ហេតុអ្វីបានជាចិន ផ្តល់ជំនួយច្រើនដល់ខ្មែរ?

បន្ទាប់ពីមានការធ្វើដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ហ៊ូ ជិនតាវ នៅកម្ពុជាមក ទំនាក់ទំនង កម្ពុជា-ចិន ហាក់ដូចជាល្អូកល្អើនជាងមុន បើតាមរយៈការស្តែងចេញអោយឃើញរបស់អ្នកដឹកនាំទាំងសងខាង។ ក្រៅពីនោះកម្ពុជា ក៏នៅមានទទួលជំនួយដ៏ច្រើនផងដែរ សំរាប់ស្តារហេដ្ឋារចនាសម្ព័ន្ធ និងកសាងប្រទេស។
ទន្ទឹមនឹងភាពស្និទ្ធស្នាលនេះ អ្នកខ្លះក៏បានគិតថា ហេតុអ្វីបានជាចិន ផ្តល់ជំនួយច្រើនម្ល៉េះដល់ខ្មែរ? ហើយភាគច្រើនគឺ ជំនួយដែលគ្មានភ្ជាប់នូវ លក្ខខណ្ឌស៊ាំញ៉ាំ ដែលមិនបាកទេ ដែលខ្មែរយើងសំរេចនឹងទទួលយក។
ហេតុផលដែលធ្វើអោយយើងងាយនឹង លើកឡើងមកគឺ ងាយណាស់ដូចជា៖
-ចិនជាមហាមិត្ត យូរអង្វែងរបស់ខ្មែរ
-ចិនចង់បង្កើន ឥទ្ធិពលខ្លួននៅអាស៊ីអាគ្នេយ៏
-ផលចំនេញសេដ្ឋកិច្ច…
ក្រៅពីនោះវាជាកត្តានយោបាយដែល មានមនុស្សមួយចំនួនបានលើកឡើង ហើយខ្ញុំក៏សុំមិនបកស្រាយបន្ថែមមតិរបស់អ្នកដទៃដែរ។
ជានេះទៅទៀត មានមនុស្សមួយចំនួននៃប្រទេសជិតខាងយើងខ្លះ ហាក់ដូចជាមិនសប្បាយចិត្តនឹងចំនងមិត្តភាពរបស់ កម្ពុជា-ចិន ដែរ ដោយអ្នកខ្លះបានលើកយកឧទាហរណ៏ របបខ្មែរក្រហមដែល កាលណោះ ក៏ទទួលឥទ្ធិពល និងជំនួយ ពីចិនមិនតិចដែរ។ ដោយហេតុនេះ ហើយទើបពួកគេខ្លាច កម្ពុជា ជាទីតាំងបញ្ជូនអាវុធសំរាប់លុកលុយប្រទេសគេ ឬ ជាឈ្នាន់មួយ ដែលអាចមានលទ្ធភាពវាយបកទៅកាន់គេបានគ្រប់ពេល។ នេះ ជាវេបសាយដែលគេបានពិភាក្សាគ្នា៖

ចុចលើរូបដើម្បីតំណទៅកាន់វេបសាយ


មានមនុស្សខ្លះដែល សតិអារម្មណ៏ដែលនៅដិតជាប់រូបភាពសង្គ្រាម ហាក់ដូចជាពិបាកនឹងលុបវាចេញណាស់ ហើយរាល់ពេលដែលនិយាយចេញមកហាក់ដូចជា ចង់តែធ្វើសង្គ្រាម។ មានអ្នកខ្លះ គំនិតចង់គ្រប់គ្រងលើអ្នកដ៏ទៃ មិនដែលយកចិត្តគេមកដាក់លើចិត្តខ្លួនឯង ថាបើគេគ្រប់គ្រងវិញ នោះវាទៅជាយ៉ាងណា?
សំរាប់ខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំចង់បានការអភិវឌ្ឍ និងតម្លាភាពក្នុងសង្គម ហើយជាពិសេសនោះ គឺសុវត្ថិភាព ស្ថេរភាពក្នុងសង្គម ដែលអាចអោយ មនុស្សគ្រប់គ្នា រស់បានដោយភាពសមរម្យ។ ហើយសូមបញ្ជាក់ទៅកាន់ជនរួមជាតិ និង ជាតិសាសន៏ដទៃថា ខ្មែរ មិនមែនជាអាយ៉ង របស់ប្រទេសណាមួយឡើយ ខ្មែរ មានសិទ្ធសំរេចលើវាសនាជាតិរបស់ខ្លួន។ ហើយសូមអោយអ្នកដឹកនាំជាតិ គិតដល់ប្រទេសជាតិជាធំ លុបបំបាត់អំពើពុករលួយ ដោះស្រាយបញ្ហាសង្គម និងជីវភាពអោយបានសមរម្យ។

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

2 Responses to ហេតុអ្វីបានជាចិន ផ្តល់ជំនួយច្រើនដល់ខ្មែរ?

  1. តា ម៉ាប់ និយាយថា ៖

    ខ្ញុំមិនចេះ​ភាសា​វៀតណាមទេអានម៉េចទៅ និយាយ​ទៅ​គេមិនដែល​ជួយ​យើង​ដោយ​មិន​ឃើញ​ប្រយោជន៍​អ្វី​សោះ​នោះ​ទេ រឿង​សម្បទាន​ជា​ឧទាហរណ៍​ស្រាប់ ។

    • សាយ័ន្ត និយាយថា ៖

      បាទ ខ្ញុំក៏ជឿចឹងដែរ! និយាយងាយៗ ទៅលុយដែលគេអោយ ហើយប្រើពាក្យថា ឥតសំណង គឺសំរាប់យកធ្វើផ្លូវ ឬ ស្ពាន វាជាប្រយោជន៏ក្នុងដឹកទំនិញទៅមក ទាំងរបស់ចិន និង របស់ប្រទេសផ្សេងៗ! ឯចំនែករឿងផ្សេងៗ អត់មានអ្វីសំអាង កុំអាលនិយាយ! ហេហេ
      រឿងគេនិយាយក្នុង អត្ថបទដែលខ្ញុំដាក់នោះ យើងចុចលើរូបដើម្បីចូល អានអត្ថបទដើម និង ប្រើ Google translate អាចយល់បាន! ហេហេ គ្រាន់តែថា អ្នកខ្លះសរសេរ អត់សក់ អត់សំលេង ពិបាកបកប្រែបន្តិច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: