ទំហំក្រដាស់ A0-A8

យើងភាគច្រើនប្រហែលជាស្គាល់ ឬ ហៅរត់មាត់ ក្រដាស់ A4 (អា កាត់ ឬ អេ ហ្វ) ដែលគេនិយមប្រើទូទៅសំរាប់ សរសេរលិខិតស្នាមផ្សេងៗ តែក្រៅពីនោះក្រដាស់ ផ្សេងៗ ទៀត មិនសូវគេមានស្គាល់ ឬ នឹកដល់ទេ ដូចជា A0, A1, A2,… ហើយចំពោះក្រដាស់ អាកាត់ ទៀតសោត ក៏មិនសូវមានអ្នកចាប់អារម្មណ៏ ថាវាមានវិមាត្រពិតប្រាកដប៉ុន្មានដែរ។ ថ្ងៃនេះខ្ញុំសូមនែនាំបងប្អូនអោយស្គាល់ ពីទំហំក្រដាស់ទាំងនេះ។
ទំហំក្រដាស់ តាមស្តង់ដារ អន្តរជាតិ ISO ទាំងនេះ គឺផ្តើមចេញពី ស្តង់ដារ DIN 476 របស់ វិទ្យាស្ថានស្តង់ដារអាឡឺម៉ង់ (Deutschen Institut für Normung – DIN) លើកឡើងតាំងពីឆ្នាំ ១៩២២។ ក្នុងការកំណត់ទំហំក្រដាស់ តាមស្តង់ដារអន្តរជាតិ៖
– វិមាត្រ ត្រូវសរសេរ ទំហំខ្លី មុន ទំហំវែង

– ប្រភេទក្រដាស់ទាំងអស់ A, B និង C ត្រូវតែជាចតុកោណកែង ដែលផលធៀបនៃជ្រុងទាំង២ គឺជាឫសនៃ 2 ប្រហែល 1.414
– ក្រលាផ្ទៃនៃក្រដាស់ A0 កំណត់ស្មើ ១ម៉ែត្រការ៉េ ហើយជ្រុងនៃក្រដាស់ A0 មានវិមាត្រ 841x1189mm
– ប្រភេទក្រដាស់បន្តបន្ទាប់ គឺកំណត់ស្មើ ៥០% (ពិនិត្ររូបខាងក្រោម)
– ចំពោះវិមាត្រក្រដាស់ ប្រភេទ B ត្រូវបានកំណត់យកដោយ មធ្យមធរណីមាត្រ នៃ វិមាត្រ ក្រដាស់ A បន្តគ្នា
– ចំពោះវិមាត្រក្រដាស់ ប្រភេទ C ត្រូវបានកំណត់យកដោយ មធ្យមធរណីមាត្រ នៃ វិមាត្រ ក្រដាស់ A និង B ត្រូវគ្នា

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

2 Responses to ទំហំក្រដាស់ A0-A8

  1. Vanna និយាយថា ៖

    អរគុណ​ណាស់​!​ ពិត​ជា​មាន​ប្រយោជន៍🙂

    • សាយ័ន្ត និយាយថា ៖

      ហេហេ បាទបង! ព្រោះខ្ញុំគិតថា គ្នាតិចណាស់ដែលដឹង! ព្រោះខ្ញុំ ទើបតែដឹងថ្មីៗ នេះដែរហ្នឹង! ពីមុនមក ក្រៅពីទំហំ អាកាត់ អត់ដែលចាប់អារម្មរណ៎សោះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: