ធម្មជាតិ និង បេះដូង

សំរាប់ថ្ងៃទី១៤ កុម្ភៈ នេះ វាជាវប្បធម៌បរទេសដែលកំពុងតែជ្រាបក្នុងបេះដូវមនុស្សទូទាំងសកលលោក យើងនេះ មិនថាប្រទេសណាទេ តែសំរាប់ប្រទេសអាស៊ីមួយចំនួន ដែលមានវប្បធម៌ដោយឡែក អ្នកខ្លះក៏បានទទួលស្គាល់ថា ថ្ងៃនេះជាថ្ងៃបុណ្យសង្សារ ដែលសំដៅទៅលើគូរស្នេហ៏ ដែលគេតែងតែធ្វើអ្វីៗ ពិសេសៗ សំរាប់គ្នា ដែលជាហេតុធ្វើអោយអ្នកខ្លះ ក៏បាត់បង់នូវអ្វីដែលខ្លួនគេគិតថាមានតំលៃបំផុត សំរាប់ជីវិតរបស់គេ។ សំរាប់ខ្ញុំជាជនជាតិអាស៊ីមួយ ឬ និយាយអោយចំ ជាជនជាតិខ្មែរ ខ្ញុំគិតថា បំណាច់នឹងថ្ងៃមួយនេះ បានជ្រួតជ្រាបស្ទើរពេញប្រទេសទៅហើយ បើហាមឃាត់ជាខ្លះបំបិទសិទ្ធិ តែម្តងវាពិបាកណាស់។ សំរាប់ខ្ញុំ ខ្ញុំយល់ថា ថ្ងៃមួយនេះ គឺជាថ្ងៃនៃក្តីស្រលាញ់ ជាថ្ងៃដែលធ្វើអោយមនុស្ស ចេះស្រលាញ់ យល់ដឹងនូវ គុណូបការៈ របស់អ្នកមានគុណ អាណាព្យាបាល គ្រូបាអាចារ្យ…ជាពិសេសគឺ គ្រប់សមាជិកគ្រួសាររបស់យើងផ្ទាល់តែម្តង។
ហើយអ្វីដែលខ្ញុំចង់ប្រាប់ទៅអ្នកអាន គឹថា គួរកែប្រែថ្ងៃមួយនេះ ជាថ្ងៃដ៏មានន័យសំរាប់គ្រួសារ និង សង្គមជាតិ ជាជាងបង្កនូវភាព មិនល្អផ្សេងៗ !
ពេលនេះសូមជូនកាដូ សំរាប់មិត្តអ្នកអានគ្រប់គ្នា ពិរូបភាពធម្មជាតិ និង បេះដូង…