ថតថ្ងៃសន្និសិទនិស្សិតកម្ពុជានៅភាគខាងជើងវៀតណាម

ថតជុំគ្នាជាមួយមិត្តរួមជំនាន់ នៅមានច្រើនទៀតតែចូលថតអត់អស់


ទាន់កន្លែងទំនេរ សុំគេចុចម៉ាប៉ុស្តិ៏សិន


កាលពីសមាជប្រជុំបូកសរុបលទ្ធផល សិក្សារបស់និស្សិតខ្មែរ នៅភាគខាងជើងវៀតណាម គឺមានការចូលរួមពីនិស្សិតខ្មែរ មកពីគ្រប់សាលា ទោះឆ្តាយយ៉ាងណាក៏គេមកដែរ ហើយអ្វីដែលចាប់អារម្មណ៏សំរាប់ខ្ញុំ គឺបានជួបមុខ លោកអគ្គរាជទូត ខ្មែរថ្មី ដែលមកកាន់ដំណែងថ្មី យូរគួរសមដែរ ហើយតែមិនដែលបានជួបគាត់សោះ។
ពិធីប្រព្រឹត្តិទៅធម្មតា ហើយពុំមានការលើកឡើងនូវ ចំនុចអាក្រក់ អីណាច្រើនដូចរាល់ឆ្នាំទេ ហើយក៏គ្មានសំនូមពរអ្វីគួរអោយកត់សំគាល់ដែរ ក្រៅតែពីការសុំតំលើងបា្រក់ខែ ! សូមជំរាបថា ខ្ញុំមកនៅរៀននៅយួន តាំងតែពីជំនាន់ ប្រាក់ខែ ៩៧ម៉ឺនដុង ប្រហែលជាជាង ៦៣ ដុល្លារជំនាន់នោះ ! ក្រោយមកគេតំលើងមក ១លាន៣សែន២ម៉ឹនដុង(១ ៣២០ ០០០ដុង) សំរាប់ថ្នាក់ពួករៀនភាសាវៀតណាម និង ១លាន៥សែន៧ម៉ឺនដុង(១ ៥៧០ ០០០ដុង) សំរាប់ពួកថ្នាក់ឧត្តម គឺបានប្រហែល ១១២ដុល្លារ កាលជំនាន់នោះ ក្រោយពីឡើងបាន ២-៣ខែ លុយដុង ក៏ចាប់ ហើម ហើយចំនួនប្រាក់ខែ នោះគឺនៅត្រឹមហ្នឹង ប្រហែល២ឆ្នាំ ក្រោយមកគេ ថែមជូន ៣០ម៉ឺនដុងពីលើ ចឹងប្រាក់ខែ ខ្ញុំគឺ បាន ១លាន៨សែន៧ម៉ឺនដុង (១ ៨៧០ ០០០ដុង) ប្រហែលជាជា១១០ដុល្លារ ជំនាន់នោះដែរ (២០០៨)​។ ដោយសារតែសព្វថ្ងៃនេះ លុយដុងនៅតែបន្តហើម ១០០ដុល្លារ=២,១២លានដុង ! ចំនែកប្រាក់ខែខ្ញុំនៅតែ ១,៨៧លានដុង ដដែលទេ ! ការចំនាយគឺពិបាក ព្រោះជាង២ឆ្នាំមកនេះ ទំនិញឡើងថ្លៃមិនឈប់ ! ហើយតាមការព្រមព្រៀងរវាងខ្មែរ និង វៀតណាគឺ ប្រាក់ខែ ម្នាក់ៗ គឺ ១០០ ដុល្លារ តែគេបើជាលុយដុង ហើយគិតត្រឹមថ្ងៃដូរលុយលើកទីមួយ បើកអោយយើង ទោះលុយឡើងចុះយ៉ាងណា ក៏នៅតែប៉ុណ្ណឺង។
ខ្ញុំនៅសល់តែប៉ុន្មានខែទៀតចប់ទៅផ្ទះវិញហើយ តែក៏នៅតែសុំសំនូមពរ អោយការតំលើងប្រាក់ខែ នេះប្រព្រឹត្តទៅបានឆាប់ យ៉ាងហោចណាស់ក៏បងប្អូនយើងនៅ រៀនយូរឆ្នាំទៀត បានកែប្រែជីវភាពរបស់ខ្លួនបានប្រសើរជាងមុនបន្តិចដែរ។

អំពី សាយ័ន្ត
Professional Engineer

One Response to ថតថ្ងៃសន្និសិទនិស្សិតកម្ពុជានៅភាគខាងជើងវៀតណាម

  1. អូ!​ បងពាក់អាវហ្នឹង ស្លៀកខោហ្នឹង ហើយបង់កកន្សែងហ្នឹងទៅ ពិតជាឡូង និងសង្ហាមែនទែនហើយណ!!
    តែទាស់ក្បាលពោះធំបន្តិច ហាហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: