ផ្នែកមួយ នៃ លី យ៉ុង (L’Urbanisme à Lyon)

លី យ៉ុង ជាទីក្រុងមួយនៃប្រទេសបារាំងដែល មានហេដ្ឋារចនាសម្ព័ន្ធ រីកចំរើន បើធៀបនឹងទីក្រុងយើង ឃើញថា រាជធានីយើងនៅចាញ់គេឆ្ងាយណាស់។ អ្វីដែលខ្ញុំចង់លើក ឡើងពេលនេះ គឺចែកគ្នាមើល ពីគំរូនៃការរៀបចំទីក្រុង ឬ ធ្វើនគរូបនីយកម្ម។ ដើម្បីរៀបចំទីក្រុងមួយដែល ចៀសវាងបាននូវបញ្ហាថ្ងៃក្រោយ ដូចជា ចរាចរណ៏ លំនៅដ្ឋាន ទីផ្សារលក់ដូរ ទីលំហកំសាន្ត… គឺជាកត្តាចាំបាច់ សំរាប់អ្នកធ្វើនគរូបនីយកម្ម ការដែលតំបន់មួយ ឬ ទីក្រុងមួយ មិនដើរតាមការរៀបចំនគរូបនីយកម្មនោះទេ ថ្ងៃក្រោយយើងនឹងជួបបញ្ហា។ តួយ៉ាងដូចជាទីក្រុងហាណូយ ផ្ទះរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃ សាងសង់កកកុញ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម រីកដូចផ្សឹត…មនុស្សកកកុញរាល់ពេលម៉ោងងាប់ (មុនម៉ោងចូលធ្វើការ និង ម៉ោងចេញធ្វើការ) ព្រោះតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធ នៅមានកំរិត ដូចជា ផ្លូវថ្នល់តូច ប្រជាជនយក ផ្លូវធ្វើអាជីវកម្ម… ជាហេតុរដ្ឋអំណាច បង្ខំចិត្តដោះស្រាយបញ្ហាតាមលទ្ធភាព និង ជាក់ស្តែង។ ក្នុងការដោះស្រាយនោះមានដូចជា សង់ស្ពានអាកាស, សង់ផ្លូវក្រោមដី,… ដែលក្នុងការសាងសង់យើងត្រូវចំណាយពេល និងលុយច្រើនជាងមុន ជាពិសេស កំឡុងពេលសាងសង់ ការកកស្ទះកាន់តែច្រើន។ ហើយថ្មីៗនេះ រដ្ឋគេបានចេញការណែនាំ អោយផ្លាស់ប្តូរម៉ោងធ្វើការរដ្ឋ…ដែលហាក់ដូចជាគ្មានផ្លែផ្កាសោះ ជាងនោះសោតនៅមាន គំរោងទាលុយដើម្បីកំរិតចរាចរណ៏ ចូលទីក្រុង ដែលស្តាប់ទៅហាក់ដូចជា ពិបាកនឹងទទួលយកណាស់។
ជាបទពិសោធន៏យើងត្រូវតែគិតគូរអោយបានច្បាស់លាស់ក្នុងការពង្រីកទីក្រុង ក្នុងបរិបទ ទៅរកការអភិវឌ្ឍដោយនិរន្តរភាព។

សារពត៌មានខ្មែរ

ថ្ងៃនេះដើរលេងផ្ទះបងប្អូនយើង ក៏ចូលជជែកលេងជាមួយបងប្អូនយើងនៅផ្ទះ របស់លោកបង សាមឌី ! ដោយសារតែនៅតែមានមតិ ក៏មកដល់ផ្ទះខ្លួនឯងហើយ នៅមិនទាន់អស់ដែរ។ ចឹងទេ និយាយបន្ថែមនៅទីនេះចុះ ប្រហែលលោកបងសាមឌី មិនថាអីថាវ៉ានទេណា ! ហេហេ
ខ្ញុំក៏មានគំនិតដូចលោកបងសាមឌីដែរ គឺថា ពត៌មានខ្មែរ សព្វថ្ងៃហាក់ដូចជាមិនបានផ្សាយនូវព្រឹត្តការជាក់ស្តែង និង គ្រប់ស្ថានភាពអោយត្រូវ នឹងកាលៈទេសៈរបស់សង្គមខ្មែរទេ ប៉ុន្តែ មិនមែនមានន័យថាគ្រប់ពេលសុទ្ធតែដូចគំនិតខ្ញុំទេ ព្រោះពេលខ្លះក៏គ្រាន់បើដែរ។
-និយាយពីព្រឹត្តិការណ៏សង្គមវិញ រឿងរំលោភសំលាប់មានរាល់ថ្ងៃ ខ្ញុំមិនមានន័យថាមិនចង់អោយគេផ្សាយនូវពត៌មានទេ តែរឿងខ្លះផ្សាយហើយ គាត់មិនបានផ្សាយអោយចប់ថា អ្នកទោសជាប់ជាន់ហើយឬនៅ? ប៉ុន្មានករណី? ហើយតើតាមមាត្រា ណានៃច្បាប់ដែលដាក់ទោសទៅលើ អ្នកទោសនោះ? ទាំងជាចំនេះដឹង ដែលបណ្តាញផ្សព្វផ្សាយគួរតែផ្សាយផងដែរ ដើម្បីមនុស្សទូទៅបានដឹង និងស្គាល់បាននូវច្បាប់ដែលមានស្រាប់ កុំអោយប្រព្រឹត្តខុសហើយទើប ដឹងថាអញ ធ្វើចឹងជាប់ទោសដល់ហ្នឹង ! ម្យ៉ាងវិញទៀតគឺ ពាក្យពេចន៏ ដែលអ្នកកាសែត ខ្លះនិយាយបរិហារ្តិ៏ ទៅកាន់អ្នកទោស ឬ ជនសង្ស័យមុនកាត់ក្តីទៅទៀត ហាក់ដូចជាបង្រៀនមនុស្សអោយចេះនិយាយពាក្យអសុរសទៅវិញ ឬ ថាចេះជេរ វាស្រួលស្តាប់ជាង។ តាមពិត ខ្ញុំមិនចង់អោយគេប្រើវាចារផ្អែមល្អែមទេ គឺគ្រាន់តែយើងគួរចេះប្រើពាក្យហៅទៅពិរុទ្ធជន ដែលមនុស្សគ្រប់រូប គឺមានសិទ្ធអោយគេគោរព ទោះជាក្នុងឋានៈជាអ្នកទោសក៏ដោយ។
-ព្រឹត្តិការណ៏សេដ្ឋកិច្ច៖ ត្រង់ខ្ញុំក៏មានគំនិតដូចលោកបងសាមឌីដែរ ពេលខ្លះពត៌មាននិយាយមកដូចជាផ្សាយពាណិជ្ជកម្មជាជាង និយាយទាក់ទងរឿង សេដ្ឋកិច្ច​ ដែលខុសពីកាសែតបរទេស ដែលគេមានការវិភាគសេដ្ឋកិច្ច ដែលទាក់ទងគ្រប់វិស័យ ដែលអាចអោយអ្នកអាន យល់បានលឿន ហើយវិនិច្ឆ័យ ថាខុសឬ ត្រូវ ដែលអ្នកអានអាចជាអ្នករកស៊ី ថាគួរដាក់ទុនរកស៊ីតាមវិស័យណា? បង្កើតសិប្បកម្ម ខ្នាតតូចហ្មងឬ យ៉ាងណា? មានដើមទុនប៉ុណ្នាទើបរកស៊ីបាន?….
-ពត៌មានអន្តរជាតិ៖ ពេលខ្លះអស់លោកអ្នកកាសែត តែងតែបញ្ឆេះ តាមរយៈកាសែត ហ្នឹង ដែលក្រោយមកផ្សាយកែ តំរូវជាមួយប្រទេសជិតខាងថា បកប្រែខុស ឬ ចេះចុះ… ធ្វើម៉េចបើគ្នាខ្សោយភាសាបរទេស…:D
-សិក្សាអប់រំ៖រឿងរៀនសូត្រគួរតែបានចាប់អារម្មណ៏ រាល់ថ្ងៃមិនគួរណា បានតែមួយឆាវ រួចស្ងាត់ឈឹងទេ ! ក្នុងមួយខែនេះ មិនទាន់បានអានរឿងទាកទងនឹងសិស្សពូកែ អីតិចទេ! តើគំរោងរៀបចំប្រលងសិស្សពូកែ ធ្វើនៅពេលណា? ចង់រៀនពូកែ តើធ្វើតាមអ្នកណា? អ្នកជាសិស្សពូកែ សំរាប់អោយគេយកតំរាប់តាម !? ការរៀននៅមហាវិទ្យាល័យយ៉ាងណា? ជ្រើសរើសសាលាមួយណា? ជំនាញអី? និយាយតាមត្រង់ កាលខ្ញុំនៅរៀននៅឯខេត្តគ្មានដឹង ហ្មង់ទីទុយ អីទេ ! បើមិនបានឡើងមកភ្នំពេញ ក៏មិនដឹងថាទៅជាស្អីដែរ !
តាមពិតនៅមានរឿងច្រើនទៀតដែល ចង់និយាយតែនិយាយម្នាក់ឯងមិនអស់ទេ ព្រោះក៏មានបងប្អូនយើងខ្លះ ក៏មានមតិដូចខ្ញុំដែរ អោយគាត់និយាយខ្លះ។
បើចំពោះខ្ញុំផ្ទាល់ខ្ញុំចង់បាន នូវបណ្តាញសារពត៌មានមួយដែលអាចអោយខ្ញុំរកពត៌មានបាន មានតម្លាភាព មិនមែនកាន់ជើង ឬ ក៏ប្រឆាំងផ្កាប់មុខទេ ចង់បានពត៌មានទាក់ទងនិងការសិក្សារៀនសូត្រ អាចថ្ងៃក្រោយទៅគ្មានពេលនឹងតាមដានតាមអិនធើនែត រាល់ថ្ងៃ ក៏អាចដឹងតាមពត៌មាន ហ៊ានសំរេចចិត្តអោយកូនចៅ ទៅរៀនសូត្រតាមអ្វីដែលគេបានផ្សាយ ការចំណាយជាក់លាក់យកជាបាន ជាពិសេសគឺសន្តិសុខ បើម៉ាងៃមានតែរឿង អសន្តិសុខ សមត្ថកិច្ច ហាក់យឺតយ៉ាវ ក្នុងចាត់វិធានការ… ខ្ញុំក៏មិនហ៊ាននិយាយប្រាប់បរទេសថា ប្រទេសខ្ញុំ សុខសប្បាយណាស់ បើលោកអាចទៅរកស៊ី ច្បាស់ជាកាក់កបមិនខានទេ ! យើងមានច្បាប់ការពារ មានសុវត្ថិភាព រក្សាផលចំនេញដក់អ្នកវិនិយោគ… បើសន្តិសុខដោយតំបន់ចឹង អ្នកណាហ៊ាន? អ្នកខ្លះសួរខ្ញុំ ថាស្រុកខ្ញុំទេសចរណ៏យ៉ាងម៉េចដែរ ? ខ្ញុំឆ្លើយថា ស្រុកខ្ញុំស្អាតណាស់ មានតំបន់ទេសចរណ៏ ច្រើនណាស់ តាំងពីធម្មជាតិ វប្បធម៌ ហាងទំនើបៗ …. តែខ្ញុំក៏បញ្ជាក់ដែរ ថាកុំដើរតែឯងពេលយប់ ! ពេល អ្នកអម្ចាស់មកលេងស្រុកខ្មែរ គេឆក់កាបូបជាឧទាហរណ៏ស្រាប់ !

កម្ពុជាជាប់ចំនាត់ថ្នាក់ទី៨០ ប្រទេសរស់ដោយសេចក្តីសុខ

កាលពីខែមិថុនាថ្មីនេះ តាមវេបសាយ​ http://www.happyplanetindex.org/explore/global/​ បាន
ធ្វើការអោយចំនាត់ថ្នាក់ទៅលើបណ្តាប្រទេសចំនួន ១៤៣​ប្រទេស ដែលក្នុងនោះប្រទេសកម្ពុជា
បានជាប់ចំនាត់ទី៨០ ឯប្រទេសសៀមជាប់លេខទី ៤១ ឡាវជាប់លេខ១៦ វៀតណាមលេខ​ ៥
ហ្វីលីពីនជាប់លេខ១៤ ឥណ្ឌូនេស៊ីលេខ១៦ ម៉ាឡេស៊ីលេខ៣៣ ភូមាលេខ៣៩ សិង្ហបុរីលេខ៤៩
សិរីលង្ការលេខ២២ តែអត់ឃើញមានព្រុយនេ ទេ!
ខ្ញុំមិនអស់ចិត្តទេដែលខ្មែរជាប់ចំនាត់ថ្នាក់នេះអន់ជាងសៀមនោះ!
HPI rank

ចុចត្រង់នេះដើម្បីទាយយកឯកសារ

កម្ពុជា ជាប់លេខរៀងទី ១០៥ ផ្នែកសន្តិសុខ សន្តិភាព

នៅឆ្នាំ២០០៩នេះវិទ្យាស្ថានសន្តិភាពសេដ្ឋកិច្ចនៅប្រទេសអូស្ត្រាលី 
បានរៀបរៀងលំដាប់ប្រទេសមានសន្តិសុខល្អតាមលេខរៀងមានទាំងអស់១៤៤ ប្រទេស 
ហើយមាន ១៤០ប្រទេស នៅឆ្នាំ២០០៨ ហើយមាន១២១ប្រទេស​ នៅឆ្នាំ២០០៧។
ការរៀបចំនេះគឺផ្អែកលើ ២៣​ កត្តាសំខាន់ៗមានដូចជា៖ នយោបាយ, ការគោរពសិទ្ធមនុស្ស,
ការសំលាប់មនុស្ស, សង្រ្គាមផ្ទៃក្នុងឫ ជាមួយបរទេស, សេដ្ឋកិច្ច,…។
ប្រទេសទទួលបានចំនាត់ថ្នាក់ទីមួយគឺត្រូវបានទៅលើ ប្រទេសញូហ្សេឡែន ដោយរុញទំលាក់
អាយឡែន ទៅចំនាត់ថ្នាក់ទី៤វិញ បន្ទាប់ពីមានបញ្ហាប្រព័ន្ធធនាគារនៅ Reykjavik​ ។
សង្ឃឹមថាប្រទេសមួយចំនួននឹងឈប់បង្កបញ្ហាជាមួយខ្មែរ ហើយទុកពេលវេលាកសាងប្រទេស
ឡើងវិញទាំងអស់គ្នា។
1
បើប្រៀធៀបនឹងឆ្នាំមុនឃើញថាកម្ពុជាធ្លាក់លេខច្រើនគួរសម ទោះជាមានចំនាត់ថ្នាក់ល្អជាងប្រទេស
មួយចំនួនក្នុងតំបន់ក៏ដោយ។

ឯកសារយោងសូមចុចត្រង់នេះ