ពិធីចែកអំណោយ នៅបុរី វិមានភ្នំពេញ

នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១១ នេះ នៅឯបុរី វិមានភ្នំពេញ របស់ក្រុមហ៊ុន លី ហួរ គ្រុប (Ly Hour Group) ដែលមានលោកឧកញ៉ា លី ហួរ ជានាយក មានការរៀបចំពិធីចែកអំណោយ ជូនដល់ បុគ្គលិក និង កម្មករ នៅក្នុងបុរី វិមានភ្នំពេញ ទាំងអស់ ក្រោមអធិបតីភាពរបស់ លោកអភិបាលក្រុង រាជាធានីភ្នំពេញ កែប ជុតិមា។ ទង្វើដ៏ថ្លៃថ្លានេះ បង្ហាញអោយឃើញពីទឹកចិត្តសប្បុរសរបស់ ថ្នាក់ដឹកនាំ ហើយក៏ដើម្បី ចូលរួមជាមួយបងប្អូនខ្មែរ ក្នុងឱកាសនៃ ការចូលកាន់បិណ្ឌ របស់ប្រជាជនខ្មែរទាំងមូលផងដែរ។
សូមបញ្ជាក់ថា បុរី វិមានភ្នំពេញ ជា បុរីមួយ ក្នុងចំនោមបុរី ដែលទទួលបានអាជ្ញាប័ណ្ណ អភិវឌ្ឍអចលនទ្រព្យ ពីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយជាពិសេស គឺជាបុរី ដែលនៅជាប់ភ្លូវធំៗ និង ជាតំបន់អភិវឌ្ឍ របស់រាជធានីភ្នំពេញទៀតផង។ ចំនាយពេលតែ ២-៣ នាទី ពីរង្វង់មូល កាំកូ ស៊ីធី(តាមផ្លូវ ៥៩៨ ឬ ផ្លូវ ជា សុផារ៉ា) យើងអាចមកដល់ ការិយាល័យលក់របស់បុរី បាន។

លោកឧកញ៉ា លី ហួរ កំពុងថ្លែងសុន្ទរកថា និង បើកកម្មវិធី


លោកអភិបាលក្រុង កំពុងសំនេះសំណាលជាមួយបងប្អូនកម្មករ


អង្ករដែលជាអំណោយត្រូវចែកជូន បងប្អូនកម្មករ



បងប្អូនកម្មករ និង បុគ្គលិកដែលបានចូលរួមក្នុងពិធី


លោកអភិបាលក្រុង កំពុង តែសំនេះសំណាលជាមួយបងប្អូនកម្មករ


លោកអភិបាលក្រុង កំពុងចែកអំណោយដល់ បងប្អូនកម្មករ


លោកឧកញ៉ា លី ហួរ កំពុងចែកអំណោយ ដល់បងប្អូនកម្មករ


ក្រោយពីចែកអំណោយចប់ លោកអភិបាលក្រុង បានសំនេះសំណាលជាមួយ លោកឧកញ៉ា លី ហួរ ពីដំណើរការសាងសង់ និងមើលពីប្លង់របស់បុរី


អំណោយទាំងអស់រួមមាន ៣៥០កេស ទឹកស៊ីអីវ ៣៥០ យួរ ទឹកសុទ្ធ ៣៥០កេស អង្ករ ៥០បាវ និងអាវចំនួន ៣៥០ ។
អត្ថបទនិងរូបភាព៖ សាយ័ន្ត