យុវជនស្រលាញ់ជាតិដោយវិធីណា?

ថ្មីៗនេះ មានការលើកឡើងរបស់យុវជនស្រលាញ់ជាតិ Chhuon Cheav ដែលជានិស្សិតកំពុងតែសិក្សា ប្រទេសវៀតណាម បានប្រឹងប្រែងបណ្តុះគំនិតស្រលាញ់ជាតិ ដែលស្តាប់ទៅ ហាក់ដូចជា អ្នកចេះគិតគូរនយោបាយមានតែម្នាក់ឯង! ម្យ៉ាងវិញទៀត ពិតជាចង់ដឹងណាស់ថា សារពត៌មាន RFA សុក្រឹត្យ ពិតជាសុក្រឹត្យ អត់លំអៀងឬ? សារពត៌មាន បែបហ្នឹងមានតែ១ទេឬ?

ខ្ញុំពិតជាចង់ដឹងណាស់ថា គាត់ស្រលាញ់ជាតិដោយស្មោះមែនឬ? អ្នកចេះគិតពីនយោបាយ បែបមានតែគាត់ទេឬ?
តាមខ្ញុំដឹង គាត់ដូចជាទើបនឹងរៀន ឆ្នាំទី៣ ឬ ទី៤ នៅសាលាកសិកម្ម ទីក្រុងហាណូយ ហេតុអ្វីក៏ដឹងច្បាស់ថា អ្នកដែលរៀននៅវៀតណាម មិនដែលចូលអានពត៌មានអស់ហ្នឹង?
ហើយគាត់ហ្នឹងយកអ្វីមកសំអាងថា អ្នកដែលគិតតែពីរៀន ជាមនុស្សមិនល្អសំរាប់ជាតិ? លើសពីនេះ ថែមទាំងដែលត្មិះថា ជាអ្នកអាត្មានិយមទៀត…!
សំរាប់អ្នកដែលរៀននៅវៀតណាម ទោះបីជាប្រទេសកុម្មុយនីស តែពួកនិស្សិតនៅតែអាចចូលតាមដាន បណ្តាញពត៌មានទាំងអស់នោះបាន ហើយពួកគេមានសិទ្ធិ ចូលរួមនយោបាយ និង គាំទ្រនិន្នាការនយោបារបស់គ្រប់គណៈបក្ស នៅក្នុងប្រទេសកម្ពុជា ហើយបើទោះជាអ្នកខ្លះបញ្ចេញ ឬ មិនបញ្ចេញអោយគេឃើញក៏ដោយ ! យ៉ាងណាមិញ ក៏មិនដែលមានបុគ្គលណាម្នាក់ ហ៊ានតិះដៀលបុគ្គលដទៃដែរ។ លើសពីនេះទៀត ក្រៅពីកិច្ចការរៀនសូត្រ និស្សិតនៅទីនេះតែងតែចូលរួមសកម្មភាពសង្គម វប្បធម៌ ផងដែរ។
សំរាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាគាំទ្ររាល់ទង្វើ ឬ ចលនាស្រលាញ់ជាតិ តែមិនមែនលក្ខណៈជ្រុលនិយម ឬ បណ្តុះបង្អាប់បុគ្គលដទៃ ឬ ជាតិសាសន៏ផ្សេង ដើម្បីអោយតំលៃខ្លួនឯង។
ជាងនេះទៀតខ្ញុំពិតជា មិនពេញចិត្តក្នុងនាមខ្ញុំ ជានិស្សិតដែលរៀននៅវៀតណាម្នាក់ដែរ ! ហើយចំពោះសាធារណៈជន សូមជួយពិចារណា ថាតើសំដីបែបនេះ ជាចលនាបំផុសអោយស្រលាញ់ជាតិឬ?ឬអួតពីខ្លួនឯង?
ដោយមានការជជែកគ្នា ពីនិស្សិតនៅវៀតណាម តាំងតែពីមានការផ្សាយអត្ថបទខាងលើ ម្ចាស់អត្ថបទបានធ្វើការកែប្រែ ដូចខាងក្រោម៖

