រឿង Detective Conan

តួអង្គក្នុងរឿង


នេះជាខ្សែភាពយន្តគំនូរជីវចល និយាយពីរឿងស៊ើបអង្កេត បកស្រាយរឿងក្តី និងការវិភាគហេតុផល ដែលតួអង្គក្នុងរឿងរស់រវើក ហើយមានឈុតកំប្លែងផងដែរ។ បើយើងបានអានពីប្រវត្តលោក Sherlock Holmes ដែលជាអ្នកស៊ើបការដ៏ល្បីដែលពិភពលោកទទួលស្គាល់ពីស្នាដៃវិភាគរបស់គាត់ ដែលជួយបំបែករឿងក្តីជាច្រើន ជាពិសេសនៅពេលដែលប៉ូលីស មិនអាចរកឃើញភស្តុតាង ឬ ជនសង្ស័យ នោះរឿង កូណាន់ នេះប្រាកដជារឿងមួយធ្វើអោយយើងជក់ចិត្ត ចំពោះការវិភាគនានា របស់តួអង្គ។

រឿង Detective Conan នេះចាប់ផ្សាយតាំងពីឆ្នាំ ១៩៩៦ ដែលមកដល់ពេលនេះ មានប្រហែលជា ៦០០ Part ហើយ, ជាទូទៅ គឺ ២ Part សំរាប់រឿងក្តីមួយ តែខ្លះតែ មួយ Part ទេ។ យើងមើលតួអង្គក្នុងរឿងឃើញថា កូណាន់ ជាកូនក្មេង តែតាមពិតគេជា កំលោះសង្ហារម្នាក់ តែត្រូវថ្នាំរបស់បុរសឈុតខ្មៅ នៃអង្គការ សង្គមងងឹតមួយ ទើបក្លាយជាបែបនេះ។ តើគេអាចក្លាយជាមនុស្សធំដូចដើមទេ? តើគេបានដោះស្រាយបញ្ហាអ្វីខ្លះ? ជីវិតរស់នៅយ៉ាងណា នៅពេលខ្លួនក្លាយជាក្មេង ហើយត្រូវនៅជាមួយសង្សារខ្លួនឯងទៀត?
នេះជាលីងសំរាប់ដោនឡតមានតាំងពីវគ្គ១ លីង midiafire