យុវជនស្រលាញ់ជាតិដោយវិធីណា?

ថ្មីៗនេះ មានការលើកឡើងរបស់យុវជនស្រលាញ់ជាតិ Chhuon Cheav ដែលជានិស្សិតកំពុងតែសិក្សា ប្រទេសវៀតណាម បានប្រឹងប្រែងបណ្តុះគំនិតស្រលាញ់ជាតិ ដែលស្តាប់ទៅ ហាក់ដូចជា អ្នកចេះគិតគូរនយោបាយមានតែម្នាក់ឯង! ម្យ៉ាងវិញទៀត ពិតជាចង់ដឹងណាស់ថា សារពត៌មាន RFA សុក្រឹត្យ ពិតជាសុក្រឹត្យ អត់លំអៀងឬ? សារពត៌មាន បែបហ្នឹងមានតែ១ទេឬ?

ខ្ញុំពិតជាចង់ដឹងណាស់ថា គាត់ស្រលាញ់ជាតិដោយស្មោះមែនឬ? អ្នកចេះគិតពីនយោបាយ បែបមានតែគាត់ទេឬ?
តាមខ្ញុំដឹង គាត់ដូចជាទើបនឹងរៀន ឆ្នាំទី៣ ឬ ទី៤ នៅសាលាកសិកម្ម ទីក្រុងហាណូយ ហេតុអ្វីក៏ដឹងច្បាស់ថា អ្នកដែលរៀននៅវៀតណាម មិនដែលចូលអានពត៌មានអស់ហ្នឹង?
ហើយគាត់ហ្នឹងយកអ្វីមកសំអាងថា អ្នកដែលគិតតែពីរៀន ជាមនុស្សមិនល្អសំរាប់ជាតិ? លើសពីនេះ ថែមទាំងដែលត្មិះថា ជាអ្នកអាត្មានិយមទៀត…!
សំរាប់អ្នកដែលរៀននៅវៀតណាម ទោះបីជាប្រទេសកុម្មុយនីស តែពួកនិស្សិតនៅតែអាចចូលតាមដាន បណ្តាញពត៌មានទាំងអស់នោះបាន ហើយពួកគេមានសិទ្ធិ ចូលរួមនយោបាយ និង គាំទ្រនិន្នាការនយោបារបស់គ្រប់គណៈបក្ស នៅក្នុងប្រទេសកម្ពុជា ហើយបើទោះជាអ្នកខ្លះបញ្ចេញ ឬ មិនបញ្ចេញអោយគេឃើញក៏ដោយ ! យ៉ាងណាមិញ ក៏មិនដែលមានបុគ្គលណាម្នាក់ ហ៊ានតិះដៀលបុគ្គលដទៃដែរ។ លើសពីនេះទៀត ក្រៅពីកិច្ចការរៀនសូត្រ និស្សិតនៅទីនេះតែងតែចូលរួមសកម្មភាពសង្គម វប្បធម៌ ផងដែរ។
សំរាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាគាំទ្ររាល់ទង្វើ ឬ ចលនាស្រលាញ់ជាតិ តែមិនមែនលក្ខណៈជ្រុលនិយម ឬ បណ្តុះបង្អាប់បុគ្គលដទៃ ឬ ជាតិសាសន៏ផ្សេង ដើម្បីអោយតំលៃខ្លួនឯង។
ជាងនេះទៀតខ្ញុំពិតជា មិនពេញចិត្តក្នុងនាមខ្ញុំ ជានិស្សិតដែលរៀននៅវៀតណាម្នាក់ដែរ ! ហើយចំពោះសាធារណៈជន សូមជួយពិចារណា ថាតើសំដីបែបនេះ ជាចលនាបំផុសអោយស្រលាញ់ជាតិឬ?ឬអួតពីខ្លួនឯង?
ដោយមានការជជែកគ្នា ពីនិស្សិតនៅវៀតណាម តាំងតែពីមានការផ្សាយអត្ថបទខាងលើ ម្ចាស់អត្ថបទបានធ្វើការកែប្រែ ដូចខាងក្រោម៖

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

4 Responses to យុវជនស្រលាញ់ជាតិដោយវិធីណា?

  1. វិចិត្រ និយាយថា ៖

    បែប​ហ្នឹង គេ​ហៅ​ថា ចូល​ដល់​ថ្នាក់​ជ្រុល​និយម ហើយ ។ ចំពោះ​ខ្ញុំ ប្រឹង​រៀន​អោយ​តែ​ពូកែ​​ទៅ ហៅ​ថា​ស្នេហា​ជាតិ​ពេក​ទៅ​ហើយ ។

  2. van khea និយាយថា ៖

    ខំរៀនអោយពូកែ (កាន់តែខំរៀនកាន់តែល្អ) អ្នកដែលខំរៀនទី១ លើកមុខមាត់អោយជាតិសាសន៍ខ្លួនឯង ទី២ នៅថ្ងៃអនាគតប្រទេសយើងនឹងសំបូរទៅដោយអ្នកមានសមត្ថភាព ចង់អភិវឌ្ឍន៍ប្រទេសគឺកាន់តែងាយ
    ទី៣ អ្នករៀនគឺជាគំរូដ៏ល្អបំផុតសំរាប់ដឹកនាំ ណែនាំ និងបង្ហាត់បង្ហាញផ្លូវដល់អ្នកជំនាន់ក្រោយ
    ទី៤ បើអ្នករៀន ហើយបង្កើតស្នាដៃតាក់តែងជាសៀវភៅ ក្បួនច្បាស់ទៀតកាន់តែប្រសើរក្រៃលែង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: