Update:យប់មិញរញ្ជួយដី

កាលពីយប់មិញនេះ គឺមានការរញ្ជួយដីនៅព្រំដែន ថៃ-ឡាវ-ភូមា កំរិត ៧ រិចទ័រ ដែលធ្វើអោយហាណូយយប់មិញនេះ ការមានការ រងនូវចំហាយនេះខ្លះដែរ ដែលមានទិដ្ឋភាពខ្លះដូចខាងក្រោម៖

អ្នកនៅអគារខ្ពស់ៗ នាំគ្នាចុះមកក្រោម



នៅតាមតំបន់ដែលរញ្ជួយខ្លាំងដូចជានៅភូមា ឡាវ និង ថៃ គឺមានពត៌មានមកថា មានស្លាប់ខ្លះតែនៅមិនទាន់មានតួរលេខច្បាស់ការនៅឡើយ ចឹងចាំមើលបន្តទៀតសិន។
ខ្ញុំនៅហាណូយគ្រាន់តែរងឥទ្ធិពលប៉ុណ្ណោះ មិនប៉ះពាល់ដោយផ្ទាល់ ហើយក៏មានការខូចខាតអីធំដំដែរ។
សូមរងចាំអានបន្ត…ហេហេ
Source VNexpress.Net

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

4 Responses to Update:យប់មិញរញ្ជួយដី

  1. សុផាត និយាយថា ៖

    មិចក៏សើច?

    • សាយ័ន្ត និយាយថា ៖

      ខ្ញុំសើចខ្លួនឯងទេ ព្រោះខ្ញុំធ្វើដូចជាអ្នកកាសែត តែតាមពិតពត៌មានគឺយកចេញពីវេបសាយផ្សេងទេ! មិនបានចង់ សើចរឿងរញ្ជួយដីធ្វើអោយខូចខាត ឬ បាត់បងជីវិតឡើយ! ណាមួយខ្ញុំក៏កំពុងតែនៅតំបន់ដែលរង ឥទ្ធិពលខ្លះដែរ ! តែមិនទាន់មានអីធំដំទេ សំរាប់ទីនេះ

  2. តើកម្ពុជា អាចមានរឿងបែបនេះទេ ?

    • សាយ័ន្ត និយាយថា ៖

      ខ្ញុំមិនហ៊ានអះអាង ថាកម្ពុជា អាចរងការប៉ះពាល់ឬយ៉ាងណាទេ តែតាមផែនទីដែលគេលើកឡើង ប្រហែលជាគ្មានការប៉ះពាល់ធំដំទេមើលទៅ ហើយចំមើលអ្នកជំនាញខ្មែរគេលើកឡើងសិន។ ការរញ្ជួយលើកនេះ គឺនៅក្រោមដីប្រហែល ១០គីឡូម៉ែត្រ (ត្រង់កន្លែងរញ្ជួយនៅភូមា) ហើយនិងមិនបង្កអោយមាន រលកយក្ស ដូចនៅជប៉ុនទេ! គិតត្រឹមតំបន់រញ្ជួយគឺ រញ្ជួយកំរិតខ្ពស់ (អាច កំរិត ៨ឡើងទៅ) ចំនែកប្រទេសដែលស្ថិតនៅ លើផ្នែកប្រេះ ដូចជាវៀតណាម រញ្ជួយត្រឹមកំរិត ៣-៤ ប៉ុណ្ណោះ ! ហើយអគារចាស់គឺអាចទទួលការខូចខាត ចំនែកអគារថ្មី មិនជាប៉ពាល់ធ្ងន់ធ្ងរទេ ព្រោះគេបានគណនា ការពាររញ្ជួយ យ៉ាងហើយណាស់ កំរិត ៧ រួចហើយ ! តែតំបន់ដែលស្រទាប់ដីខ្សោយដូចជា ភាគខាងជើងវៀតណាម អាចត្រូវធ្វើតេស្ត ការពាររញ្ជួយដីឡើងវិញ ! ចំពោះខាងខ្មែរ មិនទាន់មានអ្នកជំនាញការ ណាមួយចេញមកអះអាងនៅឡើយទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: