យុវជនស្រលាញ់ជាតិដោយវិធីណា?

ថ្មីៗនេះ មានការលើកឡើងរបស់យុវជនស្រលាញ់ជាតិ Chhuon Cheav ដែលជានិស្សិតកំពុងតែសិក្សា ប្រទេសវៀតណាម បានប្រឹងប្រែងបណ្តុះគំនិតស្រលាញ់ជាតិ ដែលស្តាប់ទៅ ហាក់ដូចជា អ្នកចេះគិតគូរនយោបាយមានតែម្នាក់ឯង! ម្យ៉ាងវិញទៀត ពិតជាចង់ដឹងណាស់ថា សារពត៌មាន RFA សុក្រឹត្យ ពិតជាសុក្រឹត្យ អត់លំអៀងឬ? សារពត៌មាន បែបហ្នឹងមានតែ១ទេឬ?

ខ្ញុំពិតជាចង់ដឹងណាស់ថា គាត់ស្រលាញ់ជាតិដោយស្មោះមែនឬ? អ្នកចេះគិតពីនយោបាយ បែបមានតែគាត់ទេឬ?
តាមខ្ញុំដឹង គាត់ដូចជាទើបនឹងរៀន ឆ្នាំទី៣ ឬ ទី៤ នៅសាលាកសិកម្ម ទីក្រុងហាណូយ ហេតុអ្វីក៏ដឹងច្បាស់ថា អ្នកដែលរៀននៅវៀតណាម មិនដែលចូលអានពត៌មានអស់ហ្នឹង?
ហើយគាត់ហ្នឹងយកអ្វីមកសំអាងថា អ្នកដែលគិតតែពីរៀន ជាមនុស្សមិនល្អសំរាប់ជាតិ? លើសពីនេះ ថែមទាំងដែលត្មិះថា ជាអ្នកអាត្មានិយមទៀត…!
សំរាប់អ្នកដែលរៀននៅវៀតណាម ទោះបីជាប្រទេសកុម្មុយនីស តែពួកនិស្សិតនៅតែអាចចូលតាមដាន បណ្តាញពត៌មានទាំងអស់នោះបាន ហើយពួកគេមានសិទ្ធិ ចូលរួមនយោបាយ និង គាំទ្រនិន្នាការនយោបារបស់គ្រប់គណៈបក្ស នៅក្នុងប្រទេសកម្ពុជា ហើយបើទោះជាអ្នកខ្លះបញ្ចេញ ឬ មិនបញ្ចេញអោយគេឃើញក៏ដោយ ! យ៉ាងណាមិញ ក៏មិនដែលមានបុគ្គលណាម្នាក់ ហ៊ានតិះដៀលបុគ្គលដទៃដែរ។ លើសពីនេះទៀត ក្រៅពីកិច្ចការរៀនសូត្រ និស្សិតនៅទីនេះតែងតែចូលរួមសកម្មភាពសង្គម វប្បធម៌ ផងដែរ។
សំរាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាគាំទ្ររាល់ទង្វើ ឬ ចលនាស្រលាញ់ជាតិ តែមិនមែនលក្ខណៈជ្រុលនិយម ឬ បណ្តុះបង្អាប់បុគ្គលដទៃ ឬ ជាតិសាសន៏ផ្សេង ដើម្បីអោយតំលៃខ្លួនឯង។
ជាងនេះទៀតខ្ញុំពិតជា មិនពេញចិត្តក្នុងនាមខ្ញុំ ជានិស្សិតដែលរៀននៅវៀតណាម្នាក់ដែរ ! ហើយចំពោះសាធារណៈជន សូមជួយពិចារណា ថាតើសំដីបែបនេះ ជាចលនាបំផុសអោយស្រលាញ់ជាតិឬ?ឬអួតពីខ្លួនឯង?
ដោយមានការជជែកគ្នា ពីនិស្សិតនៅវៀតណាម តាំងតែពីមានការផ្សាយអត្ថបទខាងលើ ម្ចាស់អត្ថបទបានធ្វើការកែប្រែ ដូចខាងក្រោម៖

ការចំណាយរបស់និស្សិតខ្មែរដែលរៀននៅទីក្រុងហាណូយ

ថ្ងៃនេះ សារព័តមាន សប្បាយ បានចុះផ្សាយអត្ថបទមួយនេះ ដែលជាការសម្ភាសន៏រវាង សប្បាយ និង ប្អូន Yun Vattey ដែលជានិស្សិតថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ ស្ថាប័ត្រកម្ម ហាណូយ ផ្នែកសំណង់ស៊ីវិល។

