លុតជង្គង់សុំទោសឆ្កែ

នេះជារឿងមួយដែលកើតនៅ កៅ ទិន ខេត្ត តូ ចូវ ប្រទេសចិន ក្រោយពីពេលដែលយុវជន ២ នាក់បើកបរ រថយន្ត ១៥កៅអី បុកសត្វឆ្កែ ចិញ្ចឹមមួយក្បាល ដោយអចេតនាតាមដងផ្លូវ។ ក្រោយពីរឿងហេតុកើតឡើង យុវជនដែលជាអ្នកបើកបរ បានចុះមកមើលឆ្កែ ហើយក៏សុខចិត្តសងទាំងថ្លៃ ទិញឆ្កែ និងថ្លៃជម្ងឺ ចិត្ត ប្រហែលជា ៨០០ ដុល្លារ។

លុតជង្គង់គោរពសពឆ្កែ ទាំងមេឃត្រជាក់


អ្នកទាំង២ ត្រូវលុតជង្គង់ ១ម៉ោងទើបអាចក្រោក


បន្ទាប់ពី សងលុយហើយ ម្ចាស់ឆ្កែ ក៏ចេញបង្គាប់មួយទៀត គឺអោយគេលុតជង្គង់មុខឆ្កែរបស់គេ រយៈពេលមួយម៉ោងទើបអាចអោយទៅបាន ដោយមិនចង់មានរឿងវែងឆ្ងាយយុវជនទាំង២ ក៏ព្រមធ្វើតាម បើទោះជាមានការរំលឹកពីអ្នកជិតនោះថា អោយរកប៉ូលីស មកដោះស្រាយក៏គេមិនព្រមដែរ គឺធ្វើតាមរហូត ដល់គ្រប់មួយម៉ោងក៏ងើបដើរចេញដោយគ្មានវាចារមួយពាក្យ។
ខ្ញុំសសើរចំពោះការទទួលខុសត្រូវរបស់យុវជនទាំង២ ដែលធ្វើខុសហើយហ៊ានទទួលកំហុស ជាពិសេស គឺមិនបង្ករឿងអោយធំ បង្ហាញពីសេចក្តីក្លាហាន គួរអោយគោរព។
-ធ្វើខុស គួរតែចេះទទួលកំហុស ហើយចេះកែកុំអោយខុសទៀត។
-ធ្វើខុស មិនទទួលកំហុស តែចេះកែកំហុស (ឆាវ ឆាវ)

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Civil Engineer

21 Responses to លុតជង្គង់សុំទោសឆ្កែ

 1. Samady KS says:

  ម្យ៉ាង​ដែរ​ចឹង!

 2. Comet says:

  ធ្វើ​ខុស​ ចេះ​ទទួល បាន​ហៅ​ថា​ល្អ!!!

 3. ព្រហ្មមុខ៤ says:

  មនុស្សល្អ !

 4. Long says:

  គេមិនខ្លាចមនុស្ស​ធ្វើខុសទេ តែគេខ្លាចមនុស្ស​ដែល​មិនចេះកែកំហុស!

 5. sambatt says:

