Update:យប់មិញរញ្ជួយដី

កាលពីយប់មិញនេះ គឺមានការរញ្ជួយដីនៅព្រំដែន ថៃ-ឡាវ-ភូមា កំរិត ៧ រិចទ័រ ដែលធ្វើអោយហាណូយយប់មិញនេះ ការមានការ រងនូវចំហាយនេះខ្លះដែរ ដែលមានទិដ្ឋភាពខ្លះដូចខាងក្រោម៖

អ្នកនៅអគារខ្ពស់ៗ នាំគ្នាចុះមកក្រោម



នៅតាមតំបន់ដែលរញ្ជួយខ្លាំងដូចជានៅភូមា ឡាវ និង ថៃ គឺមានពត៌មានមកថា មានស្លាប់ខ្លះតែនៅមិនទាន់មានតួរលេខច្បាស់ការនៅឡើយ ចឹងចាំមើលបន្តទៀតសិន។
ខ្ញុំនៅហាណូយគ្រាន់តែរងឥទ្ធិពលប៉ុណ្ណោះ មិនប៉ះពាល់ដោយផ្ទាល់ ហើយក៏មានការខូចខាតអីធំដំដែរ។
សូមរងចាំអានបន្ត…ហេហេ
Source VNexpress.Net

មានការរញ្ជួយនៅអាំងតែរបស់ខ្ញុំ

ម៉ោង ២១ យប់ ថ្ងៃ២៤ ខែមិនា ឆ្នាំ២០១១ នៅអាំងតែខ្ញុំមានការរញ្ជួយមួយដែល ធ្វើអោយភ្ញាក់ផ្អើលទាំងអស់គ្នា ! ខ្ញុំគិតថាខ្ញុំវិលមុខ តែក្រលេកមើល កង្ហារ និងអ្វីដែលព្យួរនៅជញ្ជាំង គឺមានការរង្គើរ គួរសម ! ជាពិសេសគឺ ដបទឹកអប់ខ្ញុំ ក្លេងខ្លោង នៅខាងមុខខ្ញុំ ងាយនឹងឃើញណាស់ !
ឥលូវនិស្សិតខ្លះ នាំគ្នាចុះទៅឈរខាងក្រោម ហើយខ្លះនៅតាប៉ែ នៅមុខបន្ទប់ !
ចាំមើលមានបញ្ហាអីអត់ណ៎…

មិត្តភាព

ក្នុងវីដេអូខាងក្រោម គឺថតពេលដែលក្រុមការងារទូរទស្សន៏មួយក្រុមរបស់ជប៉ុន ចុះថតយក ទិដ្ឋភាពជាក់ស្តែងបន្ទាប់ពីទទួលរងនូវការរញ្ជួយដីដ៏ខ្លាំង គឺ ៩ រិចទ័រ និងរលកយក្សរួចមក។ ក្នុងអត្ថបទមុន ខ្ញុំបានសរសេរខ្លះអំពី ផ្នត់គំនិតរបស់ជនជាតិជប៉ុន ដែលយើងជាប្រទេស អាស៊ី ដូចគ្នា គួរយកតំរាប់តាម នោះគឺមានមិត្តភាព និង ភាពស្មោះត្រង់។ សូម្បីតែឆ្កែ ក្នុងវីដេអូ ក៏ចេះរត់មករក ជំនួយ ទៅជួយមិត្តខ្លួន ដែលរងរបួសដែរ។ ការចេះជួយគ្នា ក្នុងគ្រាមានអាសន្ននេះ គឺជាមេរៀនមួយដែលមនុស្សគ្រប់ គួរតែធ្វើអោយបាន។

សូមអោយ ជប៉ុន និង ពិភពលោក ជាពិសេស គឺ កម្ពុជា រួចផុតពី គ្រោះវិបត្តិទាំងឡាយ !
We pray for Japan…

ព្រឹលធ្លាក់នៅវៀតណាម(សាប៉ា,បាតសាត,ខេត ឡៅកាយ)

នីឯហាណូយឯនេះ ក្រោយពីមានប្រកាសថាអាចមានធា្លក់ភ្លៀងទឹកកក ប្រជាជនដែលគ្មានការងារចាំបាច់ត្រូវចេញក្រៅ គឺមិនសូវជាចេញទៅណាមកណីទេ។ ឬ ឯពួកខ្ជឹលៗ ដូចខ្ញុំយ៉ាងជាដើមក៏មិនសូវជាចេញទៅសាលា ដូចសព្វមួយដងដែរ ហេហេ តែនៅតែមានការចាំបាច់ចេញទៅខ្លះដែរ ទោះជាសីតុណ្ហភាពតឹ្រមតែ ១០-១៥ អង្សា ក៏ដោយ។
ឬ ឯខេត្តនៅតាមជាយដែនវៀតណាម-ចិន វិញក៏មិនជាគួរអោយផ្ញាក់ផ្អើលអីដែរ ដែលឃុំ សាប៉ា ឯខេត្ត ឡៅ កាយប្រទេសវៀតណា មួយនេះត្រជាក់ជាប់គ្នា ១ឆ្នាំ ១២ខែ ជារៀងរាល់ឆ្នាំ តែឆ្នាំនេះ រដូវរងារមិនជាធ្លាក់ព្រឹលអី ដូចពីបីថ្ងៃនេះសោះ។ តាមរយៈសារពត៌មានក្នុងស្រុង និង តាមរយៈប្លុកវៀតណាមមួយចំនួន យើងនឹងអាចបានឃើញនូវទិដ្ឋភាពធ្លាក់ព្រឹលនៅតំបន់នោះ។
បើមើលយូរទៅព្រឹលដែលនៅជាប់នឹងតាម ដី ដំបូលផ្ទះ ឬ គុម្ពស្មៅ អៅអស់ហ្នឹង មិនសូវជាខុសគ្នាអី ទៅនឹងទឹកកក ក្នុង ទូទឹកកកទេ តែវាជព្រឹលដែលធ្លាក់មកមែន ឬ ជាសន្សើមដែលរឹងជាទឹកកក ដោយសារតែសីតុណ្ហភាព នៅតំបន់នោះត្រឹមតែ ០-៥ អង្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

អ្នកភូមិយកព្រឹលមកធ្វើជារូបចំលាក់សំរាម់ទាក់ទាយភ្ញៀវទេសចរណ៏


ផ្លូវឡើងទៅកាន់ភ្នំ មានសុទ្ធព្រឹល


ដំបូលផ្ទះកកដោយព្រឹល ទោះជាមានភ្លៀងខ្លះក៏ដោយ


មើលទៅកុំថាទឹកកកឈូសណា


ដើរប្រមូលព្រឹលយកទៅធ្វើរូបទឹកកក


នាំគ្នាទៅមើលព្រឹលធ្លាក់



Source VNexpress.net

We pray for Japan-យើងបន់ស្រន់ដល់ប្រទេសជប៉ុន

ក្រោយពីរងការរំជួយដី ៩ រិចទ័រ និង រលកយក្សស៊ូណាមិ ដែលបណ្តាលអោយប្រទេសជប៉ុនរងការខូចខាតយ៉ាងខ្លាំង ហើយចំនួនមនុស្សស្លាប់ និង បាត់ខ្លួន បន្តកើនឡើងជាលំដាប់។ បណ្តាប្រទេសមួយចំនួន កំពុងតែបន្តជំនួយសំរាប់បំពេញតំរូវការ ចាំបាច់ទៅកាន់ប្រទេសជប៉ុន ហើយទោះបីជាប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍ តួយ៉ាងប្រទេសកម្ពុជា ក៏បានបំពេញនូវទឹកចិត្ត សប្បុរសធម៌ជួយរំលែកទុក្ខប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុនដែរ។

ការចែកចំណីអាហារសំរាប់អ្នករងគ្រោះ


ទឹកនៅពាសពេញទីក្រុងមួយចំនួននៅឡើយ


បណ្តាមនុស្សចាស់ ដែលគេជម្លៀសចេញទៅកាន់ទីសុវត្ថភាព កំពុងតាមដានពត៌មាន


តើចេញពីគ្រោះមហន្តរាយលើកនេះ យើងអាចទទួលបានបទពិសោធន៏អ្វីខ្លះ?
មាន, ពិតជាមាន,…វាមិនចាំបាច់ទាល់តែប្រទេសយើងជួបស្ថានការ ដ៏យ៉ាប់យ៉ឺនដូចប្រទេសគេសិន ចាំមកសិក្សាពីគ្រោះមហន្តរាយ និង ដំណោះស្រាយរបស់គេទេ។
តាំងពីថ្ងៃដំបូងដែល ចាប់ផ្តើមរំជួយ ខ្ញុំបានអង្គុយមើល LIVE របស់ទូរទស្សន៏ BBC ដែលបានចាកផ្សាយនូវរូបភាពមួយចំនួន ដែលបង្ហាញពីវប្បធម៏ និង គំនិតជឿនលឿនរបស់ប្រជាជនជប៉ុន, ទាំងនោះមានដូចជា៖
-ការដែលមនុស្សម្នា មិនរញ៉េរញ៉ៃ ពេលមានការរំជួយ ដោយគ្រប់ៗ គ្នា ចេញមកទីស្រលះ យកតែរបស់ណាដែលចាំបាច់ មិនធ្ងន់ ឬ រហ័សយកចេញបាន និងចាំបាច់
-ម្នាក់ៗ កាន់ដៃគ្នា និងតំរង់ជួរ ឬ តោងស្មារ បន្តគ្នាដើរទៅកាន់ទីសុវត្ថភាព
-នៅតាមហាងនានា ដែលមិនទទួលរងការខូចខាត ប្រជាជនដែលមកប្រមូលផ្តុំគ្នា ត្រូវបានម្ចាស់ហាង ជួយរំលែកចំណីអាហារ ទៅកាន់ពួកគាត់ ដោយគ្រប់គ្នាតំរង់ជួរ គ្មានការជ្រួលច្របល់
-មនុស្សចាស់ ត្រូវគេយកចិត្តទុកដាក់ ជាពិសេសគឺ មនុស្សចាស់ ដែលមានតែខ្លួនមួយ ពួកគាត់មិនត្រូវបានគេបោះបង់ចោលទេ
…នៅមានគំរូល្អៗ ជាច្រើនដែលច្លុះបញ្ចាំងពី គំនិតជឿនលឿនរបស់ពួកជប៉ុនដែរ នោះគឺ គ្មានការលួចទ្រព្យសម្បតិ្ត ឬ វាយកំទេចដណ្តើម អាហារដូច នៅបណ្តាប្រទេសមួយចំនួន ដូចជាអាមេរិច ពេលជួបព្យុះ Katrina, ទឹកជំនន់នៅអង់គ្លេស កាលពី ២០០៧, រញ្ជួយដីឆ្នាំទៅ នៅប្រទេស ឈីលី ដែលភាពអនាធិបតេយ្យ ធ្វើអោយទាហ៊ានលូកដៃបង្រ្កាបទើបទប់ឈ្នះ។

ទាហ៊ានជួយគ្រាមនុស្សចាស់ដែលគ្មានសាច់ញាតិ


តំរង់ជួរឡើងឡានសង្គ្រោះ និង បញ្ជូនទៅកាន់ទីសុវត្ថិភាព


តើកត្តាអ្វីខ្លះដែលប្រជាជនជប៉ុនធ្វើបាននូវ គំនិតជឿនលឿនទាំងនោះ?
-ទីមួយ គឺ ការអប់រំ, “ប្រជាជនជប៉ុន គឺមានការបណ្តុះបណ្តាលតាំងពីកុមារមក ជាពិសេសគឺរបៀបរស់នៅ ស្ងប់ស្ងាត់ មិនជ្រួលច្របល់” Federico D. Pasqual នៅឯ The Philippine Star បាននិយាយ។ ក្មេងៗនៅតាមសាលានានា ពេលអាហារថ្ងៃត្រង់ គឺជារយៈកាល ដែលគេហ្វឹកហាត់ទំលាប់ទាំងនោះ គឺឈរតំរង់ជួរនិង អត់ធ្មត់ រងចាំអាហារ ហើយអាហារទាំងនោះគឺមិនគិតថ្លៃទេ។ ហើយអកប្បកិរិយានេះ គឺបានជោគជ័យ យ៉ាងខ្លាំងពេលដែលពួកគេ ជួបគ្រោះមហន្តរាយលើកនេះ។
-ទីពីរ គឺប្រជាជន ជប៉ុនធ្លាប់ជួបគ្រោះលំបាករួចហើយ ហើយជាច្រើនលើកច្រើនសារ ពួកគេអាចងើបឡើងវិញ យ៉ាងឆាប់រហ័ស ហើយមិនបាត់បង់សមត្ថភាពដែលធ្លាប់មាន ដូចជាយើងធ្លាប់បានលឺ ប្រវត្ថិប្រទេសជប៉ុន ជាពិសេសគឺ ការងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងមហាសង្រ្គាមលោក។
-ទីបី គឺ វប្បធម៌រស់នៅជា សមូហភាព ឬ ថារស់នៅក្នុងចំនោមមនុស្សដ៏ច្រើន នៅកន្លែងដ៏តូចមួយ។ យើងឃើញហើយថា នៅតាមមហាវិថីជប៉ុនជាច្រើន តែងតែមានមនុស្សដើរចុះឡើងយ៉ាងណែនណាន់តាន់តាប់ តែក៏មិនមានឃើញអ្នកណាងាយនឹងដើរ ជាន់ជើងគ្នាណាស់ ឬ ថា ដើរប៉ះគ្នា ងាកមុខខាំគ្នាដូចឆ្កែ ដែរ មិនដូចតាមបណ្តាប្រទេសខ្លះ រាំជាន់ជើងគ្នា ងាកមកវាយគ្នា ដូចស្អីមិនដឹង, ឯកន្លែងខ្លះទៀតជិះម៉ូតូ ប៉ះគ្នាតិច ចុះមកវាយភ្លាម មិននិយាយគ្នាសោះ។ ការរស់នៅរបស់ពួកជប៉ុន គឺស្របទៅតាមសង្គមដែល គេរស់នៅ, ទាំងវប្បធម៌ និង វិទ្យាសាស្រ្ត ភាពរីកចំរើនទាំង គ្រប់វិស្ស័យ, មិនបណ្តាលអោយគេ ភ្លេចខ្លួនរស់នៅបែបអភិជនឡើយ។ មិនដូចប្រទេសមួយចំនួន ដែលចាប់អារម្មណ៏ជ្រុលពេក នូវភាពឯកជននិយម និង សិទ្ធិដែលគេមិនអាចរំលោភបំពានលើខ្លួនបាន ដែលក្នុងភាពចលាចល មានតែបង្កអោយមានភាពអានាធិបតេយ្យទៅវិញ។
…នៅមានកត្តាជាច្រើនដែលមនុស្សជនជាតិជប៉ុន អាចធ្វើបាននិង បង្ហាញអោយឃើញនូវភាពរីកចំរើន និង ស៊ីវិល័យ តាមបែប អាស៊ី និងគំនិតរីកចំរើនទាំងនោះ តែងតែនៅជាប់ក្នុងចិត្តមនុស្សជប៉ុនគ្រប់រូប, ទាំងជាអ្នកទាំងនោះបានបាត់បង់នូវសាច់ញាតិដែល ខ្លួនស្រលាញ់យ៉ាងណាក៏ដោយ, ការឈឺចាប់គឺចៀសមិនផុត តែភាពរឹងមាំក៏ត្រូវតែធ្វើអោយបានដាច់ខាត។
…យើងសូមបួងសួងអោយប្រទេសជប៉ុនឆាប់រួចផុត ពីគ្រោះមហន្តរាយដែលកំពុងតែគំរាមកំហែង លើជីវិតពលរដ្ឋជាច្រើន ក៏ដូចជាបួងសួងអោយពិភពលោក រួចផុតពីវិបត្តទាំងឡាយ ទាំងសង្រ្គាម និង គ្រោះធម្មជាតិ។
រួមគ្នាបួងសួង ជួយសង្រ្គោះប្រទេសជប៉ុន…

សូមជួយបួងសួង សង្រ្គោះប្រទេសជប៉ុន...និងជួយបរិច្ចាកតាមលទ្ធភាព ដើម្បីភាពគង់វង្ស នៃស្រទាប់មនុស្ស

Announcement on the recipients of SIIT Graduate Scholarship Program


សូមជូនពរ អ្នកដែលជាប់អាហារូបករណ៏ដែលមានឈ្មោះក្នុងបញ្ជីនេះ សូមទទួលបានជោគជ័យ !

Casio 500MS&570MS

បើអ្នកចង់បាន Casio ទាំង២ ប្រភេទនេះ សំរាប់ប្រើលើម៉ាស៊ីនកំព្យូទ័រ សូមចុចលើរូបខាងក្រោមដើម្បីដោនឡត។ ការប្រើប្រាស់គឺដូចជា Casio ដែលអ្នកកាន់នៅនឹងដៃដែរ។