ខ្ញុំសូមបកស្រាយទៅលើចំនុចប្រាក់ខែបន្តិច ហើយវាក៏មិនខុសអ្វីដែរដែល មានការអះអាងថា គេចាយសល់លុយ។ ប៉ុន្តែមិនមែនគ្រប់គ្នាទាំងអស់ សុទ្ធតែធ្វើបានទេ។
ប្រាក់ខែនៅសំរាប់និស្សិតខ្មែរដែលរៀននៅហាណូយ ទើបតែឡើងបាន ៣ខែទេ គឺរាប់ចាប់ពីខែ កញ្ញា ឆ្នាំ២០១២ ហើយសំរាប់និស្សិតតាមសាលាមួយចំនួន គឺបានទទួលប្រាក់តំលើងរួចហើយ ដោយឡែក និស្សិតខ្មែរដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ មជ្ឈមណ្ឌលនិស្សិតបរទេស គឺមិនទាន់ទទួលបានប្រាក់តំលើង នៅឡើយទេ ពោលគឺម្នាក់ៗ ទទួលបានប្រាក់ខែ ១ ៨៧០ ០០០ ដុង ដដែល ប្រាក់ខែអាហារូបករណ៏នេះ ស្មើ ឬ ប្រហែលនឹង ៨៩.៩ ដុល្លារអាមេរិច។
ករណីសាលាប្អូន យុន វត្តី គឺស្នាក់នៅអន្តេវាសិកដ្ឋាន នៅជាប់សាលាតែម្តង ហើយដោយមានការអនុគ្រោះអ្នកទាំងអស់គ្នា គឺអាចចំអិន អាហារដោយខ្លួនឯងបាននៅក្នុងកន្លែងស្នាក់នៅ (តែតាមច្បាប់គឺមិនអនុញ្ញាតិទេ)។ ជាមធ្យមនិស្សិតម្នាក់ញ៉ាំបាយមួយពេល ចំណាយ ២០០០០ ដុង ឬ ១ដុល្លារ មួយថ្ងៃត្រូវចំណាយថ្លៃបាយ ២ពេល និងអាហារពេលព្រឹក ចឹង ក្នុងម្នាក់ៗ ត្រូវចំណាយ ៥០០០០ដុង=២.៥$ ក្នុងមួយថ្ងៃ ហើយស្មើនឹង ៧៥$ ក្នុងមួយខែ។ និស្សិតម្នាក់ៗ បើសិនជាគិតតែថ្លៃបាយ គឺអាចសល់ ជាង ១៤ដុល្លារ ក្នុងម្នាក់ៗ រាល់ខែ។ ចឹងសួរថាថ្លៃចំណាយផ្សេងៗ ១៤ដុល្លារ អាចគ្រប់គ្រាន់ទេ? ការចំនាយបន្ថែមរួមមាន៖
-ថ្លៃទិញសៀវភៅ សំភារៈសិក្សា
-ថ្លៃអិនធើនែត (Internet)
-ថ្លៃទូរស័ព្ទ
-ការធ្វើដំណើរ (ចំពោះប្អូន វត្តី សាលានៅជិតគ្នាតែម្តងមិនមានការចំណាយទេ)
-ការចំណាយបន្ថែមក្នុងថ្នាក់ ដូចជាធ្វើកម្មវិធី គ្រូបង្រៀន,ចូលឆ្នាំខ្មែរ,បុណ្យឯករាជ្យ….
-ជាពិសេសគឺការរៀនបន្ថែមខាងក្រៅ ដូចជាភាសាបរទេស ឬ ជំនាញកុំព្យូទ័រ…
ក្រោយពីទទួលបានប្រាក់តំលើង ២ ៥៣០ ០០០ដុង=១២១.៦ដុល្លារ ឬ ១២៥ ដុល្លារ ដូចប្អូនថាទៅចោះ ចឹង មានន័យថា ប្អូនពិតជាបានសល់ ៥០ដុល្លារ ដោយគិតតែថ្លៃបាយ មិនទាន់គិតពីថ្លៃចំណាយបន្ថែមខាងលើ។
បញ្ហាដែលចោទគឺថា របស់ប្រើប្រាស់មួយចំនួនដេលត្រូវការចាំបាច់ ដូចជាកុំព្យូទ័រជាដើម បើសិនជារំពឹងទៅលើការត្បិតត្បៀត ប្រាក់ខែខាងលើ សួរថាត្រូវចំណាយពេលប៉ុន្មានទើបអាចទិញបាន? ដោយជាមធ្យមត្រូវចំណាយ លើ ៥០០ដុល្លារសំរាប់ទិញ។
តាមខ្ញុំ ប្អូន វត្តី គឺចង់សំដៅថា ក្រៅពីការចាយវាយលើម្ហូបអាហារ គឺអាចសល់ប្រហាក់ប្រហែលហ្នឹងមែន…តែបើរាប់បញ្ចូលទាំងការចាយវាយបន្ថែម ដូចដែលបានរៀបរាប់ខាងលើមុនពេលឡើងប្រាក់ខែ គឺវាពិបាកនិយាយណាស់ថា ចាយសល់លុយ…!
ករណីនិស្សិតនៅសាលាផ្សេង៖
