មិត្តភាព

ក្នុងវីដេអូខាងក្រោម គឺថតពេលដែលក្រុមការងារទូរទស្សន៏មួយក្រុមរបស់ជប៉ុន ចុះថតយក ទិដ្ឋភាពជាក់ស្តែងបន្ទាប់ពីទទួលរងនូវការរញ្ជួយដីដ៏ខ្លាំង គឺ ៩ រិចទ័រ និងរលកយក្សរួចមក។ ក្នុងអត្ថបទមុន ខ្ញុំបានសរសេរខ្លះអំពី ផ្នត់គំនិតរបស់ជនជាតិជប៉ុន ដែលយើងជាប្រទេស អាស៊ី ដូចគ្នា គួរយកតំរាប់តាម នោះគឺមានមិត្តភាព និង ភាពស្មោះត្រង់។ សូម្បីតែឆ្កែ ក្នុងវីដេអូ ក៏ចេះរត់មករក ជំនួយ ទៅជួយមិត្តខ្លួន ដែលរងរបួសដែរ។ ការចេះជួយគ្នា ក្នុងគ្រាមានអាសន្ននេះ គឺជាមេរៀនមួយដែលមនុស្សគ្រប់ គួរតែធ្វើអោយបាន។

សូមអោយ ជប៉ុន និង ពិភពលោក ជាពិសេស គឺ កម្ពុជា រួចផុតពី គ្រោះវិបត្តិទាំងឡាយ !
We pray for Japan…

តើមានអ្នកអាចជួយបានទេ?

ខ្ញុំប្រើវិនដូ មាន​​​ license Vista Home Premium ដែលមានស្រាប់ក្នុងកុំព្យូទ័រ។
តែពេលដំបូងប្រើធម្មតាទេ ដល់ពេល update ហើយមានបញ្ហាខាង​ MS Word 2007
ដោយសារតែត្រូវការប្រើបន្ទាន់ទើបប្រើ MS Office 2003 ជំនួសវិញសិន។
តែពេលសរសេរយូរទៅវានៅតែ error ទៀត​គឺមានរូបដូចបង្ហាញក្នុងនេះ។
បងប្អូនណាមានដំណោះស្រាយជួយប្រាប់ផង ខ្ញុំសាកកែវិនដូ ២ ៣ដងដែរហើយនៅចឹង!
អរគុណទុកជាមុន!

error ពេល​ install Office 2007

error ពេល install Office 2007


error ពេល​កំពុងប្រើ​ MS Word 2003

error ពេល កំពុងប្រើ MS Word 2003

វៀតថែលតេលេខម ផ្តល់ស៊ីមកាតដល់មន្រ្តីនិងនិស្សិតខ្មែរដែលរស់នៅវៀតណាម

ចាប់ពីថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ២០០៩ នេះតទៅ ក្រុមហ៊ុនវៀតថែល នឹងផ្តល់ស៊ីមកាតដោយឥតគិតថ្លៃដល់មន្រ្តីរាជការ និងនិស្សិតខ្មែរ ដែលកំពុងធ្វើការ និងសិក្សារយះពេលវែងក្នុងប្រទេសវៀតណាម (ចំពោះនិស្សិតឡាវក៏បានដែរ)ដូចខាងក្រោម៖

មុខសញ្ញា៖ មុខសញ្ញាត្រូវបានចែកជា៣ គឺ៖

  1. អគ្គរាជទូតរាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀតណាម ផ្តល់ជូន ស៊ីមកាត KIT tomato(លេខពិសេសប្រភេទទី៣) និងបញ្ចូលទឹកប្រាក់ ១០០០០០០ដុង(មួយលានដុង) រាល់ខែ គិតចាប់ពីពេលប្រើប្រាស់ស៊ីមនេះរហូតបញ្ចប់ការងារនៅវៀតណាម។
  2. មន្រ្តីបំរើការងារនៅស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ក្នុងម្នាក់ ផ្តល់ជូន ស៊ីមកាតKIT tomato លេខពិសេសប្រភេទទី៤ និងបញ្ចូលទឹកប្រាក់ក្នុងគណនេយ្យ ៥០០០០០ដុង(ហាសិបម៉ឺនដុង)រាល់ខែ គិតចាប់ពីថ្ងៃប្រើប្រាស់ រហូតចប់ការងារនៅវៀតណាម។
  3. និស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសវៀតណាម ផ្តល់ជូនម្នាក់ៗ ស៊ីមកាតមួយ មានទឹកប្រាក់ ៥០០០០ដុង(ប្រាំម៉ឺនដុង)ក្នុង គណនេយ្យសំរាប់តេក្រៅប្រព័ន្ធ និងបញ្ចូល១០០០០០ដុង(១០ម៉ឺនដុង)រាល់ក្នុងគណនេយ្យតេក្នុងប្រព័ន្ធ។

ក្នុងឪកាសនេះដែរ និស្សិតវៀតណាមក៏បានផ្តល់ដូចគ្នាដែរនូវស៊ីមកាតម្នាក់មួយទូទាំងប្រទេស និងបញ្ចូលប្រាក់ ២៥០០០ដុងរាល់ខែ។

ឃើញសិស្សយួនគេបានហើយ របស់ហ្វ្រ៊ីចាំកាល់ទៀត!!បងប្អូនប្រញាប់ឡើង!

http://vietteltelecom.vn/mobile/goicuoctheodoituong/2009/02/3192/​ ឯកសារយោង(វេបសាយវៀតថែល)

កម្មវិធីជំនួយឯកសារដល់វិទ្យាល័យព្រះមុនីវង្ស

សូមជូនដំនឹងដល់បណ្តាសិស្ស ដែលធ្លាប់បានរៀននៅវិទ្យាល័ព្រះមុនីវង្ស ឬកំពុងសិស្សានៅទីនោះក្តី យើងខ្ញុំសូមអំពាវនាវដល់អ្នករាល់

គ្នាថា ពេលយើងបាន និងកំពុងរៀបចំវិភាគទាន ជាសៀវភៅ ឬថវិការដើម្បីទិញសៀវភៅល្អសំរាប់វិទ្យាល័ព្រះមុនីវង្ស ខេត្តបាត់ដំបង។

ហេតុនេះសូមបងប្អូនជួយគាំទ្រ ដើម្បីជួយផ្តល់ឯកសារល្អៗសំរាប់សិស្សនៅខេត្តបាត់ដំបង ជាពិសេសគឺវិទ្យាល័ព្រះមុនីវង្ស។

ចំពោះបងប្អូនដែលកំពុងសិក្សានៅវៀតណាមអាចទាក់ទងខ្ញុំបាទ សាយ័ន្ត នៅអន្តេរវាសិកដ្ឋាន តេ៤ បន្ទប់៣០៧ ឬទូរស័ព្ទ ០៩៤៨៦៣៤០០០។

ចំពោះបងប្អូននៅប្រទេសបារាំងសូមទាក់ទង កញ្ញា សុវណ្ណ វណ្ណារ័ត្ន កំពុងបន្តថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់ ឬ បង ថៃ សង្វារៀម កំពុងបន្តថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច(ទីក្រុងរ៉ែន)។

ចំពោះបងប្អូនដែលនៅប្រទេសម៉ាលេស៊ី សូមទាក់ទង ជៀប​ សូវុទ្ធី កំពុងសិក្សាផ្នែកទំនាក់ទំនងទូរគមនាគមន៏។

នៅមានមិត្តជាច្រើនទៀតដែលកំពុងសិក្សានៅឯប្រទេសផ្សេងសូមជួយផ្សព្វផ្សាយ ផង!

នេះជាជំហ៊ានដំបូងក្នុងការរងឯកសារទ្រទ្រាយធំសំរាប់សិស្ស និសិស្សិតកម្ពុជា យើងនឹងធ្វើបន្តបើគំរោងនេះបានទទួលលទ្ធផលល្អ!

សូមអរគុណ