  ពិតជាគួរអោយសរសើរយុវជនទំាងពីរនាក់់នេះ។
  ប៉ុន្តែរឿងគ្រោះថ្នាក់់ចរាចរជារឿងដែលប៉ូលីសជាអ្នកដោះស្រាយ
  ពីព្រោះគេមានច្បាប់់ដោះស្រាយយ៉ាងណាណា..មិនមែនតាមតែបញ្ជាពី
  ជនរងគ្រោះនោះទេ។រឿងសងជំងឹចិត្តឫមិនសង ជារឿងដែលប៉ូលីស
  ត្រូវរកមើលមូលហេតុនៃគ្រោះថ្នាក់់។ជួនកាលអាចរកឃើញថា
  អ្នកបើកបរ ទទួលខុសត្រូវមិនមួយរយភាគរយទេ។នៅកាណាដារឿងដោះស្រាយ
  ពីបញ្ហារវាងជនរងគ្រោះនិងអ្នកបើកបរ គឺរដ្ឋ(ក្រុមហ៊ុនធានារាប់់រងរថយន្តរបស់់រដ្ឋ)
  ជាអ្នកដោះស្រាយ ឧ.អ្នកបើបរណាម្នាក់់បើកឡានបុកក្មេងម្នាក់់អោយរង់់របួស…គឺរដ្ឋ
  ជាអ្នករ៉ាប់់រងព្យាបាលក្មេងនោះ មិនមែនអ្នកបើកបរនោះទេ ។ឧ.មួយទៀត៖
  បើនរណាម្នាក់់បើកឡានបុកដើមឈើ ហើយរងរបួស ធ្ងន់់ រឺ ស្រាល ,គឺរដ្ឋជាអ្នកព្យាបាល
  រហូតទាល់់តែគេជាសះពីរបួស។កាលពី ជាង៦ឆ្នាំកន្លងមក
  បងប្រុសថ្លៃរបស់់ខ្ញុំម្នាក់់ នៅស្រុកខ្មែរ ជិះមូតូ ដួលក្រឡាប់់ ពេលបុកដើមឈើ ហើយ
  រងរបួសធ្ងន់់ឡើងស្រឡប់់ ហើយគេដឹកទៅព្យាបាលនៅមន្ទីពេទ្យ គាត់់ជាអ្នកបង់់់ប្រាក់់
  ថ្លៃព្យាបាលរបួសរបស់់គាត់់ទំាងអស់់ ប្រមាណ១៣០០ដុល្លារ។ចំពោះរឿងនេះ នៅប្រទេស
  កាណាដា រដ្ឋទទួលរ៉ាប់់រងទំាងអស់់ ,មិនអោយអស់់ចេញថ្លៃអីទំាងអស់់
  ហើយបើមានការធានារ៉ាប់់រងពីការងារនោះ ,,ក្រុមហ៊ុធានានឹង
  បង់់ប្រាក់់អោយជំនួសប្រាក់់ខែកាងារបានដល់់ទៅ៨០ភាគរយក្នុងកំឡុងពេលអវត្តមានការងារ។
  នៅកាណាដា មានឡានបើក មិនមែនសុទ្ធតែជាអ្នកមានទេ ។អ្នកខ្លះមានឡានបើក(ឡានចាស់់)
  តែគ្មានលុយទេ…ដូច្នេះបើគាត់់បើកបុកឆ្កែរបស់់គេណាម្នាក់់ ពិតជាគ្មានលុយសងជំងឺចិត្ត
  ម្ចាស់់ឆ្កែនោះទេ ។ប៉ុន្តែ ទោះជាមានឫមិនមាន ,នេះជារឿងរបស់់ច្បាប់់ជាអ្នកដោះស្រាយ
  មានន័យថារដ្ឋជាអ្នករ៉ាប់់រងទទួលខុសត្រូវអោយជនរងគ្រោះ ហើយជនល្មើសប្រសិនជាបុកមនុស្សស្លាប់់
  ក៏នឹងជាប់់ទោសឡើងតុលាការ កាត់់ក្ដីជាប់់គុកប៉ុន្មានឆ្នាំៗទៅតាមច្បាប់់។
  ប៉ុន្តែ រដ្ឋនៅប្រទេសកាណាដានេះ កាត់់ទោសមិនសូវយុត្តិធម៌សោះ ..ជនរងគ្រោះតែងតូចចិត្ត
  ឫស្រងាកចិត្ត ពេលដែលតុលាការធ្វើការកាត់់ទោសរួចមក។គេដូចជាមិនចង់់ដាក់់គុគ
  ជនល្មើសយូរប៉ុន្មានទេ ៖ដូចទោសធ្ងន់់ជាច្រើន កាត់់ក្ដី មិនយុត្តិធម៌ ៖ខ្ញុំដឹងតាមពត៌មានកាសែតថា
  អ្នកជាប់់គុក ត្រូវរដ្ឋបង់់ប្រាក់់ចិញ្ចឹមគេក្នុងគុក ក្នុងមួយថ្ងៃ ៣២១ដុល្លារ គឺថាប្រាក់់៣២១ដល្លារស្មើប្រហែល
  នឹងប្រាក់់ខែ(ក្នុងមួយសប្ដាហ៏)ទាបបំផុតនៅប្រទេសកាណាដាទៅហើយ។ត្រង់់ហ្នឹងដែលរដ្ឋ គេមិនចូលចិត្ត
  ដាក់់គុកជនល្មើសយូរឆ្នាំ?ពីព្រោះគេតែងតែធ្វើlibération conditionnellle គឺដោះលែងមានលក្ខខ័ណ្ឌ
  មុនកាលកំណត់់រយៈកាលជាប់់គុក។ឧ.មួយទៀត,មហាចោរVicent Lacroix លួចលុយជាងមួយលានដុល្លារ
  ពីអតិថិជនចំនួន៩០០នាក់់ ហើយគេចាប់់បានតុលាការកាត់់ទោសអោយជាប់់គុក១២ឆ្នាំ តែទីបំផុត
  នឹងត្រូវដោះលែងដោយមានលក្ខខ័ណ្ឌ ក្រោយពីជាប់់គុករយៈពេលប្រមាណបី-បួនឆ្នាំ។ជនរងគ្រោះ
  របស់់គាត់់ធ្វើបាតុកម្មប្រឆំាងមិនសុខចិត្ត ជាច្រើនដង ។

