ថ្ងៃការពារសារណា វគ្គ២

ក្រោយពីរៀបចំក្រដាសប្ងង់ស្រួលបួលហើយ ខ្ញុំចាប់ផ្តើមសេចក្តីផ្តើម និង និយាយពីគំរោងរបស់ខ្ញុំ


មិត្តភ័ក្តិខ្ញុំចូលស្តាប់យ៉ាងច្រើនទោះបីជា មិនរៀនជំនាញដូចគ្នាក៏ដោយ


ដំណើរការពន្យរបស់ខ្ញុំ មិនសូវជាបានល្អទេ ព្រោះឡើងទៅ ភ័យភ្លេចប៉ារូលអស់ ហាហា


ក្រោយពីនិយាយរួចហើយ ខ្ញុំចាប់ផ្តើមកត់សំនួរ ពីលោកគ្រូៗ


ក្រោយពីកត់សំនួរចប់ខ្ញុំចាប់ផ្តើមបកស្រាយសំនួរទាំងនោះ ដោយផ្អែកលើ ប្លង់ដែលខ្ញុំគូរ


ប៉ិនសួរណាស់ ដូចដឹងថាខ្ញុំdisign ជណ្តើរថ្មើរជើងមិនល្អ សួរចំតែឯកន្លែង អត់ច្បាស់ ហាហា តែសំណាងល្អ ឆ្លើយបានលខ្លះ


លោកគ្រូទាំងពីរក្នុងចំណោម ៥ សួរដេញជើងដល់ហើយ ហិហិ


សំនួរភាគច្រើនគាត់សួរតែទាក់ទង ខាង Organisation of Construction ដែលជាផ្នែកមេរៀន វាជាចំនុចខ្សោយសំរាប់ខ្ញុំហើយ

ថ្ងៃការពារសារណា វគ្គ១

ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១១ វេលាម៉ោង ៣ រសៀល ខ្ញុំចាប់ផ្តើម ការពារសារណាដែលមានទិដ្ឋភាពដូចខាងក្រោម៖

ជាដំបូង ខ្ញុំត្រូវមកមើលឈ្មោះនិង រងចាំឡើងការពារតាមលេខរៀង ដូចក្នុងបញ្ជីមួយនេះ


ទិដ្ឋភាពមិត្តភ័ក្តខ្ញុំដែលបានមកជួយរៀបចំបិទ ប្លង់របស់ខ្ញុំដែលបានគូរ


មិត្តភ័ក្តដែលបានមកចូលរួមមាន (ពីឆ្វេងមកស្តាំ) វណ្ណា(ខ្លាឃ្មុំ), ស្រេង, ចាន់រា, ចាន់ឌឿន, ហាច


ចាន់ថុល, តារា


តារា, សុភាព ហៅ អេកូ


សានិត ហៅ ស្តេហ្វិន ចយ !


វីរៈ Leader of BB


(ឈរ)ចាន់ឌឿន,សានិត,សាមុល,ដារា,វីរៈ,ណុប,សុភាព (អង្គុយ) ចាន់រា,ចាន់ថុល,វណ្ណា,ស្រេង