ស្រង់អវត្តមានដោយម៉ាស៊ីនស្កែនក្រយ៉ៅ ដៃ ការពារអ្នកប្រលងជំនួស

សម័យនេះ គេនិយមរៀនតាម ប្រព័ន្ធ Credits ដែលអាចអោយគេជ្រើសរើស មុខវិជ្ជារៀនបាន តាមចិត្ត តែក៏មានលក្ខខ័ណ្ឌខ្លះដែរ។ ដើម្បីគ្រប់គ្រងចំនួនសិស្ស ដ៏ច្រើនរបស់សាលារៀន ឬ សាកលវិទ្យាល័យ នៃប្រទេសវៀតណាម គេបានដំលើង ម៉ាស៊ីនស្កែន ក្រយ៉ៅដៃ ដើម្បីស្រង់អវត្តមានសិស្ស ជាពិសេសគឺពេលប្រលងតែម្តង ដើម្បីចៀសវាងសិស្សប្រលងជំនួសអោយគ្នា។

ភាគច្រើនម៉ាស៊ីនស្កែនគឺដាក់នៅជាប់ជណ្តើរឡើងទៅបន្ទប់រៀន


សិស្សកំពុងស្កែនក្រយ៉ៅដៃរបស់ខ្លួន


ចំពោះការស្រង់វត្តមានបែបនេះ គឺមានប្រសិទ្ធភាព តែចំពោះបរិមាណ សិស្សដ៏ច្រើនក៏នៅតែមានបញ្ហាដែរ! ជាពិសេសគឺ ពេលចប់ម៉ោងមួយ ហើយត្រូវចូលម៉ោងមួយទៀត សិស្សច្បាស់ជាប្រជ្រៀតគ្នាមិនខាន ! តែវាឡូយត្រង់ថា ចំពោះសិស្សមិនសូវច្រើន គឺ អាចគ្រប់គ្រងបានល្អណាស់ ! ពេលដែលដល់ម៉ោងរៀន សិស្សត្រូវស្កែន ហើយម៉ាស៊ីននឹងប្រាប់ពី កាលវិភាគរបស់ខ្លួន ដែលត្រូវរៀន ហើយបើមិនមានម៉ោងរៀនទេ តែនៅតែ ស្កែន វានឹងប្រាប់ថា គ្មានម៉ោងរៀនទេ។
ចំពោះស្រុកខ្មែរ ក៏ធ្លាប់លឺថា មានក្រសួងខ្លះ និង ក្រុមហ៊ុនមួយចំនួន ក៏ប្រើម៉ាស៊ីននេះដែរ តែលំបាកត្រង់ថា ពេលខ្លះ វាធ្វើការទៀងទាត់ពេក កាត់ប្រាក់ខែ ប្រាក់ម៉ោងរបស់បុគ្គលិក មិនស្ទើរទេ! ហើយអ្នកដែលមានភាពស្និតស្នាលនឹង អ្នក តែទឹកកក កាន់ខាងហ្នឹង អាចកែវត្តមានរបស់ខ្លួនបានយ៉ាងងាយ។ ហេហេ
យល់ញាតិ ឃ្លាតច្បាប់ ! តែបើច្បាប់ឃោឃៅ គ្មានសីលធម៌ និង មិនសមហេតុផល មិនគួរណា យកមកប្រើទេ!