ទំហំក្រដាស់ A0-A8

យើងភាគច្រើនប្រហែលជាស្គាល់ ឬ ហៅរត់មាត់ ក្រដាស់ A4 (អា កាត់ ឬ អេ ហ្វ) ដែលគេនិយមប្រើទូទៅសំរាប់ សរសេរលិខិតស្នាមផ្សេងៗ តែក្រៅពីនោះក្រដាស់ ផ្សេងៗ ទៀត មិនសូវគេមានស្គាល់ ឬ នឹកដល់ទេ ដូចជា A0, A1, A2,… ហើយចំពោះក្រដាស់ អាកាត់ ទៀតសោត ក៏មិនសូវមានអ្នកចាប់អារម្មណ៏ ថាវាមានវិមាត្រពិតប្រាកដប៉ុន្មានដែរ។ ថ្ងៃនេះខ្ញុំសូមនែនាំបងប្អូនអោយស្គាល់ ពីទំហំក្រដាស់ទាំងនេះ។
ទំហំក្រដាស់ តាមស្តង់ដារ អន្តរជាតិ ISO ទាំងនេះ គឺផ្តើមចេញពី ស្តង់ដារ DIN 476 របស់ វិទ្យាស្ថានស្តង់ដារអាឡឺម៉ង់ (Deutschen Institut für Normung – DIN) លើកឡើងតាំងពីឆ្នាំ ១៩២២។ ក្នុងការកំណត់ទំហំក្រដាស់ តាមស្តង់ដារអន្តរជាតិ៖
– វិមាត្រ ត្រូវសរសេរ ទំហំខ្លី មុន ទំហំវែង

– ប្រភេទក្រដាស់ទាំងអស់ A, B និង C ត្រូវតែជាចតុកោណកែង ដែលផលធៀបនៃជ្រុងទាំង២ គឺជាឫសនៃ 2 ប្រហែល 1.414
– ក្រលាផ្ទៃនៃក្រដាស់ A0 កំណត់ស្មើ ១ម៉ែត្រការ៉េ ហើយជ្រុងនៃក្រដាស់ A0 មានវិមាត្រ 841x1189mm
– ប្រភេទក្រដាស់បន្តបន្ទាប់ គឺកំណត់ស្មើ ៥០% (ពិនិត្ររូបខាងក្រោម)
– ចំពោះវិមាត្រក្រដាស់ ប្រភេទ B ត្រូវបានកំណត់យកដោយ មធ្យមធរណីមាត្រ នៃ វិមាត្រ ក្រដាស់ A បន្តគ្នា
– ចំពោះវិមាត្រក្រដាស់ ប្រភេទ C ត្រូវបានកំណត់យកដោយ មធ្យមធរណីមាត្រ នៃ វិមាត្រ ក្រដាស់ A និង B ត្រូវគ្នា

ជប់លៀង ណូអែល ២០១១ ជាមួយមិត្តរួមថ្នាក់

ម្សិលម៉ិញ មិត្តរួមថ្នាក់ម្នាក់ដែលជាជនជាតិ បារាំង បានអញ្ជើញយើងទាំងអស់គ្នា ដែលរៀនក្នុងថ្នាក់ Post-Master DPEA ជំនាន់ទី១១ តែទៅបានតែប៉ុន្មាននាក់ប៉ុណ្ណោះ ព្រោះភាគច្រើនគឺរវល់។ យ៉ាងណា ក៏ចេះខ្លះរបៀបធ្វើម្ហូបរបស់គេដែរ ហេហេ។

រៀបចំ....ចាប់ផ្តើម


បើកប្រអប់ HTC Sensation XL ពណ៍ស



២៩ គ្រាប់ របស់ Messi នៅដើមរដូវប្រកួត ២០១១-២០១២

ស្រង់អវត្តមានដោយម៉ាស៊ីនស្កែនក្រយ៉ៅ ដៃ ការពារអ្នកប្រលងជំនួស

សម័យនេះ គេនិយមរៀនតាម ប្រព័ន្ធ Credits ដែលអាចអោយគេជ្រើសរើស មុខវិជ្ជារៀនបាន តាមចិត្ត តែក៏មានលក្ខខ័ណ្ឌខ្លះដែរ។ ដើម្បីគ្រប់គ្រងចំនួនសិស្ស ដ៏ច្រើនរបស់សាលារៀន ឬ សាកលវិទ្យាល័យ នៃប្រទេសវៀតណាម គេបានដំលើង ម៉ាស៊ីនស្កែន ក្រយ៉ៅដៃ ដើម្បីស្រង់អវត្តមានសិស្ស ជាពិសេសគឺពេលប្រលងតែម្តង ដើម្បីចៀសវាងសិស្សប្រលងជំនួសអោយគ្នា។

ភាគច្រើនម៉ាស៊ីនស្កែនគឺដាក់នៅជាប់ជណ្តើរឡើងទៅបន្ទប់រៀន


សិស្សកំពុងស្កែនក្រយ៉ៅដៃរបស់ខ្លួន


ចំពោះការស្រង់វត្តមានបែបនេះ គឺមានប្រសិទ្ធភាព តែចំពោះបរិមាណ សិស្សដ៏ច្រើនក៏នៅតែមានបញ្ហាដែរ! ជាពិសេសគឺ ពេលចប់ម៉ោងមួយ ហើយត្រូវចូលម៉ោងមួយទៀត សិស្សច្បាស់ជាប្រជ្រៀតគ្នាមិនខាន ! តែវាឡូយត្រង់ថា ចំពោះសិស្សមិនសូវច្រើន គឺ អាចគ្រប់គ្រងបានល្អណាស់ ! ពេលដែលដល់ម៉ោងរៀន សិស្សត្រូវស្កែន ហើយម៉ាស៊ីននឹងប្រាប់ពី កាលវិភាគរបស់ខ្លួន ដែលត្រូវរៀន ហើយបើមិនមានម៉ោងរៀនទេ តែនៅតែ ស្កែន វានឹងប្រាប់ថា គ្មានម៉ោងរៀនទេ។
ចំពោះស្រុកខ្មែរ ក៏ធ្លាប់លឺថា មានក្រសួងខ្លះ និង ក្រុមហ៊ុនមួយចំនួន ក៏ប្រើម៉ាស៊ីននេះដែរ តែលំបាកត្រង់ថា ពេលខ្លះ វាធ្វើការទៀងទាត់ពេក កាត់ប្រាក់ខែ ប្រាក់ម៉ោងរបស់បុគ្គលិក មិនស្ទើរទេ! ហើយអ្នកដែលមានភាពស្និតស្នាលនឹង អ្នក តែទឹកកក កាន់ខាងហ្នឹង អាចកែវត្តមានរបស់ខ្លួនបានយ៉ាងងាយ។ ហេហេ
យល់ញាតិ ឃ្លាតច្បាប់ ! តែបើច្បាប់ឃោឃៅ គ្មានសីលធម៌ និង មិនសមហេតុផល មិនគួរណា យកមកប្រើទេ!

រូបភាពអ្នកចូលរួមរំលែកទុក្ខ លោក Kim Jong Il នៅកូរ៉េ ខាងជើង និង ស្ថានទូតឯប្រទេសចិន

អ្នករស់នៅប្រទេសចិន យកផ្កាទៅដាក់មុខស្ថានទូត កូរ៉េ ខាងជើងនៅប្រទេសចិន


លោក Kim Jong Il តាមរយៈរូបភាព