របៀបថតយកផែនទីពី Google Map អោយបានច្បាស់

ដើម្បីថតយកផែនទីពី Google អោយបានច្បាស់ល្អ ដោយមិនចាំបាច់ Capture ពីអេក្រង់ឡើយ ហើយរូបភាពមានគុណភាពនិងច្បាស់ល្អ។
ដំបូងយើងត្រូវដំឡើង Firefox បន្ទាប់មកចូលកន្លែង Add-on រួចស្វែងរក Screengrab extension for Firefox រូចធ្វើការ Install វារួចជាការស្រេច។ បន្ទាប់ពីនោះ យើងអាចធ្វើការថតយកផែនទីបានដោយ៖
១-បើក browser Firefox
២-ចូលទៅកាន់ http://www.maps.google.com រួចធ្វើការបើកផែនទី ដែលយើងចង់បាន។
៣-ពង្រីកផែនទី អោយដល់ទីតាំង ឬ ទីកន្លែងដែលយើងចង់បាន ហើយមិនចាំបាចខ្វល់ពីទំហំរបស់វាទេ យើងនឹងធ្វើវាពេលក្រោយ។
៤-នៅម្ខាង នៃផែនទីមាន link មួយ ហៅថា “Link” យើងធ្វើការចុចទៅលើវា រួចចុចយក Customize and preview embedded map

៥-បន្ទាប់ពីនោះ នឹងលេចចេញផ្ទាំងមួយដែលអោយយើង ជ្រើសយកទំហំរបស់ផែនទី ដោយយកពាក្យ “Custom” រួចហើយវាយទំហំដែលចង់បាន ចូលដោយគិតជា Pixels។

៦-បន្ទាប់ពីវាយតំលៃ នៃទំហំផែនទីដែលចង់បានហើយ យើងត្រូវ HTML Code ដែលមាននៅខាងក្រោម យកទៅបញ្ចូលក្នុង Notepad.

៧-បន្ទាប់ពីកូពីបញ្ចូលកូដ នោះទៅក្នុង Notepad រួចមក យើងប្តូរ extension របស់ Wordpad (.txt) ទៅជា file webpage (.html)

៨-បន្ទាប់មក បើក File ដែលយើងបានបង្កើតក្នុងជំហានទី៧ (ដោយប្រើ Firefox)
៩-ជំហ៊ានបន្ទាប់គឺ ការ save file ដែលជាផែនទីតាមទំហំដែលយើងចង់បានដោយប្រើកម្មវិធី Add-on ScreenGrab ដែលយើងបាន តំលើងតាំងពីដំបូង។ ចុចយកកម្មវិធី ScreenGrab នៅខាងលើឆ្វេងដៃ រួចយក Save – Complete Page/Frame បន្ទាប់មកវានឹងលេចចេញ ផ្តាំងមួយអោយយើងដាក់ឈ្មោះ និងកំនត់ប្រភេទ File ជា PNG ឬ JPG.
ក្រោយពីនោះយើងបានទទួលផែនទីដែលមានទំហំធំ និង ច្បាស់ ដោយមិនចាំបាច់មើលតាម Google Map ទៀតហើយធ្វើការជាមួយវាបាន។