្រដូចទីក្រុងមួយនេះ ទៅនឹងទីក្រុង Venice ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរ គឺអាស្រ័យនឹងខ្សែទឹក។ ទីក្រុង Giethoorn ស្ថិតនៅក្នុងខេត្ត Overijssel នៃប្រទេស ហូឡង់ ហើយវាត្រូវបានគេស្គាល់ទូលំទូលាយ និង ចាប់ផ្តើមល្បីល្បាយនៅឆ្នាំ ១៩៥៨ បើទោះជាអាយុកាលវា តាំងពីឆ្នាំ ១២៣០ មកម្ល៉េះ។ ទីក្រុងចាប់ល្បីល្បាយពេលដែល ខ្សែភាពយន្ត Fanfare របស់អ្នកផលិតភាពយន្តជនជាតិ ហូឡង់ Bert Haanstra បានដាក់បញ្ចូលទេសភាពនៃទីក្រុងនេះ ទៅក្នុងសាច់រឿង។
ពេលដែលអ្នកមានអារម្មណ៏ថុញថប់ទៅនឹង សំលេងយាន្តយន្ត នោះជំរើសដ៏ល្អសំរាប់ដំណើរកម្សាន្តរបស់អ្នក គឺទីក្រុងបែបនេះ សង្ឃឹមថា ថ្ងៃណាមួយស្រុកខ្មែរ នឹងមានទីក្រុងស្អាតៗ បែបនេះ។