  • មកពីយុវជនទាំងពីរ នោះមិនចង់បង្ករឿងវែងឆ្ងាយ ! តាមពិត បើយកច្បាប់ជាត្រីមុខទាំងអស់គ្នាគឺល្អ មិនចាំបាច់ និយាយច្រើនអត់ប្រយោជន៏ ! 🙂

 6. វិចិត្រ says:

  យុវជន​ទាំង​ពីរ​ពិត​ជា​គួរ​អោយ​សរសើរ​មែន

 7. Help Get Money says:

  មើលទៅអ្វីក៍មានដែរលើលោក…ណ

 8. voleak says:

  គ្មាននរណាម្នាក់ដែលមិនធ្លាប់ធ្វើខុសនោះទេ!!!​ ការដឹងកំហុសគឺជាចំនុចល្អបំផុត!!! គួរលើកលែងទោសចំពោះមនុស្សដែលដឹងកំហុស!! តែបើខុសហើយខុសទៀត នូវកំហុសដដែលៗ វាលែងហៅថា កំហុសហើយ វាគឺជាទំលាប់របស់បុគ្គលនោះទៅវិញទេ។ មិនគួរលើកលែងទោសដល់បុគ្គលនោះឡើយ!!!

 9. voleak says:

  ហ៊ិហ៊ិ!!! ការលើកលែងទោស ក៏មានព្រំដែនដែរ មិនច៊ឹងហ!!!
  បងអត់ដឹងទេអី !!!!​ នារីៗ គ្រប់គ្នាសុទ្ធតែកើតឆ្នាំខាលណា!!!

 10. នេះគ្រាន់តែជាអចេតនាតើ ទោះបីជាស្រលាញ់ឆ្កែខ្លាំងយ៉ាងណាក៏ដោយ មិនគួរធ្វើដល់ថ្នាក់នឹងសោះ!

 11. voleak says:

  ចរិក កាច ស្លូត ប្រចណ្ឌ​ ខឹង ស្អប់ ស្រឡាញ់ នរណាក៏មានដែរ​ តែគ្រាន់តែខំប្រឹងទប់អារម្មណមិនអោយគេដឹង!!!
  តែបើ ភាពអំនត់ទប់លែងបាន វានឹងសំដែងចេញមកជាមិនខាន

 12. monyrinataro says:

  ស្រុកខ្មែរ បុកមនុស្សងាប់យ៉ាងច្រើន ៣០០០ដុល្លារ ធើមុខឌឺដាក់ទៀត

  • ៣០០០ ដុល្លារ ប៉ះគេចង់បានលុយប៉ុណ្ណឹង ហើយមិនហ៊ានត មាត់ទេ ! ចុះ បើគេយកលុយនឹងហើយ គេបុកអាអ្នកអោយលុយ នឹងវិញ ? ហេហេ មានលុយមិនមែនអស្ចារ្យណាស់ណាទេ ! តែបើមានច្រើនប្រហែលអាចនិយាយគ្នាបាន ! ស្រុកខ្មែរ ចឹង ! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: