We pray for Japan-យើងបន់ស្រន់ដល់ប្រទេសជប៉ុន

ក្រោយពីរងការរំជួយដី ៩ រិចទ័រ និង រលកយក្សស៊ូណាមិ ដែលបណ្តាលអោយប្រទេសជប៉ុនរងការខូចខាតយ៉ាងខ្លាំង ហើយចំនួនមនុស្សស្លាប់ និង បាត់ខ្លួន បន្តកើនឡើងជាលំដាប់។ បណ្តាប្រទេសមួយចំនួន កំពុងតែបន្តជំនួយសំរាប់បំពេញតំរូវការ ចាំបាច់ទៅកាន់ប្រទេសជប៉ុន ហើយទោះបីជាប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍ តួយ៉ាងប្រទេសកម្ពុជា ក៏បានបំពេញនូវទឹកចិត្ត សប្បុរសធម៌ជួយរំលែកទុក្ខប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុនដែរ។

ការចែកចំណីអាហារសំរាប់អ្នករងគ្រោះ


ទឹកនៅពាសពេញទីក្រុងមួយចំនួននៅឡើយ


បណ្តាមនុស្សចាស់ ដែលគេជម្លៀសចេញទៅកាន់ទីសុវត្ថភាព កំពុងតាមដានពត៌មាន


តើចេញពីគ្រោះមហន្តរាយលើកនេះ យើងអាចទទួលបានបទពិសោធន៏អ្វីខ្លះ?
មាន, ពិតជាមាន,…វាមិនចាំបាច់ទាល់តែប្រទេសយើងជួបស្ថានការ ដ៏យ៉ាប់យ៉ឺនដូចប្រទេសគេសិន ចាំមកសិក្សាពីគ្រោះមហន្តរាយ និង ដំណោះស្រាយរបស់គេទេ។
តាំងពីថ្ងៃដំបូងដែល ចាប់ផ្តើមរំជួយ ខ្ញុំបានអង្គុយមើល LIVE របស់ទូរទស្សន៏ BBC ដែលបានចាកផ្សាយនូវរូបភាពមួយចំនួន ដែលបង្ហាញពីវប្បធម៏ និង គំនិតជឿនលឿនរបស់ប្រជាជនជប៉ុន, ទាំងនោះមានដូចជា៖
-ការដែលមនុស្សម្នា មិនរញ៉េរញ៉ៃ ពេលមានការរំជួយ ដោយគ្រប់ៗ គ្នា ចេញមកទីស្រលះ យកតែរបស់ណាដែលចាំបាច់ មិនធ្ងន់ ឬ រហ័សយកចេញបាន និងចាំបាច់
-ម្នាក់ៗ កាន់ដៃគ្នា និងតំរង់ជួរ ឬ តោងស្មារ បន្តគ្នាដើរទៅកាន់ទីសុវត្ថភាព
-នៅតាមហាងនានា ដែលមិនទទួលរងការខូចខាត ប្រជាជនដែលមកប្រមូលផ្តុំគ្នា ត្រូវបានម្ចាស់ហាង ជួយរំលែកចំណីអាហារ ទៅកាន់ពួកគាត់ ដោយគ្រប់គ្នាតំរង់ជួរ គ្មានការជ្រួលច្របល់
-មនុស្សចាស់ ត្រូវគេយកចិត្តទុកដាក់ ជាពិសេសគឺ មនុស្សចាស់ ដែលមានតែខ្លួនមួយ ពួកគាត់មិនត្រូវបានគេបោះបង់ចោលទេ
…នៅមានគំរូល្អៗ ជាច្រើនដែលច្លុះបញ្ចាំងពី គំនិតជឿនលឿនរបស់ពួកជប៉ុនដែរ នោះគឺ គ្មានការលួចទ្រព្យសម្បតិ្ត ឬ វាយកំទេចដណ្តើម អាហារដូច នៅបណ្តាប្រទេសមួយចំនួន ដូចជាអាមេរិច ពេលជួបព្យុះ Katrina, ទឹកជំនន់នៅអង់គ្លេស កាលពី ២០០៧, រញ្ជួយដីឆ្នាំទៅ នៅប្រទេស ឈីលី ដែលភាពអនាធិបតេយ្យ ធ្វើអោយទាហ៊ានលូកដៃបង្រ្កាបទើបទប់ឈ្នះ។

ទាហ៊ានជួយគ្រាមនុស្សចាស់ដែលគ្មានសាច់ញាតិ


តំរង់ជួរឡើងឡានសង្គ្រោះ និង បញ្ជូនទៅកាន់ទីសុវត្ថិភាព


តើកត្តាអ្វីខ្លះដែលប្រជាជនជប៉ុនធ្វើបាននូវ គំនិតជឿនលឿនទាំងនោះ?
-ទីមួយ គឺ ការអប់រំ, “ប្រជាជនជប៉ុន គឺមានការបណ្តុះបណ្តាលតាំងពីកុមារមក ជាពិសេសគឺរបៀបរស់នៅ ស្ងប់ស្ងាត់ មិនជ្រួលច្របល់” Federico D. Pasqual នៅឯ The Philippine Star បាននិយាយ។ ក្មេងៗនៅតាមសាលានានា ពេលអាហារថ្ងៃត្រង់ គឺជារយៈកាល ដែលគេហ្វឹកហាត់ទំលាប់ទាំងនោះ គឺឈរតំរង់ជួរនិង អត់ធ្មត់ រងចាំអាហារ ហើយអាហារទាំងនោះគឺមិនគិតថ្លៃទេ។ ហើយអកប្បកិរិយានេះ គឺបានជោគជ័យ យ៉ាងខ្លាំងពេលដែលពួកគេ ជួបគ្រោះមហន្តរាយលើកនេះ។
-ទីពីរ គឺប្រជាជន ជប៉ុនធ្លាប់ជួបគ្រោះលំបាករួចហើយ ហើយជាច្រើនលើកច្រើនសារ ពួកគេអាចងើបឡើងវិញ យ៉ាងឆាប់រហ័ស ហើយមិនបាត់បង់សមត្ថភាពដែលធ្លាប់មាន ដូចជាយើងធ្លាប់បានលឺ ប្រវត្ថិប្រទេសជប៉ុន ជាពិសេសគឺ ការងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងមហាសង្រ្គាមលោក។
-ទីបី គឺ វប្បធម៌រស់នៅជា សមូហភាព ឬ ថារស់នៅក្នុងចំនោមមនុស្សដ៏ច្រើន នៅកន្លែងដ៏តូចមួយ។ យើងឃើញហើយថា នៅតាមមហាវិថីជប៉ុនជាច្រើន តែងតែមានមនុស្សដើរចុះឡើងយ៉ាងណែនណាន់តាន់តាប់ តែក៏មិនមានឃើញអ្នកណាងាយនឹងដើរ ជាន់ជើងគ្នាណាស់ ឬ ថា ដើរប៉ះគ្នា ងាកមុខខាំគ្នាដូចឆ្កែ ដែរ មិនដូចតាមបណ្តាប្រទេសខ្លះ រាំជាន់ជើងគ្នា ងាកមកវាយគ្នា ដូចស្អីមិនដឹង, ឯកន្លែងខ្លះទៀតជិះម៉ូតូ ប៉ះគ្នាតិច ចុះមកវាយភ្លាម មិននិយាយគ្នាសោះ។ ការរស់នៅរបស់ពួកជប៉ុន គឺស្របទៅតាមសង្គមដែល គេរស់នៅ, ទាំងវប្បធម៌ និង វិទ្យាសាស្រ្ត ភាពរីកចំរើនទាំង គ្រប់វិស្ស័យ, មិនបណ្តាលអោយគេ ភ្លេចខ្លួនរស់នៅបែបអភិជនឡើយ។ មិនដូចប្រទេសមួយចំនួន ដែលចាប់អារម្មណ៏ជ្រុលពេក នូវភាពឯកជននិយម និង សិទ្ធិដែលគេមិនអាចរំលោភបំពានលើខ្លួនបាន ដែលក្នុងភាពចលាចល មានតែបង្កអោយមានភាពអានាធិបតេយ្យទៅវិញ។
…នៅមានកត្តាជាច្រើនដែលមនុស្សជនជាតិជប៉ុន អាចធ្វើបាននិង បង្ហាញអោយឃើញនូវភាពរីកចំរើន និង ស៊ីវិល័យ តាមបែប អាស៊ី និងគំនិតរីកចំរើនទាំងនោះ តែងតែនៅជាប់ក្នុងចិត្តមនុស្សជប៉ុនគ្រប់រូប, ទាំងជាអ្នកទាំងនោះបានបាត់បង់នូវសាច់ញាតិដែល ខ្លួនស្រលាញ់យ៉ាងណាក៏ដោយ, ការឈឺចាប់គឺចៀសមិនផុត តែភាពរឹងមាំក៏ត្រូវតែធ្វើអោយបានដាច់ខាត។
…យើងសូមបួងសួងអោយប្រទេសជប៉ុនឆាប់រួចផុត ពីគ្រោះមហន្តរាយដែលកំពុងតែគំរាមកំហែង លើជីវិតពលរដ្ឋជាច្រើន ក៏ដូចជាបួងសួងអោយពិភពលោក រួចផុតពីវិបត្តទាំងឡាយ ទាំងសង្រ្គាម និង គ្រោះធម្មជាតិ។
រួមគ្នាបួងសួង ជួយសង្រ្គោះប្រទេសជប៉ុន…

សូមជួយបួងសួង សង្រ្គោះប្រទេសជប៉ុន...និងជួយបរិច្ចាកតាមលទ្ធភាព ដើម្បីភាពគង់វង្ស នៃស្រទាប់មនុស្ស

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

One Response to We pray for Japan-យើងបន់ស្រន់ដល់ប្រទេសជប៉ុន

  1. Pingback: មិត្តភាព « សប្បាយនឹងអាន…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: