លុតជង្គង់សុំទោសឆ្កែ

នេះជារឿងមួយដែលកើតនៅ កៅ ទិន ខេត្ត តូ ចូវ ប្រទេសចិន ក្រោយពីពេលដែលយុវជន ២ នាក់បើកបរ រថយន្ត ១៥កៅអី បុកសត្វឆ្កែ ចិញ្ចឹមមួយក្បាល ដោយអចេតនាតាមដងផ្លូវ។ ក្រោយពីរឿងហេតុកើតឡើង យុវជនដែលជាអ្នកបើកបរ បានចុះមកមើលឆ្កែ ហើយក៏សុខចិត្តសងទាំងថ្លៃ ទិញឆ្កែ និងថ្លៃជម្ងឺ ចិត្ត ប្រហែលជា ៨០០ ដុល្លារ។

លុតជង្គង់គោរពសពឆ្កែ ទាំងមេឃត្រជាក់


អ្នកទាំង២ ត្រូវលុតជង្គង់ ១ម៉ោងទើបអាចក្រោក


បន្ទាប់ពី សងលុយហើយ ម្ចាស់ឆ្កែ ក៏ចេញបង្គាប់មួយទៀត គឺអោយគេលុតជង្គង់មុខឆ្កែរបស់គេ រយៈពេលមួយម៉ោងទើបអាចអោយទៅបាន ដោយមិនចង់មានរឿងវែងឆ្ងាយយុវជនទាំង២ ក៏ព្រមធ្វើតាម បើទោះជាមានការរំលឹកពីអ្នកជិតនោះថា អោយរកប៉ូលីស មកដោះស្រាយក៏គេមិនព្រមដែរ គឺធ្វើតាមរហូត ដល់គ្រប់មួយម៉ោងក៏ងើបដើរចេញដោយគ្មានវាចារមួយពាក្យ។
ខ្ញុំសសើរចំពោះការទទួលខុសត្រូវរបស់យុវជនទាំង២ ដែលធ្វើខុសហើយហ៊ានទទួលកំហុស ជាពិសេស គឺមិនបង្ករឿងអោយធំ បង្ហាញពីសេចក្តីក្លាហាន គួរអោយគោរព។
-ធ្វើខុស គួរតែចេះទទួលកំហុស ហើយចេះកែកុំអោយខុសទៀត។
-ធ្វើខុស មិនទទួលកំហុស តែចេះកែកំហុស (ឆាវ ឆាវ)