គេជជែកគ្នារឿង ថ្ងៃ ៧ មករា

អ្នកភូមិវើដប្រេស មួយហ្វូង កំពុងអង្គុយជជែកគ្នាយកចាញ់ឈ្នះ ដែលធ្វើអោយក្មេងៗ ពិបាកស្តាប់ និងមិនដឹងថា យកសំដីអ្នកណា ជាការពិតទេ។ ពួកគាត់មានគំនិតដូចតទៅ៖
ពូសែន៖ ខ្មែរ យើងមានភាពសំបូរសប្បាយដូចថ្ងៃនេះ ក៏ដោយសារមានថ្ងៃ ៧ មករា ១៩៧៩ ដែរ យើងគួរតែដឹងគុណ
ពូ-ស៖ ថាដឹងគុណ គឺបានហើយតែ យើងគិតមើល បើគ្មានថ្ងៃ ១៧ មេសា ១៩៧៥ ស្មានថា មានថ្ងៃ ហ្នុង ក៏អី? ចឹងគួរតែ ចែកការដឹងគុណនោះ អោយអ្នកដឹកនាំជំនាន់នោះអត់?
ពូ-ស៊ី៖ ថាចឹងម៉េចកើត បើគ្មានរបបលុន នល់ ក៏គ្មានថ្ងៃអស់នោះដែរ ! បើ សម័យលុន នល់ដឹកនាំ ប្រទេសមករហូត ប្រទេសជាតិ ក៏រីកចំរើន ដែរ! គិតសភាព មើល៎ មើល…
ពូ-សី៖ ពួកនេះ និយាយអោយតែរួចពីមាត់ហ្មង!.. បើសម័យសង្គមរាស្រ្តនិយម តមកដល់ថ្ងៃនេះ ខ្មែរ រីកចំរើនដល់ណាដល់ណី ហើយ! មិនបានត្រឹមតែ វិលតាមកង់ប្រវត្តិសាស្រ្ត ចឹងទេ!…
ជជែកគ្នាបានមួយសន្ទុះ មានក្មេង ដែលអង្គុយក្បែរ នោះហា មាត់សួរ៖ ពូៗ ចុះរបបអស់ហ្នឹង កើតពីណាមក? ចុះខ្មែរ យើងមានរបបច្រើនម្ល៉េះពូ?

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

5 Responses to គេជជែកគ្នារឿង ថ្ងៃ ៧ មករា

  1. វិចិត្រ និយាយថា ៖

    ប្រហែល​ដូច​ទស្សនៈ​ខ្លះ​និយាយ​ថា អញ​មិន​ចាំ​បាច់​ដឹង​គុណ​ឪពុក​ម្ដាយ​អញ ដែល​​ចិញ្ចឹម​អញ​ទេ ព្រោះ​បើ​គាត់​មិន​បង្កើត​អញ​មក​ទេ ក៏​អញ​មិន​ចាំបាច់​ត្រូវ​ការ​គាត់​ចិញ្ចឹម​អញ​ដែរ …អេវំ😀

  2. សាយ័ន្ត និយាយថា ៖

    ហេហេ លោកគ្រូនិយាយដូច ក្នុងរឿងទិនហ្វី (មនុស្សយន្តទិនហ្វី) ដែរ ! ហេហេ
    រឿងខាងលើ បើយកមកគិតនាំ តែឈឺ ឡាតែត ទេ! ហេហេ តែដល់តែលឺ សូរខាងនេះ ផង ខាងនោះផង ចឹងក៏ចេះ តែសរសេរលេងទៅ! ហិហិ

  3. sambatt និយាយថា ៖

    នៅស្រុកខ្មែរ គួរមានស្ថាប័នឫក្រុមហ៊ុនណាមួយអាចស្ទង់់មតិដោយសេរី។
    នៅកាណាដាមានក្រុមហ៊ុនមួយឈ្មោះlegerដែលស្ទង់់មតិប្រជាពលរដ្ឋតាមចិត្ត
    ដោយគ្មាននិន្នាការនយោបាយ ។គេច្រើនសួរតាមទូរស័ព្ទតែប៉ុណ្ណោះ។ហើយមាន
    ការសួរមតិតាមអីន ធើនែត និង ទូរទស្សន៏ដែរ។
    ហើយការចាក់់ផ្សាយតាមទូរទស្សន៏នូវលទ្ធផលនៃការស្ទង់់មតិមានសារសំខាន់់ណាស់់ពីព្រោះគេអាចដឹង
    ពីគំនិតយល់់ឃើញរបស់់ប្រជាពលរដ្ឋទូទៅបាន។ជាលទ្ធផល ប្រទេសគេអាចរំកិលតាមការស្ទង់់មតិ
    ទៅរកភាពប្រសើរជៀសជាងមិនដឹង ពីព្រោះប្រជាធិបតេយ្យគឺចឹង។

    • សាយ័ន្ត និយាយថា ៖

      បើមានកម្មវិធីបែបនោះមែន ប្រហែលគ្មានបានបញ្ចេញមតិ គ្រប់គ្នាទេ! បងស្តាប់ប៉ុស្តិ ទូរទស្ស វិទ្យុ ស្រុកខ្មែរ ទៅដឹងហើយ! បើមិនស្រប គឺ ប្រឆាំង ! ហេហេ

  4. ឌីយ៉ា និយាយថា ៖

    ហិហិ ក្មេងៗចឹងឯង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: