ការិយាល័យ Google (ត)

ជាបន្តខ្ញុំសូមផ្សាយបន្ថែមទៀតពី ភាពស្រស់ស្អាតរបស់ ការិយាល័យធ្វើការរបស់ Google ដែលជាមានភាពទាក់ទាញក្នុងការ ឌីសាញ ទាំងខាងក្រៅ និង ខាងក្នុង។

ធម្មជាតិ និង បេះដូង

សំរាប់ថ្ងៃទី១៤ កុម្ភៈ នេះ វាជាវប្បធម៌បរទេសដែលកំពុងតែជ្រាបក្នុងបេះដូវមនុស្សទូទាំងសកលលោក យើងនេះ មិនថាប្រទេសណាទេ តែសំរាប់ប្រទេសអាស៊ីមួយចំនួន ដែលមានវប្បធម៌ដោយឡែក អ្នកខ្លះក៏បានទទួលស្គាល់ថា ថ្ងៃនេះជាថ្ងៃបុណ្យសង្សារ ដែលសំដៅទៅលើគូរស្នេហ៏ ដែលគេតែងតែធ្វើអ្វីៗ ពិសេសៗ សំរាប់គ្នា ដែលជាហេតុធ្វើអោយអ្នកខ្លះ ក៏បាត់បង់នូវអ្វីដែលខ្លួនគេគិតថាមានតំលៃបំផុត សំរាប់ជីវិតរបស់គេ។ សំរាប់ខ្ញុំជាជនជាតិអាស៊ីមួយ ឬ និយាយអោយចំ ជាជនជាតិខ្មែរ ខ្ញុំគិតថា បំណាច់នឹងថ្ងៃមួយនេះ បានជ្រួតជ្រាបស្ទើរពេញប្រទេសទៅហើយ បើហាមឃាត់ជាខ្លះបំបិទសិទ្ធិ តែម្តងវាពិបាកណាស់។ សំរាប់ខ្ញុំ ខ្ញុំយល់ថា ថ្ងៃមួយនេះ គឺជាថ្ងៃនៃក្តីស្រលាញ់ ជាថ្ងៃដែលធ្វើអោយមនុស្ស ចេះស្រលាញ់ យល់ដឹងនូវ គុណូបការៈ របស់អ្នកមានគុណ អាណាព្យាបាល គ្រូបាអាចារ្យ…ជាពិសេសគឺ គ្រប់សមាជិកគ្រួសាររបស់យើងផ្ទាល់តែម្តង។
ហើយអ្វីដែលខ្ញុំចង់ប្រាប់ទៅអ្នកអាន គឹថា គួរកែប្រែថ្ងៃមួយនេះ ជាថ្ងៃដ៏មានន័យសំរាប់គ្រួសារ និង សង្គមជាតិ ជាជាងបង្កនូវភាព មិនល្អផ្សេងៗ !
ពេលនេះសូមជូនកាដូ សំរាប់មិត្តអ្នកអានគ្រប់គ្នា ពិរូបភាពធម្មជាតិ និង បេះដូង…

ទីក្រុង Constanta ជាង៦០០ឆ្នាំ មុន គ.ស

សំរាប់ការរៀបចំទីក្រុង ដែលយើងហៅថា រៀបចំដែនដី និង នគរូបនីយកម្ម គឺពិតជាមានការទាក់ទងគ្នាយ៉ាងខ្លាំង ទៅដល់អាយុកាល និងព្រឹត្តការណ៏ ប្រវត្តិសាស្ត្ររបស់ទីតំបន់ដែលគេចង់ស្ថាបនាអោយក្លាយជាទីក្រុងដ៏ទាក់ទាញមួយ។ ខ្ញុំសូមលើកយកពីទិក្រុង Constanta របស់ប្រទេស Romania ដែលជាទីដ៏មានវ័យចំណាស់មួយមានអាយុកាលតាំងពី ៦០០ឆ្នាំមុន គ.ស៖


ថើបគ្នាបែប HipHop

នេះមិនមែនជាអ្វីដែលយើងគ្រប់គ្នាត្រូវតែធ្វើតាមនោះទេ របៀបថើបបែបនេះ វាគ្រាន់តែជារូបភាពប្លែកៗ សំរាប់កំសាន្តភ្នែកប៉ុណ្ណោះ អ្វីដែលសំខាន់នោះ ការថើបនោះវាកើតចេញពីទឹកចិត្តស្រលាញ់ ឬទេ? ការថើបខ្លះ វាចេញពីការសំដែង ឬ សិល្បៈ តែប៉ុណ្ណោះ ម្យ៉ាងទៀតវប្បធម៌ខ្មែរយើង ក៏មិនហ៊ានបញ្ចេញតាមទីសាធារណៈដែរ។ ខ្ញុំមិនរិះគន់វប្បធម៌បរទេសទេ តែអ្វីដែលអាចយកបានសឹមយក…

ការិយាល័យធ្វើការរបស់ Twitter

ក៏ជាបណ្តាញសង្គម ដ៏ល្បីល្បាញមួយដែរ ជាពិសេសនៅ អាមេរិច Twitter ក៏ជាក្រុមហ៊ុនដែលមានការិយាល័យធ្វើការដ៏ស្អាតមួយដែរ។