កម្មវិធី បំបែកកិរិយាស័ព្ទ ភាសាបារាំង-Verbe conjugaision

ចុចលើរូបភាពដើម្បីទាញយក-Click on picture to download


នេះជាកម្មវិធីបំបែកកិរិយាស័ព្ទនៅក្នុងភាសាបារាំង បងប្អូនដែលមិនសូវចាំការបំបែក ឬ ពូកែភ្លេច អាចប្រើវាដើម្បីជំនួយបាន។
Đây là phần mềm chia động từ của tiếng Pháp anh em nào không nhớ rõ hoặc hay quên có thể dùng nó để hộ trợ.

វិធីកំចាត់មេរោគ boot_type

ថ្ងៃនេះសូមនែណាំបងប្អូនពីវិធីកំចាត់មេរោគ boot_type ដែលមេរោគមួយនេះបានរំខានខ្ញុំយូរណាស់ហើយ ទើបដាច់ចិត្តរកដំណោះស្រាយតាម អិនធើនែត មកសំលាប់វា ! តែធ្វើបានប៉ុណ្ណា បងប្អូនសាកល្បងចុះ !
– ករណីវាស្ថិតនៅលើ Hardisk : គួរប្រើឌីស Mini XP,boot ( Hiren’s boot CD ) ឬ BootIceដែលអាចអោយយើងប្រើប្រាស់ MBR សំរាប់សំលាប់មេរោគនោះ។ ចូរកុំប្រើ វិធីសំលាប់មេរោគតាម DOS ព្រោះ OS អាចរាំងខ្ទប់មិនអោយដំណើរការ MBR បាន។
– ករណី វាជាប់នៅលើ USB or HD external យើងមិនបាច់ប្រើ Mini XP ទេ, ប្រើតែ BootIce ទៅបានហើយ ធ្វើយ៉ាងណាសូមមើលរូបខាងក្រោម

ដំណើរការ BootIce


ករណីវានៅជាប់លើ HD ដែលយើងចែក partition ក្នុងម៉ាស៊ីន ចឹងរើសយក partition ណាដែលមានមេរោគ


រួចចុច Process MBR វានឹងចេញមកផ្ទាំងមួយទៀត

បើសិនជាម៉ាស៊ីនយើងប្រប្រាស់ Windows XP ឬ 2003 ជ្រើយក Windows NT 5.x default MBR
បើសិនជាប្រើ Windows Vista ឬ ៧ យក Windows NT 6.x default MBR
បន្ទាប់មក ចុច Install/Config –> OK –> OK គឺចប់ហើយ
ចំពោះករណី HD external វិញ យើងត្រូវ Run BootIce as Administrator មិនត្រូវប្រើ Mini XP ទេ។ បន្ទាប់ពី Run bootIce ហើយ នោះផ្ទាំងមួយនឹងចេញមក ដោយមាន ជ្រើសរើសយក ទីតាំង HD external ស្រាប់ រួចធ្វើដូច ខាងលើ។ តែត្រូវចាំថា ចំពោះ HD external ជាទូទៅ គេជ្រើសយល Windows NT 5.x default MBR ទោះជាយើងប្រើ OS ជា window 7 or vista ក៏ដោយ។
ខ្ញុំសាកល្បងរួចហើយ គឺអាចធ្វើបាន ដោយសំលាប់ Boot_type ចេញពីម៉ាស៊ីនបាន តែតាមគេប្រាប់មកថា បើធ្វើខុស ដូចជាជ្រើសយក Windows NT 5.x default MBR ខុសអាចធ្វើ Restart ម៉ាស៊ីនអត់បាន តែខ្ញុំធ្វើត្រូវតាមគេប្រាប់មកឃើញថា អត់បញ្ហា ហើយក៏មិនពិបាកដែរ។ រៀនធ្វើអោយហើយទៅ ទាន់ម៉ាស៊ីននៅមានធានារ៉ាប់រង។ ហេហេ