ពិន្ទុខ្ញុំ



នេះជាលទ្ធផលសិក្សា របស់ខ្ញុំ សំរាប់រយៈពេល ជិត៥ឆ្នាំនៅសាកលវិទ្យាល័យសំណង់ហាណូយ ទោះជាមិនស្ថិតនៅថ្នាក់ពូកែ តែក៏មិនស្ថិតនៅលំដាប់ មធ្យមខ្សោយដែរ ! ហេហេ ហើយក៏ទទួលស្គាល់ដែរថា ខ្ញុំរៀនមិនពូកែ ដូចកាលរៀនៅវិទ្យាល័យទេ តែខ្ញុំជឿជាក់ថា ខ្ញុំអាចធ្វើការងារ ដែលនៅវិទ្យាល័យខ្ញុំមិនអាចធ្វើបាន។ ខ្ញុំនឹងព្យាយាម ការពារសារណាខ្ញុំអោយបានល្អ និងត្រលប់ទៅស្រុកវិញ ក្នុងពេលឆាប់ៗខាងមុខ ! Welcome home ! Home sweet home !

បូកសរុបការងាររយៈពេល ២ឆ្នាំ ប្រើវើដប្រេស

ដ្យាក្រាម រយៈពេល ២ឆ្នាំ គិតពីដើមឆ្នាំ ២០០៩


រយៈពេល ២ ឆ្នាំ ប្រើវើដប្រសរបស់ខ្ញុំ គឺមានសេចក្តីរីករាយ ខ្លាំងណាស់ ដោយសារតែខ្ញុំអាចទាក់ទង និង ចែករំលែកចំនេះដឹងបន្តិចបន្តួច ជាមួយមិត្តទាំងថ្មីទាំង ចាស់ ជាពិសេសគឺ ទទួលបានពត៌មានថ្មី និង វិចារល្អៗ ពីសំណាក់អ្នកភូមិទាំងអស់ដែលបានចូលមកលេងផ្ទះរបស់ខ្ញុំ។ ជាមួយនឹងការបោះបង់វើដប្រេសមួយរយៈ តែបន្ទាប់ពីការវិលត្រលប់មកវិញ ចាប់ផ្តើមសរសេរអត្ថបទ ឡើងវិញ ការចូលទស្សនារបស់មិត្ត ក៏ចាប់ផ្តើមកើនឡើងដែរ។ ក្នុងរយៈពេល ២ ឆ្នាំ នេះ លទ្ធផលរបស់ខ្ញុំក្នុងវើដប្រេសគឺ៖
-អត្ថបទ៖ ១៥៤
-វិចារ៖ ៩៥០ សរុប
-ខែធ្នូ ២០១០ គឺមានអ្នកចុចចូលប្លុកខ្ញុំច្រើនជាងគេ គឺ ១៥១៨ click
ជាចុងក្រោយខ្ញុំសូមជូនពរ ឆ្នាំថ្មី ២០១១ ប្រកបដោយភាពជោគជ័យទៅកាន់មិត្តភក្តិទាំង អស់គ្នា អោយសំរេចបាននូវសេចក្តីប្រាថ្នា សុខភាពល្អ និងមានភាពរីករាយ ពេញក្នុងឆ្នាំថ្មី បំភ្លេចរាល់ភាពសៅហ្មង ក្នុងឆ្នាំចាស់ និង ផ្លាស់ថ្មី នូវភាពញញឹម ស្រស់ស្រាយរាក់ទាក់ មានសេចក្តីសុខ ជាពិសេសគឺក្នុងគ្រួសារតែម្តង។ Happy New Year 2011