ដំណឹងពីសាលាក្រុង រឿងតំលៃឡាន-ឡានក្រុង ពេលចូលឆ្នាំ

នេះជាសារណែនាំរបស់សាលាក្រុង ណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនកុំអោយតំលើងថ្លៃ សំបុត្រឡាន៖

សង្ឃឹមថាម្ចាស់ក្រុមហ៊ុននឹងមិនតំលើងថ្លៃដូចរាល់ឆ្នាំ

ហេតុអ្វីបានជាចិន ផ្តល់ជំនួយច្រើនដល់ខ្មែរ?

បន្ទាប់ពីមានការធ្វើដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ហ៊ូ ជិនតាវ នៅកម្ពុជាមក ទំនាក់ទំនង កម្ពុជា-ចិន ហាក់ដូចជាល្អូកល្អើនជាងមុន បើតាមរយៈការស្តែងចេញអោយឃើញរបស់អ្នកដឹកនាំទាំងសងខាង។ ក្រៅពីនោះកម្ពុជា ក៏នៅមានទទួលជំនួយដ៏ច្រើនផងដែរ សំរាប់ស្តារហេដ្ឋារចនាសម្ព័ន្ធ និងកសាងប្រទេស។
ទន្ទឹមនឹងភាពស្និទ្ធស្នាលនេះ អ្នកខ្លះក៏បានគិតថា ហេតុអ្វីបានជាចិន ផ្តល់ជំនួយច្រើនម្ល៉េះដល់ខ្មែរ? ហើយភាគច្រើនគឺ ជំនួយដែលគ្មានភ្ជាប់នូវ លក្ខខណ្ឌស៊ាំញ៉ាំ ដែលមិនបាកទេ ដែលខ្មែរយើងសំរេចនឹងទទួលយក។
ហេតុផលដែលធ្វើអោយយើងងាយនឹង លើកឡើងមកគឺ ងាយណាស់ដូចជា៖
-ចិនជាមហាមិត្ត យូរអង្វែងរបស់ខ្មែរ
-ចិនចង់បង្កើន ឥទ្ធិពលខ្លួននៅអាស៊ីអាគ្នេយ៏
-ផលចំនេញសេដ្ឋកិច្ច…
ក្រៅពីនោះវាជាកត្តានយោបាយដែល មានមនុស្សមួយចំនួនបានលើកឡើង ហើយខ្ញុំក៏សុំមិនបកស្រាយបន្ថែមមតិរបស់អ្នកដទៃដែរ។
ជានេះទៅទៀត មានមនុស្សមួយចំនួននៃប្រទេសជិតខាងយើងខ្លះ ហាក់ដូចជាមិនសប្បាយចិត្តនឹងចំនងមិត្តភាពរបស់ កម្ពុជា-ចិន ដែរ ដោយអ្នកខ្លះបានលើកយកឧទាហរណ៏ របបខ្មែរក្រហមដែល កាលណោះ ក៏ទទួលឥទ្ធិពល និងជំនួយ ពីចិនមិនតិចដែរ។ ដោយហេតុនេះ ហើយទើបពួកគេខ្លាច កម្ពុជា ជាទីតាំងបញ្ជូនអាវុធសំរាប់លុកលុយប្រទេសគេ ឬ ជាឈ្នាន់មួយ ដែលអាចមានលទ្ធភាពវាយបកទៅកាន់គេបានគ្រប់ពេល។ នេះ ជាវេបសាយដែលគេបានពិភាក្សាគ្នា៖

ចុចលើរូបដើម្បីតំណទៅកាន់វេបសាយ


មានមនុស្សខ្លះដែល សតិអារម្មណ៏ដែលនៅដិតជាប់រូបភាពសង្គ្រាម ហាក់ដូចជាពិបាកនឹងលុបវាចេញណាស់ ហើយរាល់ពេលដែលនិយាយចេញមកហាក់ដូចជា ចង់តែធ្វើសង្គ្រាម។ មានអ្នកខ្លះ គំនិតចង់គ្រប់គ្រងលើអ្នកដ៏ទៃ មិនដែលយកចិត្តគេមកដាក់លើចិត្តខ្លួនឯង ថាបើគេគ្រប់គ្រងវិញ នោះវាទៅជាយ៉ាងណា?
សំរាប់ខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំចង់បានការអភិវឌ្ឍ និងតម្លាភាពក្នុងសង្គម ហើយជាពិសេសនោះ គឺសុវត្ថិភាព ស្ថេរភាពក្នុងសង្គម ដែលអាចអោយ មនុស្សគ្រប់គ្នា រស់បានដោយភាពសមរម្យ។ ហើយសូមបញ្ជាក់ទៅកាន់ជនរួមជាតិ និង ជាតិសាសន៏ដទៃថា ខ្មែរ មិនមែនជាអាយ៉ង របស់ប្រទេសណាមួយឡើយ ខ្មែរ មានសិទ្ធសំរេចលើវាសនាជាតិរបស់ខ្លួន។ ហើយសូមអោយអ្នកដឹកនាំជាតិ គិតដល់ប្រទេសជាតិជាធំ លុបបំបាត់អំពើពុករលួយ ដោះស្រាយបញ្ហាសង្គម និងជីវភាពអោយបានសមរម្យ។

ប្រកួតបាល់ទាត់មិត្តភាពនិស្សិតខ្មែរ រៀននៅភាគខាងជើងវៀតណាម

កាលពីថ្ងៃអាទិត្យ ៣០ ខែតុលា ឆ្នាំ ២០១១ និស្សិតខ្មែរ ដែលកំពុងតែរៀននៅភាគខាងជើងប្រទេស វៀតណាម រួមមាន ៣ ក្រុម គឺ ក្រុម ហាណូយ ឬ ក្រុម អន្តេរវាសិកដ្ឋាន តេ៤ (T4) ក្រុម និស្សិតសាកលវិទ្យាល័យ សុខាភិបាល ថាយបិញ និងក្រុម និស្សិតខ្មែរ ដែលកំពុងសិក្សាភាសាវៀតណាម នៅសាលា សឺន តី ហៅថាក្រុម សឺន តី បានទៅធ្វើការប្រកួតបាល់ទះ និង បាល់ទាត់ និង សួរសុខទុក្ខ និស្សិតដែលទើបមកថ្មី នៅឯខេត្ត សឺន តី ឆ្ងាយពី ហាណូយប្រហែល ៤០គីឡូម៉ែត្រ។
ចំពោះកីឡាបាល់ទះ ទាំង ៣ក្រុម ឈ្នះវិលជុំ ១ក្រុម ឈ្នះ ១ ប្រកួត និង ចាញ់ ១ប្រកួត។
ចំពោះកីឡាបាល់ទាត់៖
ក្រុម តេ៤ (៣:៣) ក្រុម ថាយបិញ
ក្រុម សឺនតី (១:២) ថាយបិញ
ក្រុម តេ៤ (៤:០) សឺន តី
មានន័យថា បាល់ទះ គឺស្មើរគ្នា ហើយ បាល់ទាត់ លេខ ១ គឺបានទៅលើ ក្រុម តេ៤ ហើយអ្នកស៊ុត បញ្ចូលទី បើកឆាក សំរាប់ការប្រកួត ជាមួយ ក្រុមសឺនតី គឺខ្ញុំ តែម្តង! ហេហេ

ថតរូបទុកជាអនុស្សាវរីយ៏ក្រោយពេលប្រកួតចប់



ពេលជិះមកហាណូយវិញ...

Announcement on the recipients of SIIT Graduate Scholarship Program


សូមជូនពរ អ្នកដែលជាប់អាហារូបករណ៏ដែលមានឈ្មោះក្នុងបញ្ជីនេះ សូមទទួលបានជោគជ័យ !

សារពត៌មានខ្មែរ

ថ្ងៃនេះដើរលេងផ្ទះបងប្អូនយើង ក៏ចូលជជែកលេងជាមួយបងប្អូនយើងនៅផ្ទះ របស់លោកបង សាមឌី ! ដោយសារតែនៅតែមានមតិ ក៏មកដល់ផ្ទះខ្លួនឯងហើយ នៅមិនទាន់អស់ដែរ។ ចឹងទេ និយាយបន្ថែមនៅទីនេះចុះ ប្រហែលលោកបងសាមឌី មិនថាអីថាវ៉ានទេណា ! ហេហេ
ខ្ញុំក៏មានគំនិតដូចលោកបងសាមឌីដែរ គឺថា ពត៌មានខ្មែរ សព្វថ្ងៃហាក់ដូចជាមិនបានផ្សាយនូវព្រឹត្តការជាក់ស្តែង និង គ្រប់ស្ថានភាពអោយត្រូវ នឹងកាលៈទេសៈរបស់សង្គមខ្មែរទេ ប៉ុន្តែ មិនមែនមានន័យថាគ្រប់ពេលសុទ្ធតែដូចគំនិតខ្ញុំទេ ព្រោះពេលខ្លះក៏គ្រាន់បើដែរ។
-និយាយពីព្រឹត្តិការណ៏សង្គមវិញ រឿងរំលោភសំលាប់មានរាល់ថ្ងៃ ខ្ញុំមិនមានន័យថាមិនចង់អោយគេផ្សាយនូវពត៌មានទេ តែរឿងខ្លះផ្សាយហើយ គាត់មិនបានផ្សាយអោយចប់ថា អ្នកទោសជាប់ជាន់ហើយឬនៅ? ប៉ុន្មានករណី? ហើយតើតាមមាត្រា ណានៃច្បាប់ដែលដាក់ទោសទៅលើ អ្នកទោសនោះ? ទាំងជាចំនេះដឹង ដែលបណ្តាញផ្សព្វផ្សាយគួរតែផ្សាយផងដែរ ដើម្បីមនុស្សទូទៅបានដឹង និងស្គាល់បាននូវច្បាប់ដែលមានស្រាប់ កុំអោយប្រព្រឹត្តខុសហើយទើប ដឹងថាអញ ធ្វើចឹងជាប់ទោសដល់ហ្នឹង ! ម្យ៉ាងវិញទៀតគឺ ពាក្យពេចន៏ ដែលអ្នកកាសែត ខ្លះនិយាយបរិហារ្តិ៏ ទៅកាន់អ្នកទោស ឬ ជនសង្ស័យមុនកាត់ក្តីទៅទៀត ហាក់ដូចជាបង្រៀនមនុស្សអោយចេះនិយាយពាក្យអសុរសទៅវិញ ឬ ថាចេះជេរ វាស្រួលស្តាប់ជាង។ តាមពិត ខ្ញុំមិនចង់អោយគេប្រើវាចារផ្អែមល្អែមទេ គឺគ្រាន់តែយើងគួរចេះប្រើពាក្យហៅទៅពិរុទ្ធជន ដែលមនុស្សគ្រប់រូប គឺមានសិទ្ធអោយគេគោរព ទោះជាក្នុងឋានៈជាអ្នកទោសក៏ដោយ។
-ព្រឹត្តិការណ៏សេដ្ឋកិច្ច៖ ត្រង់ខ្ញុំក៏មានគំនិតដូចលោកបងសាមឌីដែរ ពេលខ្លះពត៌មាននិយាយមកដូចជាផ្សាយពាណិជ្ជកម្មជាជាង និយាយទាក់ទងរឿង សេដ្ឋកិច្ច​ ដែលខុសពីកាសែតបរទេស ដែលគេមានការវិភាគសេដ្ឋកិច្ច ដែលទាក់ទងគ្រប់វិស័យ ដែលអាចអោយអ្នកអាន យល់បានលឿន ហើយវិនិច្ឆ័យ ថាខុសឬ ត្រូវ ដែលអ្នកអានអាចជាអ្នករកស៊ី ថាគួរដាក់ទុនរកស៊ីតាមវិស័យណា? បង្កើតសិប្បកម្ម ខ្នាតតូចហ្មងឬ យ៉ាងណា? មានដើមទុនប៉ុណ្នាទើបរកស៊ីបាន?….
-ពត៌មានអន្តរជាតិ៖ ពេលខ្លះអស់លោកអ្នកកាសែត តែងតែបញ្ឆេះ តាមរយៈកាសែត ហ្នឹង ដែលក្រោយមកផ្សាយកែ តំរូវជាមួយប្រទេសជិតខាងថា បកប្រែខុស ឬ ចេះចុះ… ធ្វើម៉េចបើគ្នាខ្សោយភាសាបរទេស…:D
-សិក្សាអប់រំ៖រឿងរៀនសូត្រគួរតែបានចាប់អារម្មណ៏ រាល់ថ្ងៃមិនគួរណា បានតែមួយឆាវ រួចស្ងាត់ឈឹងទេ ! ក្នុងមួយខែនេះ មិនទាន់បានអានរឿងទាកទងនឹងសិស្សពូកែ អីតិចទេ! តើគំរោងរៀបចំប្រលងសិស្សពូកែ ធ្វើនៅពេលណា? ចង់រៀនពូកែ តើធ្វើតាមអ្នកណា? អ្នកជាសិស្សពូកែ សំរាប់អោយគេយកតំរាប់តាម !? ការរៀននៅមហាវិទ្យាល័យយ៉ាងណា? ជ្រើសរើសសាលាមួយណា? ជំនាញអី? និយាយតាមត្រង់ កាលខ្ញុំនៅរៀននៅឯខេត្តគ្មានដឹង ហ្មង់ទីទុយ អីទេ ! បើមិនបានឡើងមកភ្នំពេញ ក៏មិនដឹងថាទៅជាស្អីដែរ !
តាមពិតនៅមានរឿងច្រើនទៀតដែល ចង់និយាយតែនិយាយម្នាក់ឯងមិនអស់ទេ ព្រោះក៏មានបងប្អូនយើងខ្លះ ក៏មានមតិដូចខ្ញុំដែរ អោយគាត់និយាយខ្លះ។
បើចំពោះខ្ញុំផ្ទាល់ខ្ញុំចង់បាន នូវបណ្តាញសារពត៌មានមួយដែលអាចអោយខ្ញុំរកពត៌មានបាន មានតម្លាភាព មិនមែនកាន់ជើង ឬ ក៏ប្រឆាំងផ្កាប់មុខទេ ចង់បានពត៌មានទាក់ទងនិងការសិក្សារៀនសូត្រ អាចថ្ងៃក្រោយទៅគ្មានពេលនឹងតាមដានតាមអិនធើនែត រាល់ថ្ងៃ ក៏អាចដឹងតាមពត៌មាន ហ៊ានសំរេចចិត្តអោយកូនចៅ ទៅរៀនសូត្រតាមអ្វីដែលគេបានផ្សាយ ការចំណាយជាក់លាក់យកជាបាន ជាពិសេសគឺសន្តិសុខ បើម៉ាងៃមានតែរឿង អសន្តិសុខ សមត្ថកិច្ច ហាក់យឺតយ៉ាវ ក្នុងចាត់វិធានការ… ខ្ញុំក៏មិនហ៊ាននិយាយប្រាប់បរទេសថា ប្រទេសខ្ញុំ សុខសប្បាយណាស់ បើលោកអាចទៅរកស៊ី ច្បាស់ជាកាក់កបមិនខានទេ ! យើងមានច្បាប់ការពារ មានសុវត្ថិភាព រក្សាផលចំនេញដក់អ្នកវិនិយោគ… បើសន្តិសុខដោយតំបន់ចឹង អ្នកណាហ៊ាន? អ្នកខ្លះសួរខ្ញុំ ថាស្រុកខ្ញុំទេសចរណ៏យ៉ាងម៉េចដែរ ? ខ្ញុំឆ្លើយថា ស្រុកខ្ញុំស្អាតណាស់ មានតំបន់ទេសចរណ៏ ច្រើនណាស់ តាំងពីធម្មជាតិ វប្បធម៌ ហាងទំនើបៗ …. តែខ្ញុំក៏បញ្ជាក់ដែរ ថាកុំដើរតែឯងពេលយប់ ! ពេល អ្នកអម្ចាស់មកលេងស្រុកខ្មែរ គេឆក់កាបូបជាឧទាហរណ៏ស្រាប់ !

វេបសាយនិយាយពីព្រំដែនវៀតណាម

ចុះហត្ថលេខាព្រមព្រៀងព្រំដែនវៀតណាម-កម្ពុជា ២៧ ធ្នូ ១៩៨៥


ថ្មីនេះមានការផ្សាយពី ព្រំដែនវៀតណាមជាមួយនឹងប្រទេស ជិតខាង ក្នុងនោះរួមមានប្រទេស កម្ពុជាផងដែរ! វេបសាយនេះគឺ ជារបស់រដ្ឋាភិបានវៀតណាមស្ថិតក្រោមការត្រួតពិនិត្យរបស់ ក្រសួងការបរទេស និង ក្រុមការងារព្រំដែនជាតិ (អត់ដឹងបកជាខ្មែរយ៉ាងម៉េច និយាយថាចឹងទៅ វាក៏ដូចជាក្រុមពិភាក្សាព្រំដែនខ្មែរជាមួយសៀមចឹងដែរ) ដែលក្នុងនោះមានឯកសារនិយាយពី ការព្រមព្រៀងគ្នា រវាងប្រទេសជិតខាង វៀតណាម ទាំងព្រំដែនគោក និងព្រំដែន ទឹក! បងប្អូន សូមចុចត្រង់នេះ ដើម្បីចូលទៅកាន់វេបសាយនោះ ! ដោយសារគេសរសេរជាភាសាវៀតណាម សូមប្រើ Google translate ដើម្បីបងប្រែទៅកាន់ភាសា ណាដែលអាចអានយល់។ សូមអរគុណ…

ប្រកួតប្រណាំងរទេះគោរបស់ខ្មែរ នៅវៀតណាម

មានប្រហែល ៧២ រទេះគោ ដែលទឹមដោយ១រទេះ គោ២ក្បាល របស់បងប្អូនជនជាតិខ្មែរ នៅឯស្រុក ថិក បៀន Tịnh Biên​ ស្រុក ជី តូន Tri Tôn ស្រុក ចូវ ថាញ Châu Thành និងខ្លះមកខេង អាន យ៉ាង បានមកចូលរួម វគ្គផ្តាច់ព្រ័ត្ត នៅថ្ងៃ ១៨ ខែ កញ្ញា ឆ្នាំ២០០៩ ហើយក៏ជាឱកាសអបអរថ្ងៃបុណ្យភ្ជុំបិណ្យដែរ។ សូមអបអរសាទរ ចំពោះបងប្អូនខ្មែរ នៅតែចូលចិត្តល្បែង កំសាន្តពីបុរាណ និងកាន់ខ្ជាប់ទំនៀមទំលាប់ខ្មែរ។

អ្នកចូលរួមទស្សនាប្រហែល ៣០ ០០០នាក់

អ្នកចូលរួមទស្សនាប្រហែល ៣០ ០០០នាក់

មើលបណ្តើរត្រាំជើងក្នុងភក់បណ្តើរ

មើលបណ្តើរត្រាំជើងក្នុងភក់បណ្តើរ

ប្រឹងពេញទំហឹង...

ប្រឹងពេញទំហឹង...

រទេះគោដែលជិតដល់ទី កំពុងបង្កើនល្បឿន

រទេះគោដែលជិតដល់ទី កំពុងបង្កើនល្បឿន

អ្នកបរទេះគោនៅតែញញឹមរីករាយទោះជាប្រលាក់យ៉ាងណាក្តី

អ្នកបរទេះគោនៅតែញញឹមរីករាយទោះជាប្រលាក់យ៉ាងណាក្តី

មានទាំងអ្នកដាច់ខ្សែរទេះ ដួលទីងណាត់ទីងណែងទៀត

មានទាំងអ្នកដាច់ខ្សែរទេះ ដួលទីងណាត់ទីងណែងទៀត

រទេះរបស់គាត់នេះជ្រុលចេញពីផ្លូវបរទៅរកស្មៅវិញ(បែបគោគាត់ឃ្លានយ៉ាង ហិហិ)

រទេះរបស់គាត់នេះជ្រុលចេញពីផ្លូវបរទៅសិនស្មៅវិញ(បែបគោគាត់ឃ្លានយ៉ាង ហិហិ)

អ្នកថតរូបប្រឹងតាមថតក្នុងផ្លូវរទេះដែលពោរពេញដោយភក់

អ្នកថតរូបប្រឹងតាមថតក្នុងផ្លូវរទេះដែលពោរពេញដោយភក់

អ្នកចូលរួមម្នាក់ៗ ខំប្រឹងតាមដានយ៉ាងយកចិត្តទុកដាក់

អ្នកចូលរួមម្នាក់ៗ ខំប្រឹងតាមដានយ៉ាងយកចិត្តទុកដាក់

មុខអ្នកប្រកួតក្រោយពេលប្រណាងចប់សុទ្ធតែភក់

មុខអ្នកប្រកួតក្រោយពេលប្រណាងចប់សុទ្ធតែភក់