ASEAN 2012 Phnom Penh Cambodia

ដើម្បីសំរួលដល់ការទទួលដំណឹងពីការប្រជុំអាស៊ាន រាជរដ្ឋាភិបាលខ្មែរ បានបង្កើតវេបសាយ អាស៊ាន ដែលអាចអោយយើងអាចអាននឹងទាញយកឯកសារខ្លះពីការប្រជុំ។ សូមចុចលើរូបភាពដើម្បីទៅកាន់ទំព័រដើម របស់អាស៊ាន៖

Click on picture to ASEAN Website

http://asean2012.mfa.gov.kh/

ការិយាល័យធ្វើការរបស់ Twitter

ក៏ជាបណ្តាញសង្គម ដ៏ល្បីល្បាញមួយដែរ ជាពិសេសនៅ អាមេរិច Twitter ក៏ជាក្រុមហ៊ុនដែលមានការិយាល័យធ្វើការដ៏ស្អាតមួយដែរ។

ការិយាល័យ Yahoo នៅតាមបណ្តាប្រទេសមួយចំនួន

ក្រោយពីបានបង្ហាញពីការិយាល័យមួយចំនួន ដូចជា Facebook, Google, Youtube… ពេលនេះខ្ញុំសូមលើកយកការិយាល័យរបស់ Yahoo ដែលធ្លាប់ល្បីល្បាញអស់ជាច្រើនឆ្នាំដែរ។

ការិយាល័យ Google

ចង់ដឹង សួរ Google ពាក្យនេះ សំរាប់អ្នកប្រើប្រាស់ អិនធើណែត ប្រាកដជាធ្លាប់ ឬ ធ្លាប់គិតដែរ ព្រោះពេលណាដែលត្រូវការស្វែងរកអ្វីៗ តាមអិនធើណែត មិនថាខ្ញុំ មិនថាអ្នក ច្បាស់ជាគិតដល់ Google ជាក់ជាមិនខាន។ តែពេលនេះអ្វីដែលខ្ញុំចង់និយាយគឺ ការិយាល័យដ៏ស្រស់ស្អាតរបស់ Google ដែលគួរអោយទាក់ទាញ និង សូមសសើរដល់អ្នក រចនា ខ្លាំងណាស់។ វាជាបរិយាកាសមួយដ៏ល្អ សំរាប់បុគ្គលិក ការិយាល័យ ហើយទីនេះ វាបានផ្គត់ផ្គង់នូវអ្វីៗ ដែលគេគិតថាចាំបាច់សំរាប់ពួកគេ។ អារដ្ឋាន, ទីលំហែរ, បន្ទប់ធ្វើការ,…គឺបង្ហាញអោយឃើញនូវ គំនិតបង្កើតថ្មី និង មិនធ្វើអោយអ្នកធ្វើការនឿយណាយនឹងការងារ។

ទស្សនាការិយាល័យ Youtube

សព្វថ្ងៃនេះ ការិយាល័យធ្វើការរបស់ក្រុមហ៊ុនពត៌មានវិទ្យា ដូចជា Google, Facebook, Youtube, Yahoo… គឺជាការិយាលំដាប់ពិភពលោកដែលមនុស្សម្នាជាច្រើនតែចង់ស្រម៉ៃថាមានឳកាសបានចូលធ្វើក្នុងនោះ។ ជាមួយនឹងការតុបតែងទាក់ភ្នែក គឺនៅមានទីកន្លែងកំសាន្ត, អាហារដ្ឋាន, ទីហាត់កីឡា, កន្លែងធ្វើការផ្ទាល់ខ្លួន,…ដែលអាចអោយបុគ្គលិកធ្វើអ្វីតាមតែខ្លួនចង់ធ្វើ ជាពិសេសគឺ លទ្ធផលដែលក្រុមហ៊ុនគេទទួលបានតែងតែដើរទៅមុខជានិច្ច…

បើកប្រអប់ HTC Sensation XL ពណ៍ស