គំរ៉ូរន្ទាដែក

  

Gypsu Wall Installation

I got some experience about Gypsum installation.

Any interested in it please check it up or Call me 012225877 or 010955568

IMG_2724 IMG_2725 IMG_2726 IMG_2727

Sample from Gyproc Company

IMG_3083 IMG_3084 IMG_3085 IMG_3089 IMG_3090 IMG_3105 IMG_3106 IMG_3107 IMG_3108 IMG_3419 IMG_3420 IMG_3421

After the wall install by Gypsum, we still can install Door, window, electricity or water system.

Best Choice 🙂

បញ្ហាប្រេះប្លង់សេ ជាបញ្ហាប្រឈមនៃសំណង់ស្តង់ដារមធ្យម ឬ ទាប

image

ប្រេះប្លង់សេនៅផ្ទះល្វែង

តើកត្តាអ្វីខ្លះដែលបណ្តាលអោយកើតបញ្ហាប្រេះដូចនេះ?
តើយើងអាចដោះស្រាយដោយវិធីណាខ្លះ?

របៀបថតយកផែនទីពី Google Map អោយបានច្បាស់

ដើម្បីថតយកផែនទីពី Google អោយបានច្បាស់ល្អ ដោយមិនចាំបាច់ Capture ពីអេក្រង់ឡើយ ហើយរូបភាពមានគុណភាពនិងច្បាស់ល្អ។
ដំបូងយើងត្រូវដំឡើង Firefox បន្ទាប់មកចូលកន្លែង Add-on រួចស្វែងរក Screengrab extension for Firefox រូចធ្វើការ Install វារួចជាការស្រេច។ បន្ទាប់ពីនោះ យើងអាចធ្វើការថតយកផែនទីបានដោយ៖
១-បើក browser Firefox
២-ចូលទៅកាន់ http://www.maps.google.com រួចធ្វើការបើកផែនទី ដែលយើងចង់បាន។
៣-ពង្រីកផែនទី អោយដល់ទីតាំង ឬ ទីកន្លែងដែលយើងចង់បាន ហើយមិនចាំបាចខ្វល់ពីទំហំរបស់វាទេ យើងនឹងធ្វើវាពេលក្រោយ។
៤-នៅម្ខាង នៃផែនទីមាន link មួយ ហៅថា “Link” យើងធ្វើការចុចទៅលើវា រួចចុចយក Customize and preview embedded map

៥-បន្ទាប់ពីនោះ នឹងលេចចេញផ្ទាំងមួយដែលអោយយើង ជ្រើសយកទំហំរបស់ផែនទី ដោយយកពាក្យ “Custom” រួចហើយវាយទំហំដែលចង់បាន ចូលដោយគិតជា Pixels។

៦-បន្ទាប់ពីវាយតំលៃ នៃទំហំផែនទីដែលចង់បានហើយ យើងត្រូវ HTML Code ដែលមាននៅខាងក្រោម យកទៅបញ្ចូលក្នុង Notepad.

៧-បន្ទាប់ពីកូពីបញ្ចូលកូដ នោះទៅក្នុង Notepad រួចមក យើងប្តូរ extension របស់ Wordpad (.txt) ទៅជា file webpage (.html)

៨-បន្ទាប់មក បើក File ដែលយើងបានបង្កើតក្នុងជំហានទី៧ (ដោយប្រើ Firefox)
៩-ជំហ៊ានបន្ទាប់គឺ ការ save file ដែលជាផែនទីតាមទំហំដែលយើងចង់បានដោយប្រើកម្មវិធី Add-on ScreenGrab ដែលយើងបាន តំលើងតាំងពីដំបូង។ ចុចយកកម្មវិធី ScreenGrab នៅខាងលើឆ្វេងដៃ រួចយក Save – Complete Page/Frame បន្ទាប់មកវានឹងលេចចេញ ផ្តាំងមួយអោយយើងដាក់ឈ្មោះ និងកំនត់ប្រភេទ File ជា PNG ឬ JPG.
ក្រោយពីនោះយើងបានទទួលផែនទីដែលមានទំហំធំ និង ច្បាស់ ដោយមិនចាំបាច់មើលតាម Google Map ទៀតហើយធ្វើការជាមួយវាបាន។



របៀបប្រើ ETABS V9.7


ចុចទីនេះ ដើម្បីទាញយក របៀបប្រើ Etabs
ចំណាំ៖ នេះជារបៀបប្រើមូលដ្ឋាន សូមរងចាំអានលើកក្រោយខ្ញុំនឹងសរសេរលំអិតជាងនេះ។

ស្ពានបន្តុប

នេះជាលើកដំបូងដែលនៅទីក្រុងហាណូយ សង់ស្ពានដោយបច្ចេកទេស បន្តុប ដោយប្រើដែក និង បេតុងអាមេ។ ស្ពាននេះ សាងសង់ក្រោយពីពួកខ្ញុំ ចុះមកសិក្សានៅតំបន់នេះ ដែលជាចំនុចក្តៅ ក្នុងដោះស្រាយបញ្ហាចរាចណ៏ ក៏ដូចជាបញ្ហារៀបចំទីក្រុង តាមអ័ក្សផ្លូវ តី សឺន (Tay Son) រហូតដល់ ផ្លូវ តូន ដឹក ថាំង (Ton Duc Thang)។ អ័ក្សផ្លូវដ៏សំខាន់នេះ មានតាំងពីមុនបារាំងចូលម្ល៉េះ តែហេដ្ឋារចនាសំព័ន្ធ ត្រូវបានសាងសង់ដោយបារាំង ដែលមកដល់ឥលូវ វាជាច្រកចេញចូលសំខាន់មួយ រវាងទីប្រជុំជន (Centre-ville) ជាមួយនឹងបណ្តាខេត្តនានា។
និយាយពីស្ពាននេះ សង់នៅចំនុចប្រសព្វ ផ្លូវ ឡាង ហាក់ Láng Hạ និង ថាយ ហា Thái Hà ប្រើរយៈពេលតែជាង ៣ ខែ ផ្លូវនេះ ជិតរួចរាល់ហើយ តែមិនដឹងកាណាគេដាក់អោយប្រើប្រាស់ទេ។

ផ្ទះឈើដែលខ្ពស់ជាងគេ

សង់ ១០ជាន់ ក្នុងកំពស់ ៣០ម៉ែត្រ ផ្ទៃក្រលាសរុប ៩២៩ ម៉ែត្រការ៉េ ផ្ទះនេះសង់ដោយ យក ដើមឈើធំមួយធ្វើជាអ័ក្ស មានអង្កត់ផ្ចិត ៣,៦ ម៉ែត្រ ហើយពាក់ទៅនឹងដើមឈើ ៦ដើម ផ្សេងទៀត។ ផ្ទះនេះស្ថិតនៅ Crossville, Tennessee សហរដ្ឋអាមេរិច។