និស្សិតរស់នៅក្រោមការគ្រប់គ្រងរបស់ មជ្ឈមណ្ឌលនិស្សិតបរទេស រួមមានមកពីសាលា សេដ្ឋកិច្ចហាណូយ, សាលាសំណង់ហាណូយ, សាលាឱសថហាណូយ និងសាលាពហុបច្ចេកទេសហាណូយ និស្សិតទាំងឡាយជាទូទៅក៏អាចចំអិនអាហារដោយខ្លួនឯងបានដែរ តែការចាយវាយ គឺមិនដូចសាលាស្ថាបត្យកម្មទេ ព្រោះនៅទីប្រជុំជនហាណូយ គឺថ្លៃជាង…បើញ៉ាំបាយនៅកន្លែងលក់ក្នុង អន្តេវាសិកដ្ឋាន ម្នាក់ត្រូវចំណាយ ចាប់ពី ២០០០០ ដុង=១ដុល្លារដូចគ្នា តែអាចឆ្អែតបានតែមួយភ្លែត ឬពេលខ្លះញ៉ាំមិនកើតផងក៏មាន(ករណីបាយឆៅ ឬ ជ្រាយពេក) ជាទូទៅគឺនិស្សិតញ៉ាំត្រឹម ២៥០០០ដុង។ បើញ៉ាំកន្លែងផ្សេង គឺចាប់ពី ២៥០០០ដុងឡើងទើបគួរសម ថាឆ្អែតបានយូរ ហើយក៏សូមបញ្ជាក់ថា នៅហាណូយ ញ៉ាំបាយហើយ ចង់ញ៉ាំទឹកគឺត្រូវចំណាយលុយទិញទឹកដែរ ដូចជាទឹកតែ ជាដើម…ជាមធ្យមម្នាក់ត្រូវចំណាយ ៦០០០០ដុង=៣ដុល្លារ ក្នុង១ថ្ងៃ ដែលប្រហែលនឹង ៩០ដុល្លារក្នុង១ខែ។ នៅមិនទាន់រាប់បញ្ចូលថ្លៃចាយវាយ បន្ថែមដូចរាប់ខាងលើផង…! ជាពិសេសគឺអ្នករៀនសាលាឱសថ ដែលត្រូវចំណាយសាំងម៉ូតូច្រើនជាងអ្នក នៅសាលាផ្សេងៗទៀត។ ចឹងប្រាក់ខែមុនដែលគេដំលើង ត្រឹម ៨៩.៩ ឬ ថា ៩០ដុល្លារ ក្នុងមួយខែ ពិតជាមិនឆ្លើយតបនឹងតំរូវការ និងជីវភាពរបស់និស្សិតនៅហាណូយគ្រប់គ្នាបានទេ បើប្រឹងសន្សំលុយ បន្ថយការហូបចុក ដើម្បីការផ្គត់ផ្គង់លើការចំណាយផ្សេងៗ គឺពិតជាពិបាក ម្យ៉ាងនៅឆ្ងាយស្រុកកំណើតឈឺម្តងៗ មិនមែនស្រួលទេ…បើទោះជាមានធានារ៉ាប់រងសុខភាពក៏ដោយ។
ខ្ញុំសូមបង្ហាញត្រួសៗ ពីអ្នករស់នៅអន្តេវាសិកដ្ឋាន T4 និងការចំណាយដែលត្រូវការជាចាំបាច់៖
-អាហារពេលព្រឹក ១៥០០០ដុងx៣០=៤៥០០០០ដុង (សែសិបប្រាំម៉ឺនដុង)
-អាហារថ្ងៃត្រង់+ល្ងាច (២៧០០០ដុងx៣០)x២=១៦២០០០០ (មួយលាន ប្រាំមួយសែន ពីរម៉ឺនដុង)
-ថ្លៃអិនធើនែតប្រចាំខែ ៥០០០០ដុង
-ថ្លៃទឹកភ្លើងប្រចាំខែ (អ្នកខ្លះអស់ អ្នកខ្លះមិនអស់ បើសិនអ្នកប្រើមិនលើសការកំណត់)
-ថ្លៃសាំងម៉ូតូ ២០០០០០ដុង (ម៉្ភៃម៉ឺនដុង)
គិតត្រឹមនេះ ឃើញថាម្នាក់ត្រូវចំណាយ ២ ៣២០ ០០០ ដុង (ពីរលាន បីសែន ពីរម៉ឺនដុង) ចំណែកប្រាក់ខែដែលគេទើបតំលើងគឺ ២៥៣០០០០ដុង គឺអាចសល់ត្រឹម ជាងម៉្ភៃម៉ឺនដុង សំរាប់ទិញឯកសារ ហូបទឹកតែ បញ្ចលកាតទូរសព្ទ….! ចឹងឃើញថាមុនការតំលើងតើនិស្សិតខ្មែរ រស់នៅទីនេះ ពិតជាមានការលំបាកជាមួយនឹងជីវភាពរស់ ដោយសារទំនិញឡើងថ្លៃជានិច្ច។
បញ្ជាក់៖ការចំណាយក្នុងការទិញម៉ូតូ សាំង កំព្យូទ័រ ឯកសារ…វាជាការចាំបាច់ក្នុងការសិក្សា ខ្ញុំមិនរាប់ថាអ្នកនោះ ជាមនុស្សសំភារៈនិយមទេ វាមិនដូចអ្នកខ្លះដែលគេដូរម៉ូតូរាល់ឆ្នាំទេ ព្រោះអ្នកទីនេះ ទិញមកគឺជិះរហូតចប់ទើបលក់យកលុយ ត្រលប់ទៅផ្ទះវិញ។

របៀបថតយកផែនទីពី Google Map អោយបានច្បាស់

ដើម្បីថតយកផែនទីពី Google អោយបានច្បាស់ល្អ ដោយមិនចាំបាច់ Capture ពីអេក្រង់ឡើយ ហើយរូបភាពមានគុណភាពនិងច្បាស់ល្អ។
ដំបូងយើងត្រូវដំឡើង Firefox បន្ទាប់មកចូលកន្លែង Add-on រួចស្វែងរក Screengrab extension for Firefox រូចធ្វើការ Install វារួចជាការស្រេច។ បន្ទាប់ពីនោះ យើងអាចធ្វើការថតយកផែនទីបានដោយ៖
១-បើក browser Firefox
២-ចូលទៅកាន់ http://www.maps.google.com រួចធ្វើការបើកផែនទី ដែលយើងចង់បាន។
៣-ពង្រីកផែនទី អោយដល់ទីតាំង ឬ ទីកន្លែងដែលយើងចង់បាន ហើយមិនចាំបាចខ្វល់ពីទំហំរបស់វាទេ យើងនឹងធ្វើវាពេលក្រោយ។
៤-នៅម្ខាង នៃផែនទីមាន link មួយ ហៅថា “Link” យើងធ្វើការចុចទៅលើវា រួចចុចយក Customize and preview embedded map

៥-បន្ទាប់ពីនោះ នឹងលេចចេញផ្ទាំងមួយដែលអោយយើង ជ្រើសយកទំហំរបស់ផែនទី ដោយយកពាក្យ “Custom” រួចហើយវាយទំហំដែលចង់បាន ចូលដោយគិតជា Pixels។

៦-បន្ទាប់ពីវាយតំលៃ នៃទំហំផែនទីដែលចង់បានហើយ យើងត្រូវ HTML Code ដែលមាននៅខាងក្រោម យកទៅបញ្ចូលក្នុង Notepad.

៧-បន្ទាប់ពីកូពីបញ្ចូលកូដ នោះទៅក្នុង Notepad រួចមក យើងប្តូរ extension របស់ Wordpad (.txt) ទៅជា file webpage (.html)

៨-បន្ទាប់មក បើក File ដែលយើងបានបង្កើតក្នុងជំហានទី៧ (ដោយប្រើ Firefox)
៩-ជំហ៊ានបន្ទាប់គឺ ការ save file ដែលជាផែនទីតាមទំហំដែលយើងចង់បានដោយប្រើកម្មវិធី Add-on ScreenGrab ដែលយើងបាន តំលើងតាំងពីដំបូង។ ចុចយកកម្មវិធី ScreenGrab នៅខាងលើឆ្វេងដៃ រួចយក Save – Complete Page/Frame បន្ទាប់មកវានឹងលេចចេញ ផ្តាំងមួយអោយយើងដាក់ឈ្មោះ និងកំនត់ប្រភេទ File ជា PNG ឬ JPG.
ក្រោយពីនោះយើងបានទទួលផែនទីដែលមានទំហំធំ និង ច្បាស់ ដោយមិនចាំបាច់មើលតាម Google Map ទៀតហើយធ្វើការជាមួយវាបាន។