សារពត៌មានខ្មែរ

ថ្ងៃនេះដើរលេងផ្ទះបងប្អូនយើង ក៏ចូលជជែកលេងជាមួយបងប្អូនយើងនៅផ្ទះ របស់លោកបង សាមឌី ! ដោយសារតែនៅតែមានមតិ ក៏មកដល់ផ្ទះខ្លួនឯងហើយ នៅមិនទាន់អស់ដែរ។ ចឹងទេ និយាយបន្ថែមនៅទីនេះចុះ ប្រហែលលោកបងសាមឌី មិនថាអីថាវ៉ានទេណា ! ហេហេ
ខ្ញុំក៏មានគំនិតដូចលោកបងសាមឌីដែរ គឺថា ពត៌មានខ្មែរ សព្វថ្ងៃហាក់ដូចជាមិនបានផ្សាយនូវព្រឹត្តការជាក់ស្តែង និង គ្រប់ស្ថានភាពអោយត្រូវ នឹងកាលៈទេសៈរបស់សង្គមខ្មែរទេ ប៉ុន្តែ មិនមែនមានន័យថាគ្រប់ពេលសុទ្ធតែដូចគំនិតខ្ញុំទេ ព្រោះពេលខ្លះក៏គ្រាន់បើដែរ។
-និយាយពីព្រឹត្តិការណ៏សង្គមវិញ រឿងរំលោភសំលាប់មានរាល់ថ្ងៃ ខ្ញុំមិនមានន័យថាមិនចង់អោយគេផ្សាយនូវពត៌មានទេ តែរឿងខ្លះផ្សាយហើយ គាត់មិនបានផ្សាយអោយចប់ថា អ្នកទោសជាប់ជាន់ហើយឬនៅ? ប៉ុន្មានករណី? ហើយតើតាមមាត្រា ណានៃច្បាប់ដែលដាក់ទោសទៅលើ អ្នកទោសនោះ? ទាំងជាចំនេះដឹង ដែលបណ្តាញផ្សព្វផ្សាយគួរតែផ្សាយផងដែរ ដើម្បីមនុស្សទូទៅបានដឹង និងស្គាល់បាននូវច្បាប់ដែលមានស្រាប់ កុំអោយប្រព្រឹត្តខុសហើយទើប ដឹងថាអញ ធ្វើចឹងជាប់ទោសដល់ហ្នឹង ! ម្យ៉ាងវិញទៀតគឺ ពាក្យពេចន៏ ដែលអ្នកកាសែត ខ្លះនិយាយបរិហារ្តិ៏ ទៅកាន់អ្នកទោស ឬ ជនសង្ស័យមុនកាត់ក្តីទៅទៀត ហាក់ដូចជាបង្រៀនមនុស្សអោយចេះនិយាយពាក្យអសុរសទៅវិញ ឬ ថាចេះជេរ វាស្រួលស្តាប់ជាង។ តាមពិត ខ្ញុំមិនចង់អោយគេប្រើវាចារផ្អែមល្អែមទេ គឺគ្រាន់តែយើងគួរចេះប្រើពាក្យហៅទៅពិរុទ្ធជន ដែលមនុស្សគ្រប់រូប គឺមានសិទ្ធអោយគេគោរព ទោះជាក្នុងឋានៈជាអ្នកទោសក៏ដោយ។
-ព្រឹត្តិការណ៏សេដ្ឋកិច្ច៖ ត្រង់ខ្ញុំក៏មានគំនិតដូចលោកបងសាមឌីដែរ ពេលខ្លះពត៌មាននិយាយមកដូចជាផ្សាយពាណិជ្ជកម្មជាជាង និយាយទាក់ទងរឿង សេដ្ឋកិច្ច​ ដែលខុសពីកាសែតបរទេស ដែលគេមានការវិភាគសេដ្ឋកិច្ច ដែលទាក់ទងគ្រប់វិស័យ ដែលអាចអោយអ្នកអាន យល់បានលឿន ហើយវិនិច្ឆ័យ ថាខុសឬ ត្រូវ ដែលអ្នកអានអាចជាអ្នករកស៊ី ថាគួរដាក់ទុនរកស៊ីតាមវិស័យណា? បង្កើតសិប្បកម្ម ខ្នាតតូចហ្មងឬ យ៉ាងណា? មានដើមទុនប៉ុណ្នាទើបរកស៊ីបាន?….
-ពត៌មានអន្តរជាតិ៖ ពេលខ្លះអស់លោកអ្នកកាសែត តែងតែបញ្ឆេះ តាមរយៈកាសែត ហ្នឹង ដែលក្រោយមកផ្សាយកែ តំរូវជាមួយប្រទេសជិតខាងថា បកប្រែខុស ឬ ចេះចុះ… ធ្វើម៉េចបើគ្នាខ្សោយភាសាបរទេស…:D
-សិក្សាអប់រំ៖រឿងរៀនសូត្រគួរតែបានចាប់អារម្មណ៏ រាល់ថ្ងៃមិនគួរណា បានតែមួយឆាវ រួចស្ងាត់ឈឹងទេ ! ក្នុងមួយខែនេះ មិនទាន់បានអានរឿងទាកទងនឹងសិស្សពូកែ អីតិចទេ! តើគំរោងរៀបចំប្រលងសិស្សពូកែ ធ្វើនៅពេលណា? ចង់រៀនពូកែ តើធ្វើតាមអ្នកណា? អ្នកជាសិស្សពូកែ សំរាប់អោយគេយកតំរាប់តាម !? ការរៀននៅមហាវិទ្យាល័យយ៉ាងណា? ជ្រើសរើសសាលាមួយណា? ជំនាញអី? និយាយតាមត្រង់ កាលខ្ញុំនៅរៀននៅឯខេត្តគ្មានដឹង ហ្មង់ទីទុយ អីទេ ! បើមិនបានឡើងមកភ្នំពេញ ក៏មិនដឹងថាទៅជាស្អីដែរ !
តាមពិតនៅមានរឿងច្រើនទៀតដែល ចង់និយាយតែនិយាយម្នាក់ឯងមិនអស់ទេ ព្រោះក៏មានបងប្អូនយើងខ្លះ ក៏មានមតិដូចខ្ញុំដែរ អោយគាត់និយាយខ្លះ។
បើចំពោះខ្ញុំផ្ទាល់ខ្ញុំចង់បាន នូវបណ្តាញសារពត៌មានមួយដែលអាចអោយខ្ញុំរកពត៌មានបាន មានតម្លាភាព មិនមែនកាន់ជើង ឬ ក៏ប្រឆាំងផ្កាប់មុខទេ ចង់បានពត៌មានទាក់ទងនិងការសិក្សារៀនសូត្រ អាចថ្ងៃក្រោយទៅគ្មានពេលនឹងតាមដានតាមអិនធើនែត រាល់ថ្ងៃ ក៏អាចដឹងតាមពត៌មាន ហ៊ានសំរេចចិត្តអោយកូនចៅ ទៅរៀនសូត្រតាមអ្វីដែលគេបានផ្សាយ ការចំណាយជាក់លាក់យកជាបាន ជាពិសេសគឺសន្តិសុខ បើម៉ាងៃមានតែរឿង អសន្តិសុខ សមត្ថកិច្ច ហាក់យឺតយ៉ាវ ក្នុងចាត់វិធានការ… ខ្ញុំក៏មិនហ៊ាននិយាយប្រាប់បរទេសថា ប្រទេសខ្ញុំ សុខសប្បាយណាស់ បើលោកអាចទៅរកស៊ី ច្បាស់ជាកាក់កបមិនខានទេ ! យើងមានច្បាប់ការពារ មានសុវត្ថិភាព រក្សាផលចំនេញដក់អ្នកវិនិយោគ… បើសន្តិសុខដោយតំបន់ចឹង អ្នកណាហ៊ាន? អ្នកខ្លះសួរខ្ញុំ ថាស្រុកខ្ញុំទេសចរណ៏យ៉ាងម៉េចដែរ ? ខ្ញុំឆ្លើយថា ស្រុកខ្ញុំស្អាតណាស់ មានតំបន់ទេសចរណ៏ ច្រើនណាស់ តាំងពីធម្មជាតិ វប្បធម៌ ហាងទំនើបៗ …. តែខ្ញុំក៏បញ្ជាក់ដែរ ថាកុំដើរតែឯងពេលយប់ ! ពេល អ្នកអម្ចាស់មកលេងស្រុកខ្មែរ គេឆក់កាបូបជាឧទាហរណ៏ស្រាប់ !

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

5 Responses to សារពត៌មានខ្មែរ

  1. voleak និយាយថា ៖

    អូនគាំទ្រគំនិតបងស្ទើទាំងស្រុង!!
    និស្សិត រឺសិស្សនៅតាមខេត្តប្រៀបដូចកង្កែបក្នុងអណ្តូងចឹង អត់ដឹងពត៍មានអីទេ!!​
    ចំណែក រឿងអសន្តិសុខវិញ ក៏កាន់តែបារម្ភទៅទៀត សូម្បីតែនៅផ្ទះខ្លួនឯងក៏នៅតែភ័យខ្លាចដែរ ព្រោះមានមនុស្សអាក្រក់ច្រើនណាស់ ជាពិសេសយុវជនមិនចេះអក្សរ និងប្រើថ្នាំញៀន។

  2. Samady KS និយាយថា ៖

    ដូច​ដែល​ខ្ញុំ​បាន​និយាយ​ក្នុង​អត្ថបទ​របស់​ខ្ញុំ ចឹង,​បើ​និយាយ​អំពី​សេដ្ឋកិច្ច​ ខ្ញុំ​ដូច​ជា​មិនសូវ​ឃើញ​និយាយ​ចំៗ ជា​លក្ខណៈ​ព្រឹត្តិការណ៍​​សេដ្ឋកិច្ច​ឡើយ, ចំណែក​អត្ថបទ​សិក្សាអប់រំ រឹត​តែ​យ៉ាប់​ទៀត ព្រោះ​ការ​ផ្សព្វផ្សាយ​ភាគ​ច្រើន​​គឺ ធ្វើ​ប្រម៉ូស្ហិន ឱ្យ​សាលា​ឯកជន​ទៅ​វិញ​ទេ។

    • សាយ័ន្ត និយាយថា ៖

      ត្រូវហើយ ! ជាពិសេសរាល់ពត៌មានដែលទាក់ទងនឹងមហាវិទ្យាល័យរដ្ឋ ដែលត្រូវជ្រើសជំនាញមុនពេលប្រលង បាក់ឌុប ទៀតសោត ក៏មិនមានដែរ ! ចឹងអាគា្នអត់ដឹងនៅតែអត់ដឹង! ហិហិ

  3. មាស វិចិត្រ និយាយថា ៖

    ត្រូវហើយប្រទេសដែលរឹតត្បិតពត៌មាន
    ជាប្រទេសមួយដែលនាំខ្មែរមិនអោយស្គាល់ពិភពលោកខាងក្រៅ យុវជនខ្មែរមិនដឹងព្រឹត្តិការណ៍នូវភាពអយុត្តិធម៌ ដែលអ្នកដឹកនាំបច្ចប្បន្នប្រព្រឹត្តមកលើខ្មែរ ជាផលអវិជ្ជមានមួយ ដែលធ្វើអោយការជ្រើរើសមេដឹកនាំខុស ប្រហែរអានាគតទៅកម្ពុជានិងឈានទៅកាន់ ប្រទេសបិទបាំងនូវពត៌មានជាមិនខាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: